Monday 30 April 2012

លុបកំណត់ត្រា Download ដោយស្វ័យប្រវត្តិក្នុង Firefox


       រាល់ពេលដែលលោកអ្នកទាញយកឯកសារពីអ៊ីនធើណេត នៅក្នុង Mozilla Firefox ដំណើរ​ការ​ទាញ​​យកអាចនឹងបង្ហាញនៅក្នុងផ្ទាំងទាញយក(Download Window)។ នៅពេលដែលទាញយកចប់ កំណត់ត្រា​នៃ​ការទាញយកនឹងរក្សាទុកនៅក្នុង ផ្ទាំងទាញយក រហូតដល់លោកអ្នកចុចលុបវា។ រឿងនេះជារឿងរំខានមួយ ប្រសិនបើលោកអ្នកទាញយកឯកសារច្រើន ជារៀងរាល់ថ្ងៃ។ ដូច្ចេះ​លោកអ្នកអាចកំណត់អោយ Firefox លុបកំណត់ត្រាទាំងអស់នោះបានដោយស្វ័យប្រវត្តិ។
​       សូមមើលពីជំហានៗ នៅខាងក្រោម៖

  1. សូមបើក Mozilla Firefox។
  2. វាយពាក្យ about:config នៅក្នុងរបាបញ្ចូលអាស័យដ្ឋាន (Address Bar)។
  3. Firefox នឹងបង្ហាញផ្ទាំងនេះឡើង។ សូមចុចប៊ូតុង I'll be careful I promise! ដើម្បីបន្ត។

Firefox Add-ons សម្រាប់ Web-Developers

Firebug


Web Developer


Sunday 29 April 2012

គ្រប់គ្រងរូបភាពលើពិភពលោក តាមរយៈ EarthCam


    តើលោកអ្នកធ្លាប់ឆ្ងល់ដែររឺទេ តើមានអ្វីកើតឡើងនៅក្នុង Times Square នៅ​ញូយ៉ក​​​​​​​ក្នុង​ពេលឥឡូវ​នេះ? ពិតមែនហើយ ចម្ងល់ទាំងនេះមិនមែនជាបញ្ហាទៀតទេ។ ពេលនេះលោក​អ្នក​អាចមើល រូបភាពទាញចេញពី Webcams ជុំវិញពិភពលោកផ្ទាល់ រូមបញ្ចូលទាំង Times Square នៅ​ ញូយ៉ក​ផងដែរ។ EarthCam បានរាយឈ្មោះ WebCam រាប់ពាន់នៅលើពិភពលោក ដែលអាចអោយលោក​អ្នកមើលរូបភាពចលនាទាំងនោះបានគ្រប់ពេល ដែលលោកអ្នកចង់។
​       សូមមើលពីរបៀបប្រើប្រាស់ៈ

  1. ចុចលើតំណភ្ជាប់នេះ http://www.earthcam.com/
  2. លោកអ្នកអាច​ចុចលើតំណភ្ជាប់ Webcams ល្បីៗ។ ប្រសិនបើលោកអ្នកចង់ស្វែងរក WebCam សូមវាយឈ្មោះទីកន្លែង WebCams ដែលលោកអ្នកចង់ស្វែងរក នៅក្នុងប្រអប់​ Search នៅខាងលើផ្នែកខាងស្តាំ បន្ទាប់មកចុចប៊ូតុង Search។

ប្រើ Bing Map ដើម្បីស្វែងរកផ្លូវ


       លោកអ្នកអាចប្រើប្រាស់ Bing Map ដើម្បីស្វែងរកផ្លូវសម្រាប់ការធ្វើដំណើរនៅចន្លោះទីកន្លែង​ជា​ច្រើន។ អ្នកអាចបោះពុម្ពរូបភាពនោះចេញមកក្រៅបាន អាចរក្សាផ្ទាំងរូបទុកផងដែរ។ សូមមើលការ​បង្ហាញដូចខាងក្រោមៈ

