Friday 11 May 2012

បញ្ជារចាកចេញពី Facebook ពីចម្ងាយ


       ក្នុងពេលបច្ចុប្បន្ននេះ គ្រប់គ្នាសុទ្ធតែស្គាល់ និងមានគណនីប្រើប្រាស់បណ្តាញព័ត៌មានសង្គម  Facebook ប៉ុន្តែលោកអ្នក​អាចជួបប្រទះនឹងផលអាក្រក់​មួយចំនួន​ដោយសារតែគណនី Facebook របស់​លោក​អ្នក​ ប្រសិន​បើ​លោក​អ្នក​​ប្រើ​ប្រាស់​​គណនី Facebook របស់​លោក​អ្នក​​នៅ​លើ​​កុំព្យូទ័រ​​សារធារណៈ ហើយ​ភ្លេច​ចាក​ចេញ​​នោះ គឺ​ធ្វើ​អោយ​អ្នក​ផ្សេង​​អាច​ប្រើ​ប្រាស់​​គណនី Facebook របស់​លោក​អ្នក​ទៅ​ធ្វើ​រឿង​អ្វី​ផ្សេងៗ​ដែល ជា​ប្រការ​ដែល​យើង​មិន​ចង់​ឲ្យ​កើត​មាន។ ពេល​នេះ​​ខ្ញុំ​​សុំ​បង្ហាញ​​អោយ​​គ្រប់​គ្នា​​បាន​​ដឹង​​អំពី​​វិធី​សាស្ត្រ​​បិទ​គណនី​ Facebook របស់លោកអ្នក​ពីចម្ងាយ(Remote) ។​
       សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
  1. សូមបើក Browser រួចចូលទៅកាន់គណនី Facebook របស់លោកអ្នក
  2. សូមចុចលើពាក្យ "សញ្ញាព្រួញចុះក្រោម" នៅខាងលើផ្នែកខាងស្តាំ បន្ទាប់មកចុចលើ Account Settings
    Click here to view full size

Tuesday 8 May 2012

ផ្តល់សិទ្ធដល់គណនីផ្សេង ប្រើ Gmail របស់លោកអ្នក

      
       ប្រសិន​បើ​លោកអ្នក​មមារញឹក​នឹង​ការងារ និង​មិន​អាច​គ្រប់គ្រង​អ៊ីម៉ែល​ដោយ​ខ្លួន​ឯង​នោះ​ទេ  លោក​អ្នក​អាច​រក​នរណា​ម្នាក់​ដើម្បី​ជួយ ដូចជា​ប្តី​ប្រពន្ធ រឺក៏​លេខា ដូច្នេះ​ពួក​គេ​អាច​ជួយ​សម្រាល​ការងារ​លោកអ្នក​បាន​ខ្លះ​ដូចជា ផ្ងើរសារ អានសារ និងលុបសារ ជំនួសបាន។ លោក​អ្នក​មិន​ចាំ​បាច់​​ប្រាប់​ពួក​គេ​អំពី​ពាក្យ​សម្ងាត់​ផ្ទាល់​របស់​លោក​ អ្នក​នោះ​ទេ ដោយ​គ្រាន់​តែ​ចែ​ក​រំលែក​សិទ្ធ​ដល់​​ពួក​​គេ​ដើម្បី​​អាច​ប្រើប្រាស់​គណនី​ របស់​លោកអ្នក​ទៅ​គឺ​បាន​ហើយ។ វិធី​​នេះ​​គឺ​​គ្រាន់​​តែ​​ផ្តល់​​សិទ្ធ​​ដល់​​ពួក​​​គេ​​​ អាចអានសារ ផ្ងើរសារ និងលុបសារប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​​មិន​អាច​ដឹង​ពី​ពាក្យសម្ងាត់​ រឺ​ក៏​ការកំណត់​ផ្សេងៗ​របស់យើងឡើយ​។
       ខាងក្រោមនេះ​ជាការបង្ហាញៈ

