Saturday 21 July 2012

តើកម្មវិធីណា អាចបើកកម្មវិធីនេះ?

       តើលោកអ្នកធ្លាប់ជួបបញ្ហារនេះដែររឺទេ នៅពេលដែលលោកអ្នកមិនដឹងថាឯកសាររបស់លោក​អ្នក​​​បើក​តាម​កម្មវិធី​ណា​? ខ្ញុំធ្លាប់ជួបមនុស្សជាច្រើន សូម្បីតែនិស្សិតព័ត៌មានវិទ្យា​ខ្លះក៏​ធ្លាប់​មាន​បញ្ហារ​នេះ​ដែរ ដែល​ពួក​គេ​មិន​ដឹង​ថា​តើ​កម្មវិធី​ណា​ដែល​អាច​បើក​ឯកសារ​ប្រភេទ *.iso, *.flv ជាដើម។ តែ​ពេល​នេះ​លោក​អ្នក​អាច​ស្វែងរកកម្មវិធី​ដែល​សាកសម ដែលអាច​ដំណើរ​ការ​ ឯកសារ​ប្រភេទ​នេះ​បាន​ហើយ។
       សូមមើលពីដំណោះស្រាយខាងក្រោម៖
  1. សំគាល់ពី ប្រភេទឯកសារតាមរយៈ extension ( ខ្ញុំសុំហៅថា ជាកន្ទុយឯកសារ ឧទាហរណ៍ៈ ឯកសាររូបភាព មួយឈ្មោះ picture.jpg ដូចច្នេះ *.jpg រឺ អក្សរ​បី​ដែល​នៅ​បន្ទាប់​ពី​សញ្ញា​ចំនុច​គឺជា Extension របស់​ឯកសារ​នោះ) របស់​ឯកសារ​ដែល​លោក​អ្នក​ចង់​បើក​ តែ​មិន​ដឹង​បើក​ដោយ​របៀប​ណា។

Friday 20 July 2012

បិទ Email និង SMS Notification របស់ Google+

       គ្រប់យ៉ាងរបស់ Google+ គឺពិតជាអស្ចារ្យ លើកលែងតែរឿងមួយគឺ Google+ ផ្តល់ដំណឹងដល់អ្នក រាល់​​ដង​​នឹង​​រាល់​​ពេល ដែល​មាន​នរណា​ម្នាក់​សរសេរ​ទាក់​ទង​នឹង​អ្នក នៅលើ Stream Post របស់​ពួក​គេ។ ប្រសិន​បើលោ​ក​អ្នក​មាន​មនុស្ស ដែល​ស្ថិត​នៅក្នុង  Circles វា​ក៏​អាច​ក្លាយ​ជា​រឿង​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​ផង​ដែរ ដោយ​សារ​តែ​គណនី E-mail របស់​លោក​អ្នក​ទទួល ការ​ផ្តល់​ដំណឹង(Notification) ពី Google+ ឥត​ឈប់​ឈរ។ ប្រសិន​បើ​លោក​អ្នក​បើក SMS Notifcation វិញ​នោះ​បន្ទាប់​មក​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក​ក៏​ទទួល​នូវ​សារ​ដ៏ច្រើន​ពី Google+ ដូចគ្នា។
       ខាងក្រោមនេះជាការបិទនូវការរំខានទាំងនេះ ៖
  1. សូមចូលទៅកាន់គណនី Google+ របស់លោកអ្នក https://plus.google.com/
  2. បើលោកអ្នកកំពុងប្រើប្រាស់គណនីស្រាប់សូមចុច តំណរនេះhttps://plus.google.com/settings/plus ដើម្បី​បើក​ទំព័រ​កំណត់(Setting Page) នៅក្នុងទំព័រគណនី Google របស់លោកអ្នក។

ប្តូរទំហំអក្សរលើរបា មីនុយរបស់ Firefox

       ប្រសិនបើលោកអ្នកយល់ឃើញថា ទំហំអក្សរនៅរបាមីនុយ ក្នុង Firefox នោះវាតូចពេកពិបាក​ភ្នែកក្នុង​ការអាន តម្រូវឲ្យលោកអ្នកត្រូវតែប្តូរទំហំអក្សរនោះឲ្យកាន់តែធំបន្ថិច គឺមិនមែនជារឿងពិបាកទៀតទេ។ លោកអ្នកអាចធ្វើវាបានដោយងាយ ដោយគ្រាន់តែបំពាក់​កម្មវិធី​បន្ថែមលើ Firefox ដែលយើងហៅថា Add-on ហ្នឹងជាការស្រេច។
       ខាងក្រោមនេះជារបៀបដំឡើង Add-On
  1. សូមចុចលើតំណរនេះ https://addons.mozilla.org/ នៅក្នុង Firefox របស់លោកអ្នក។
  2. សូមចុចលើប៊ូតុង  Add to Firefox ដើម្បីដំឡើង Add-On សម្រាប់ប្តូរទំហំអក្សរ។