  1. ចុចលើតំណភ្ជាប់នេះ http://www.bing.com/maps/
  2. ឧទាហរណ៍ថាលោកអ្នកចង់ទៅខេត្តក្រចេះ (Kratie, Cambodia)  ដែលធ្វើដំណើរចេញពី ខេត្តកែប​(Kep, Cambodia) ​។ ដូច្នេះលោកអ្នកត្រូវបំពេញ (Kep, Cambodia) នៅត្រង់អក្សរ A ពណ៌បៃតង​ និងបញ្ចូល (Kratie, Cambodia) នៅត្រង់អក្សរ B ណ៌ក្រហម បន្ទប់មកចុចលើប៊ូតុង GO ។​
    Click here to view full size

Thursday 26 April 2012

របៀបបញ្ចូលវចនានុក្រមអង់គ្លេសទៅក្នុង Firefox


       វចនានុក្រមអង់គ្លេស Macmillan គឺទទួលបានពានរង្វាន់ខាងផ្នែកវចនានុក្រមមួយ ដែលបាន​ផ្សព្វផ្សាយ​ជាលើកដំបូងនៅក្នុងឆ្នាំ ២០០២។ លោកអ្នកអាចធ្វើការស្វែងរកអត្ថន័យនៃពាក្យ និង​ស្តាប់​ការបញ្ចេញសម្លេងនៃពាក្យនៅ​ក្នុង Browser របស់លោកអ្នកដោយឥតគិតថ្លៃ ដោយ​គ្រាន់តែ​បញ្ចូល​ប្រអប់ស្វែងរករបស់​ វចនានុក្រមអង់គ្លេស​ Macmillan ទៅក្នុង Firefox  សូមធ្វើតាម​ជំហានៗ​ដូចខាងក្រោមៈ 
  1. ចុចលើតំណរនេះ http://www.macmillandictionary.com/tools/toolbar.html
  2. ចុចលើប៊ូតុង Firefox (សូមមើលរូបខាងក្រោម)។ លោកអ្នកអាចជ្រើសរើសជម្រើស​វចនានុក្រមអង់គ្លេស (British English) រឺក៏មកពីអាមេរិច(American English)។

ស្វែងរកប្រភពខ្សែភាពយន្តដែលអ្នកចូលចិត្ត


       ខ្ញុំកំពុងតែទស្សនាខ្សែភាពយន្តបរទេសមួយកាលពីយប់មិញ និងផ្ទៃខាងក្រោយជា​ច្រើនដែល​មាន​នៅ​ក្នុង​​ខ្សែភាពយន្តនោះវាមើលទៅដូចនៅក្នុងទីក្រុងរបស់ខ្ញុំ។ ខ្ញុំមានការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ប៉ុន្តែតែ​ខ្ញុំអាចដឹងពីប្រភពរបស់វាដោយរបៀបណា? គេហទំព័រ WWIFDB  អាចផ្តល់​នូវ​ព័ត៌មា​ន​​​របស់​ខ្សែ​​ភាពយន្ត និងទីតាំងដែលខ្សែភាពយន្តនោះថត។ 
       សូមចូលទៅកាន់គេហទំព័រ WWIFDB បន្ទាប់មកវាយឈ្មោះ របស់ខ្សែភាពយន្តបរទេសដែល​លោក​អ្នកពេញចិត្ត រួចចុចប៊ូតុង Search។ រឺម្យ៉ាងទៀតលោកអ្នកអាចចុចលើរូបភាពខ្សែភាពយន្ត​ដែលបាន​បង្ហាញក៏បាន។

WWIFDB - Where Was It Filmed Database

Wednesday 18 April 2012

រើសប្រភពវីដេអូក្នុង Youtube


       លោកអ្នកអាចជ្រើសរើសមាតិកាទីតាំងវីដេអូដែលបង្ហាញនៅក្នុងប្រព័ន្ធ Youtube។ កំណត់ជា​ទូទៅ គឺ Worldwide គឺមានន័យថាលោកអ្នកនឹងឃើញវីដេអូដែលបានបញ្ជូនទៅ​អ៊ីនធើណេត​(Upload) ពី​បណ្តាប្រទេសនានាលើពិភពលោក ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកច​ង់ទស្សនា​វីដេអូ​មក​ពី​​ប្រទេសណាមួយនោះ លោកអ្នកចាំបាច់ត្រូវតែប្តូរមាតិកាជាមុនសិន។
ដើម្បីផ្លាស់ប្តូរមាតិការ Youtube សូមធ្វើតាមជំហានៗដូចខាងក្រោមៈ