  1. ចុចលើតំណភ្ជាប់នេះ http://mail.google.com/ បន្ទាប់មកចូលទៅក្នុងគណនី Gmail របស់អ្នក​។
  2. ចុចលើរូប​ស្ពឺ ដែលជារូបតំណាងការជួសជុល បន្ទាប់មកជ្រើស​យកMail settings
    Delegate Access to Gmail Account

ដំឡើងដុកទ័រគេហទំព័រ នៅក្នុង Firefox


       សព្វថ្ងៃ​អ៊ីនធើណេត​គឺពោពេញទៅដោយ​​វែបសាយ​បង្ករគ្រោះថ្នាក់ និង Malwareជាច្រើន។ ពេល​ខ្លះ​អ្នកទទួល បានប្រទះឃើញរឿងឡប់ឆ្កួត​ជាមួយនឹងឯកសារ​ដែល​លោកអ្នក​ចង់​ទាញយក​ និង​មិនចង់ទាញយក។ ពេលនេះលោកអ្នកអាចទុកចិត្តបាន ដោយសាកមកប្រើ Dr.Web LinkChecker ដែលជា Add-on របស់ Firefox។ វាមានមុខជំនាញខាងត្រួតពិនិត្យឯកសារ រឺគេហទំព័រ​មុន​ពេលទាញយក(Download) រឺក៏បើកមើលវា។
       ខាងក្រោមនេះជាការបង្ហាញពីរបៀបដំឡើងៈ

  1. ចុចលើតំណភ្ជាប់នេះ http://www.freedrweb.com/linkchecker/mozilla+firefox/ ក្នុង Firefox។
  2. ចុចលើតំណភ្ជាប់ Install (FREE download) ដូចបានបង្ហាញខាងក្រោម។

Sunday 6 May 2012

កំណត់ការចែករំលែក នៅក្នុង Facebook


       អ្វីក៏ដោយដែលលោកអ្នកបានប្រកាស(Post) នៅក្នុង Facebook អាចនឹងត្រូវ​បង្ហាញ​ដល់ មិត្ត​ភ័ក្រ​​​​​របស់​​លោក​អ្នក រឺមិត្ត របស់​មិត្ត​អ្នក រឺក៏​គ្រប់​គ្នា​នោះ​គឺ​អាស្រ័យ​លើ​ជម្រើស​រ​​បស់​លោក​អ្នក។ លោក​អ្នក​អាច​ជ្រើស​រើស​បាន ប្រសិន​បើ​លោក​អ្នក​ចង់​ចែក​រំលែក រូបថត វីដេអូ ជីវប្រវត្តិ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ​​​និងប្រកាស​​ផ្សេងៗទៀត នៅលើ Facebook នោះ។
       សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
  1. ចូលទៅក្នុងគណនី Facebook របស់លោកអ្នក។
  2. សូមមើលរបាខាងស្តាំ សូមចុចលើ Account → Privacy Settings ដូចបង្ហាញក្នុងរូប។

Saturday 5 May 2012

កំណត់ Browser មួយសម្រាប់ប្រើជាទូទៅ



       ប្រសិន​បើ​លោក​អ្នក​បាន​ដំឡើង Browser ច្រើន​នៅ​លើ​កុំព្យូទ័រ​របស់​លោក​អ្នក​នោះ លោក​អ្នក​អាច​កំណត់​ថាតើ Browser ណា​មួយ​ដែល​សម្រាប់​ប្រើ​ជា​ទូទៅ រឺជា​ប្រចាំ។ ក្នុង​មេរៀន​នេះ​លោក​អ្នក​អាច​ដឹង​ពី​រ​បៀប​កំណត់​នៅ​លើ Internet Explorer, Opera, Firefox និង Google Chrome។ ប៉ុន្តែ​​វា​អាច​មាន​លំនាំ​ដូចនេះ សម្រាប់ Browser ផ្សេងៗទៀត។
       របៀបកំណត់សូមមើលជំហានៗដូចខាងក្រោមៈ

សម្រាប់  Internet Explorer
  1. សូមបើក Internet Explorer
  2. សូមចុចលើ Tools → Internet Options
  3. នៅក្នុងផ្ទាំង"Internet Options" សូមចុចលើរបា Programs
  4. សូមចុចលើប៊ូតុង Make Default (សូមមើលក្នុងរូប)។