Thursday 19 July 2012

ប្តូរទំហំផ្ទុកទិន្នន័យ នៅក្នុង Apple Safari

        គេហទំព័រមួយចំនួនដូចជា Google DOcs និង Zoho ដែលផ្តល់មុខងារសម្រាប់លោកអ្នក​ដើម្បី​បង្កើត​ និង​កែប្រែឯកសារ នៅលើអ៊ីនធើណេត ពេលខ្លះវាក៏រក្សាឯកសាររបស់លោកអ្នក​ហ្នឹង នៅក្នុង Database(គ្រប់គ្រងទិន្នន័យ) នៅលើកុំព្យូទ័ររបស់លោកអ្នក។ លោកអ្នកអាចបង្កើន​ រឺក៏បន្ថយ​ទំហំផ្ទុកទិន្នន័យដែលមានស្រាប់ដើម្បីរក្សាទុកទិន្នន័យទាំងនេះបានច្រើន។ ខាងក្រោមនេះជាវិធីបង្កើន រឺបន្ថយទំហំផ្ទុកទិន្នន័យ៖
  1. សូមបើក Apple Safari នៅជ្រុងខាងលើ ផ្នែកខាងស្តាំ លោកអ្នកនឹងឃើញរូបស្ពឺតូចមួយ។ សូមចុចលើរូបស្ពឺនោះ បន្ទាប់មកចុចលើ Preferences ដូចបាន​បង្ហាញខាងក្រោម។

របៀប Backup និង restore Bookmark ក្នុង Firefox


     Bookmark នៅគេហទំព័រល្អៗ ដែលមានប្រយោជន៍ទុកនៅក្នុង Browser ពិជាអត្ថប្រយោជន៍ខ្លាំង ក៏ប៉ុន្តែរាល់ Bookmarks ទាំងអស់អាចនឹងបាត់បង់នៅពេលដែលលោកអ្នកសម្អាតកុំព្យូទ័រ និងដំឡើង​ប្រព័ន្ធប្រតិបត្តិថ្មីនោះ។ ក្រោយពេលដែលបាត់បង់អាស័យដ្ឋានដែលមានប្រយោជន៍ លោកអ្នក​គឺពិត​ជាពិបាកក្នុងការស្វែងរកអាស័យដ្ឋានគេហទំព័រទាំងនោះមកវិញខ្លាំងណាស់។ ដូច្នេះ ខ្ញុំសូមបង្ហាញពី​របៀប រក្សាទុក និងពន្លាតមកប្រើវិញ(Backup & Restore) ដូចខាងក្រោម៖

របៀប Backing up Firefox settings
  1. មុនដំបូងសូមបិទ Firefox ដែលកំពុងតែដំណើរការសិន (ប្រសិនបើកំពុងប្រើប្រាស់)។
  2. សូមចុចប៊ូតុង Start => Run រឺចុចប៊ុតុង  Windows Key + R ដើម្បីបង្ហាញផ្ទាំង Run
  3. សូមវាយពាក្យ %AppData%\Mozilla\Firefox\Profiles នៅក្នុងប្រអប់ បន្ទាប់មកចុច OK

Wednesday 18 July 2012

ខ្ញុំភ្លេចពាក្យសម្ងាត់របស់ Twitter តើខ្ញុំត្រូវធ្វើម៉េច?


       Twitter គឺជាសេវាប្លុកដ៏ពេញនិយមនៅក្នុងពិភពលោក។ គ្រប់គ្នាស្រលាញ់ Tweet និង Share តំណរ​ភ្ជាប់​របស់​រូបភាព និងព័ត៌​មាន​ផ្សេងៗ​ជុំវិញ​ពិភព​លោក។ សូម​ស្រមៃ​ថា​លោក​អ្នក បាត់ រឺភ្លេច​ពាក្យ​សម្ងាត់​ចូល​ប្រើប្រាស់​គណនី(Login Password)។ សូមកុំបារម្ភ លោក​អ្នក​អាច​ស្វែងរក​ពាក្យសម្ងាត់​នោះ​មក​វិញ​ តាមរយៈ Browser history ដោយប្រើភ្ជាប់ជាមួយ​នឹង កម្មវិធី Twitter Password Decryptor សូម​មើល​ខាងក្រោម៖
       សូមចំណាំថា៖ ករណីនេះអាចធ្វើបាន ប្រសិនបើលោកអ្នកមិនបានបិទ(disable) ការរក្សា​ពាក្យ​សម្ងាត់(Storing of Password) នៅក្នុង Browser របស់លោកអ្នក។
  1. ដំបូង សូមទាញយកកម្មវិធី TwitterPasswordDecryptor.zip.
  2. បន្ទាប់មក ពន្លាតឯកសារ Zip ដែលបានទាញយកមក។ ឯកសារនោះ មានកម្មវិធីប្រភេទ Portable Edition (ជាកម្មវិធីដែលអាចប្រើដោយមិនចាំបាច់ដំឡើង) ដែលស្ថិតនៅក្នុងប្រអប់  Portable Version subfolder.
    Twitter Password Decryptor