  1. ចូលទៅកាន់តំណនេះ www.youtube.com បន្ទាប់មកចូលទៅកាន់គណនីផ្ទាល់របស់លោកអ្នក ដែលបាន​បង្កើតនៅក្នុង Youtube(ឥតគិតថ្លៃ)។
  2. ចុចលើ Location : Worldwideនៅផ្នែកខាងក្រោមនៃទំព័រ Youtube។

បន្ថែមទំហំ Cache នៅក្នុង Firefox


        នៅពេលលោកអ្នកចូលទស្សនាគេហទំព័រណាមួយ Mozilla Firefox ទទួលផ្ទុកគេហទំព័រ និង Embed Content ដូចជា រូបភាព វីដេអូ សម្លេង ជាដើម នៅលើ Hard Disk ក្នុងកុំព្យូទ័រលោកអ្នក។ កន្លែងផ្ទុក​ក្នុង​ម៉ាស៊ីននេះគេហៅថា Cache។ ទំហំរបស់ Cache គឺកំណត់មកស្រាប់ ។ ប្រសិនបើ Cache ពេញ វានឹងលុបអ្វីចាស់ៗ រួចប្តូរមករក្សាទុកនូវអ្វីថ្មីៗវិញ។
ដើម្បីបន្ថែមទំហំរបស់ Cache សូមធ្វើតាម​ជំហានៗ​ដូចខាងក្រោមៈ
  1. បើក Mozilla Firefox ។
  2. ចុចមីនុយ Tools → Options
  3. ចុចរបា Advanced → Network
  4. នៅត្រង់ Offline storage លោកអ្នកអាចកំណត់ទំហំរបស់ Cache ។

កំណត់ចំនួនលទ្ធផលបង្ហាញរបស់ Google


        Google គឺជាម៉ាស៊ីនស្វែងរកដែលមានប្រជាប្រិយភាពបំផុត លោកអ្នកអាចធ្វើការកំណត់​ជា​លក្ខណៈ​​ផ្ទាល់ខ្លួន ទៅតាមតម្រូវការរបស់លោកអ្នក។ ឧទាហរណ៍ អ្នកអាចផ្លាស់ប្តូរចំនួន ដែលត្រូវបង្ហាញ​ជា​ទូទៅរបស់ Google ក្នុងមួយទំព័រ(ជាធម្មតាគឺ 10 ក្នុងមួយទំព័រ)។
សូមមើលពីរបៀបកំណត់ដូចខាងក្រោមៈ
  1. ចុចលើតំណនេះ www.google.com ដើម្បីបើក។
  2. ចុចលើ Search Settings នៅខាងលើផ្នែកខាងស្តាំនៃទំព័រ Google ។

Monday 16 April 2012

ដាក់ប៊ូតុង Dislike ទៅ Facebook ក្នុង Google Chrome


បណ្តាញព័ត៌មានសង្គមដ៏ល្បីល្បាញបានបង្កើតប៊ូតុង Like នៅគ្រប់ទីកន្លែងនៅលើអ៊ីនធើណេត។ ប៉ុន្តែមនុស្សជាច្រើនគិតថាគួរតែមានប៊ូតុង Dislike មួយទៀត ដូចច្នេះមនុស្សអាចឃើញ ប្រសិនបើ​ព័ត៌ រឺគេហទំព័រនោះត្រូវបានគេមិនចូលចិត្ត រឺក៏ Comment ជាដើម។ ប្រសិនបើលោកអ្នកប្រើ Google Chrome លោកអ្នកអាចដាក់ប៊ូតុង Dislike ដោយប្រើ FB Dislike ដែលជា Extension របស់ Chrome។
សូមធ្វើតាមជំហានដូចខាងក្រោមៈ

