Sunday 30 September 2012

វិធី ​​​៥ យ៉ាង​ជួយ​​ឲ្យ​ការ​ប្រើ​ប្រាស់​ Facebook កាន់​តែ​ប្រសើរ

       Facebook គឺជាបណ្ដាញ​ព័ត៌សង្គម​ដ៏​ធំ​​​ដែល​​បង្កើត​​ឡើង​​ដោយ​លោក​ Mark Zuckerberg​ កាល​ពី​ឆ្នាំ 2004​ និង​មាន​​ចំនួន​​អ្នក​​ប្រើ​​ប្រមាណ​ 955 លាន​នាក់​​ នា​ពេល​បច្ចុប្បន្ន​​​។ ​សព្វថ្ងៃ​ Facebook ​មិន​ត្រឹម​តែ​ជា​​បណ្តាញ​សង្គម​សម្រាប់​​សង្គម​ទូទៅ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថា​ជា​បណ្តាញព័ត៌​សង្គម​សម្រាប់​ក្រុម​គ្រួសារ​​​និង​ មិត្ត​ភក្តិ​ជិត​ស្និត​​ផង​ដែរ​​​។
ខាង​ក្រោម​ជា​ការ​បង្ហាញ​ខ្លះ​ដែល​ជួយ​ឲ្យ​​ការ​ប្រើ​ប្រាស់​ទំព័រ​ Facebook របស់​អ្នក​កាន់​មាន​ភាព​​​ប្រសើរ​ជាង​មុន ៖
  1. រៀប​ចំ​ chat
    ​បើ​កទំព័រ​ Facebook ​បន្ទាប់​មក​នៅ​ជ្រុង​ខាង​ស្ដាំ​​​ផ្នែក​ខាង​​ក្រោម​នៃ Facebook chat window ចុច​លើ​​រូប​តំណាង​ Options ដែល​នៅ​ជាប់​ប្រអប់​ Search ហើយ​យក​ពាក្យ​ Advanced setting ​ដើម្បី​​កំណត់​នូវ​មុខងារ​បី​ដូច​ខាង​ក្រោម​៖ ​

Friday 28 September 2012

រាល់ឯកសារដែលទាញយក ទៅផ្ទុកក្នុង Dropbox ដោយស្វ័យប្រវត្តិ

        តើលោកអ្នកអាចទាញយកឯកសារផ្សេងៗពីអ៊ីនធើណេតរត់ទៅផ្ទុកក្នុង Dropbox(សេវា​ផ្ទុក​ឯក​សារ​លើ​អ៊ីន​ធើ​ណេត​) បាន​ដែរ​រឺទេ​? ដូច​ច្នេះ​ លោក​​អ្ន​ក​​អាច​​ចំ​ណេញ​​ពេល​វេលា មិន​ចាំ​បាច់​ធ្វើ​តាម​ដំណាក់​កាល​ច្រើន​​សម្រាប់​ការ​រក្សា​ទុក​ឯក​សារ​ទៅ​​ក្នុង​គណនី Dropbox របស់​លោក​អ្នក​ទៀត​ទេ។ Click Downloader គឺជា Extension(កម្ម​វិធី​បន្ថែម​) សម្រាប់ Google Chrome ដែល​អាច​អោយ​លោក​អ្នក​ទាញ​យក​ឯកសារ​ពី​អ៊ីន​ធើ​ណេត យក​ទៅ​ផ្ទុក​លើ​គណនី Dropbox បាន​ដោយ​ងាយ។
       នៅ​ពេល​ដែល​លោក​អ្នក​បាន​ដំឡើង Click Downloader កម្ម​វិធី​បន្ថែម "upload to Dropbox" ដែល​ជា​​ជម្រើស​​ថ្មី​​​មួយ​​ទៀត​​នៅ​​ពេល​​លោក​​អ្ន​ក​​ចុច កណ្តុរស្តាំ(Right Click) នៅ​​លើ​​តំណ​​ភ្ជាប់​​ផ្សេងៗ រឺ​លើ​រូបភាព ឯកសារ ជាដើម។