Saturday 7 July 2012

របៀបបង្កើតគណនី Gmail

       Gmail គឺសេវាកម្មអ៊ីម៉ែល ផ្តល់ដោយ Google ដែលលោកអ្នកអាចបង្កើតវាបានដោយឥតគិត​ថ្លៃ​។ ការជ្រើសយក ការប្រើប្រាស់គណនី Gmail គឺពិតជាផ្តល់ផលប្រយោជន៍ដល់លោកអ្នកយ៉ាងច្រើន ដូចជាការការពារ Spam ផ្តល់ទំហំសម្រាប់ផ្ទុក លើសពី 7400 Mb អាចប្រើលើទូរស័ព្ទ អាចប្រើសេវាកម្មរបស់ Google និងផ្សេងៗទៀត។ ថ្ងៃនេះខ្ញុំ​សូមបង្ហាញពីរបៀបបង្កើតគណនី អ៊ីម៉ែល Gmail ដូចខាងក្រោម៖

  1. ចុចលើតំណនេះ   www.gmail.com ដើម្បីភ្ជាប់ទៅកាន់សេវាអ៊ីម៉ែល របស់ Google។
  2. ចុចលើប៊ូតុង Create an Account ដើម្បីបង្កើតគណនីថ្មី ។

របៀបបង្កើតគណនី Facebook

     នាពេលបច្ចុប្បន្នមាន មនុស្សរាប់លាននាក់បានស្គាល Facebook ថាជាបណ្តាញ​ព័ត៌​មាន​សង្គម​ដ៏ពេញ​និយម​។ ដូចនេះពិតជាទាន់សម័យខ្លាំងណាស់ដែលលោកអ្នកមានគណនី Facebook មួយ​ដើម្បីធ្វើការទំនាក់ទំនងជាមួយមិត្តភ័ក្រ សាច់ញាតិ រឺដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់លោកអ្នក។ ដូចនេះខ្ញុំសូមបង្ហាញពីការបង្កើតគណនី Facebook ដូចខាងក្រោម៖

  1. ចុចលើតំណនេះ www.facebook.com ដើម្បីភ្ជាប់ទៅកាន់ ទំព័រ Facebook។


  2. ចំណាំ៖ មុននឹងបង្កើតលោកអ្នកចាំបាច់ត្រូវមានគណនីមួយជាមុនសិន ដូចជា yahoo, gmail...
  3. បន្ទាប់ លោកអ្នកត្រូវបំពេញនូវព័ត៌មានមួយចំនួន ដូចជា ឈ្មោះ ត្រកូល អ៊ីម៉ែល បញ្ជាក់អ៊ីម៉ែលម្តងទៀត ពាក្យសម្ងាត់ ភេទ និងថ្ងៃខែឆ្នាំកំណើត។ បន្ទាប់មកចុចប៊ូតុង Sign Up ដើម្បីបន្ត។
  4. បញ្ចូលពាក្យដែលនៅក្នុងប្រអប់អក្សរទៅតាមរូប ដែលបង្ហាញនៅខាងលើ ។
  5. ជំហានទី១៖ សូមរំលង ផ្ទាំងស្វែងរកមិត្ត  ដោយចុច Skip this step ។
  6. ជំហានទី២៖ បញ្ចូលព័ត៌មានបន្ថែមអំពី វិទ្យាល័យ សាកវិទ្យាល័យ និងទីកន្លែងការងារ ដែល​ទាក់​ទង​នឹង​លោក​អ្នក​ ។ បន្ទាប់​មក​ចុច​ប៊ូតុង​ Save & Continue ។
  7. ជំហានទី៣៖ បញ្ចូលរូបភាព ដោយចុច Upload a Photo រឺ ថតរូបតាមរយៈកាមេរ៉ាភ្ជាប់កុំព្យូទ័រ ដោយ​ចុច Take a Photo រឺ រំលង​ដោយ​ចុច Skip ។ ចុច​ប៊ូ​តុង Save & Continue ដើម្បី​រក្សា​ទុក​និង​បន្ត​រ ​។
  8. ក្រោយពីបានបញ្ចប់ការចុះឈ្មោះក្នុងគណនី Facebook ហើយនេះលោកអ្នកនឹងទទួលបាន ទំព័រ Facebook មួយដូចរូបខាងលើ។