Upload-to-Dropbox

របៀបទាញយកឯកសារទៅផ្ទុកក្នុង Dropbox



        ដំឡើង “Click Downloader” ទៅ​ក្នុង​កម្ម​វិធី​ស្វែង​រក Google Chrome​ បន្ទាប់​មក​បិទ​រូច​បើក Google Chrome សារ​ឡើង​វិញ។ ដើម្បី​ផ្ទុក​ឯក​សារ រូប​ភាព កម្ម​វិធី​ដំឡើង រឺក៏​ឯក​សារ PDF គឺ​លោក​អ្នក​គ្រាន់​តែ​ចុច Right Click លើ​តំណ​ភ្ជាប់​ទាញ​យក(download link) និង​ជ្រើស​យក​ពាក្យ "upload to Dropbox"។
បន្ទាប់​មក​វា​នឹង​បើក​ទំព័រ​ចូល​ប្រើ​ប្រាស់​គណ​នី Dropbox របស់​លោក​អ្នក។                            
       សូមចូលប្រើប្រាស់គណនី Dropbox របស់លោកអ្នក និងផ្តល់​ការ​អនុញ្ញាត​ចំពោះ​កម្ម​វិធី​នេះ គឺ​ជា​ការ​​ស្រេច។
ប្រភពឯកសារ៖ http://techtrickz.com

Wednesday 26 September 2012

បន្ថែមល្បឿន Firefox អោយកាន់តែលឿន

       Mozilla Firefox បានក្លាយជា Browser ដែលពេញនិយមប្រើបំផុត តាមរយៈ Extension រឺ Add-on ​ដែល​ត្រូវ​បាន​គេប​​ង្កើត​​ជា​ច្រើន ហើយ​ច្រើន​ជាង Browser ផ្សេង​ទៀត។​ Firefox គឺជា Browser ដែល​លឿន​​បំផុត​ តែ​នៅពេ​​ល​បើក​ប្រើ​ដំបូង​គឺលោ​ក​អ្នក​មាន​អារម្មណ៍​ថា​វា​យឺត​ខ្លាំង​ណាស់​ ហើយ​ចំណាយ​ពេល​វេលា​ផ្ទុក​ទិន្នន័យ​​យូរ​ដែល​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​មួរម៉ៅ​ខ្លះដែរ។
       Mozilla Firefox ប្រើ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ SQLITE ដើម្បីរក្សាទុក​ទិន្នន័យទាំងអស់ ដូចជា ការ​កំណត់​(setting), ប្រវត្តិ​ការ​ប្រើ​ប្រាស់(history) និង Cookies(ចំនាំ​ទំព័រ​ដែល​បាន​ចូល​មើល)។ ដូច្នេះ​វា​ធ្វើ​អោយ Firefox ត្រូវ​ផ្ទុក​ទិន្នន័យ​ច្រើន ហើយ​ធ្វើ​អោយ​កា្លយ​ជា​បំណែក(Fragment) ដែល​ធ្វើ​អោយ​វា​ចាប់​ផ្តើម​កាត់​បន្ថយ​ល្បឿន​របស់ Firefox។ SpeedyFox គឺ​ជា​គ្រឿង​បំពាក់​តូច​មួយ​ដែល​ជួយ​សម្រួល​នូវ​បញ្ហារ​ខាង​លើ​របស់ Firefox ដោយ​លុប​នូវ​រាល់​ទិន្ន័យ​ចាស់ៗ និង​បង្រួម​បំណែក(Compact) ទិន្នន័យ​។

អនុញ្ញាតការបញ្ជាក់ពីរដង ដើម្បីផ្តល់សុវត្ថិភាពចំពោះគណនី Dropbox របស់អ្នក

​​       Dropbox ត្រូវបានគេផ្សព្វផ្សាយ អំពី "ការបញ្ជាក់ពីរដំណាក់" សម្រាប់ការចូលប្រើប្រាស់គណនី​របស់ Dropbox។ ការ​ធ្វើ​បែប​នេះ​បាន​ជួយ​ដល់​​អ្នក​​ប្រើ​ប្រាស់ ក្នុង​ការ​រក្សា​សុវត្ថិភាព​ដល់​គណនី​របស់​លោក​អ្នក ពី​ការ​បង្ករ​អសន្តិសុខ​ផ្សេងៗ​។ ធ្វើ​ការ​បញ្ជាក់​ពីរ​ដំណាក់​កាល​នេះ វា​ស្រដៀង​ទៅ​នឹង Gmail ដែរ គឺ​តម្រូវ​អោយ​លោក​អ្នក​បញ្ចូល​លេខ​កូខ ៦ខ្ទង់ នៅខាងលើឈ្មោះ និង​ពាក្យ​សម្ងាត់​ចូល​ប្រើ​ប្រាស់​គណនី Dropbox ។ អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​អ្នក គឺ​លោក​អ្នក​នឹង​ទទួល​បាន​កូដ​សម្ងាត់​​ជាសារ​អក្សរ​ផ្ញើរ​មក​ទួរស័ព្ទ​ដៃ​របស់​អ្នក រឺអាច​បង្កើត​វា​ឡើង​ដោយ​ប្រើ កម្មវិធី authenticator របស់​ទូរស័ព្ទ។
       នេះត្រូវបានផ្តល់យោបល់យ៉ាងខ្ពស់ថា រាល់អ្នកប្រើប្រាស់គួរតែ អនុញ្ញាតអោយមានការបញ្ជាក់​ពីជំហាន នេះដើម្បីធានាទិន្នន័យរបស់ពួកគេសុវត្ថិភាព។

របៀបបើកការបញ្ជាក់ពីរជំហាន
ចូលទៅកាន់គណនី Dropbox របស់លោកអ្នក។ បន្ទាប់មកសូមចុចលើឈ្មោះ ដែល​ស្ថិត​នៅ​ខាង​លើ​ផ្នែក​ខាង​ស្តាំ​នៃ​ទំព័រ បន្ទាប់​មក​ចុច​លើពា​​ក្យ​ថា "Setting"។

ដាក់រូបខ្លួនឯងធ្វើជា ផ្ទៃខាងក្រោយរបស់ Gmail

       Gmail គឺជាសេវាសារអេឡិចត្រូនិចល្អបំផុតនៅក្នុងពិភពលោក។ Gmail បាន​ផ្តល់​នូវ​ទីក​ន្លែង​ទំនេរ​​​សម្រាប់​​ផ្ទុក​​​សារ និង​​ទិន្នន័យ​​ផ្សេងៗ​​នៅ​​ក្នុង​​គណនី​​សារ​​អេឡិច​ត្រូនិច​​របស់​​លោក​​អ្នក ។ ​តាម​រយៈ​​​គណនី​​សារ​​អេឡិច​​ត្រូនិច​​នេះ​​លោក​​អ្ន​ក​អាច​ប្រើប្រាស់​​បាន​ នូវ​គ្រប់​សេវា​ទាំង​អស់​របស់ Google បានដោយ​ងាយ។
        ដោយឡែក Gmail បានអនុញ្ញាតអោយអ្នករៀបចំរូបរាង្គរបស់ ទីតាំងគណនីសារអេឡិចត្រូនិច​របស់លោកអ្នក ដើម្បី​អោយ​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ។ លោកអ្នកអាចយករូបរបស់លោកអ្នក​ដើម្បី​ធ្វើ​ជា​ផ្ទាំង​ខាង​ក្រោយ​នៃ គណនី​សារ​អេឡិច​ត្រូនិច Gmail បាន​ផង​ដែរ។ ខាងក្រោមនេះ​ជាការ​បង្ហាញពីវិធីដាក់រូបធ្វើជាផ្ទៃខាងក្រោយ៖