Facebook Dislike Button

Thursday 12 April 2012

បើក Profile Review Feature នៅក្នុង facebook

     
       ដំបូងអ្នកណាក៏អាច Post គ្រប់យ៉ាងដោយ tagged ជាមួយនឹងឈ្មោះរបស់លោកអ្នក ហើយអ្វី​ទាំង​អស់​​​​នោះ​នឹងបង្ហាញនៅលើ Facebook Profile របស់លោកអ្នក។ Facebook ពេល​បាន​បញ្ចូល​លក្ខណៈ​​សន្តិ​សុខ​​​ថ្មីដើម្បីការពារ ដែលគេហៅថា Profile Review។ Profile Review រក្សារាល់រូបថត និង​កា​រ​បង្ហោះ​Tag ដោយប្រើឈ្មោះរបស់អ្នក ពីការបង្ហាញនៅលើ Profile ដោយគ្មានការអនុញ្ញាតពី​លោក​អ្នក។ ពេលនេះ រាល់ពេលដែលមាននណាម្នាក់ Post អ្វី ដោយប្រើឈ្មោះរបស់អ្នក(Tag) អ្នកនឹង​ត្រូវសួរជាមុខ ដើម្បីទទួលការ Postនោះ។ របៀបបើក Profile Review :
  1. ចូលទៅកាន់តំណរនេះ www.facebook.com រួចចូលទៅកាន់គណនី Facebook របស់លោក​អ្នក។
  2. ចុចលើសញ្ញាព្រួញចុះក្រោម ដែលនៅបន្ទាប់ Home  => Privacy Setting ។​ (មើលរូបខាងក្រោម)
    Facebook Profile Review

ភ្ជាប់ Facebook និង Twitter ទៅគណនី Google+


       ប្រសិនបើពេលនេះលោកអ្នកប្តូរមកប្រើប្រាស់ Google+ វិញម្តង តែចង់ភ្ជាប់ទំនាក់ទំនង​ជាមួយ​នឹង​​គណនីចាស់ដដែល ដូចជា Facebook, Twitter ជាដើម។ ការភ្ជាប់គណនីផ្សេងៗទៅកាន់ គណនី​Google+ របស់លោកអ្នក គឺលោកអ្នកអាចឃើញនៅក្នុងមាតិការដែលជាប់ទាក់ទងនឹង  Google+ Profile ដែលមិត្តភ័ក្របានចែករំលែកនៅលើ Facebook រឺ Twitter។ ឧទាហរណ៍ ប្រសិនបើលោកអ្នក Like លោក ឆាយ វីរៈយុទ្ធ នៅលើ Facebook បន្ទាប់ពីបានភ្ជាប់ទំនាក់ទំនង Facebook - Google+ អ្នកនឹងឃើញ Profile របស់លោក ឆាយ វីរៈយុទ្ធ  ទុកសម្រាប់ Add ទៅកាន់ Circles នៅក្នុង Google+ ជាមិនខាន។
        សូមមើលពីរបៀបភ្ជាប់ទំនាក់ទំនង ដូចខាងក្រោមៈ

  1. ចូលទៅកាន់គណនី Google+  https://plus.google.com/
  2. បន្ទាប់មកចុចលើតំណរនេះ https://plus.google.com/settings/connectedaccounts ដើម្បីចូលទៅ​កាន់ Connected Accounts settings នៅក្នុងគណនី Google+។
  3. ចុចលើ Connect an account រួចជ្រើសយកសេវាកម្ម Facebook ពីក្នុង List ដែលបានបង្ហាញ។​
    Connect facebook twitter to Google+

Tuesday 10 April 2012

ប្រើ uTorrent បានដោយមិនបាច់ដំឡើង

       uTorrent គឺកម្មវិធីរបស់អ្នកប្រើប្រាស់ដែលពេញនិយមមួយ។ រាល់ពេលអ្នកដោនឡូត uTorrent និង Run ឯកសារដែលបានដោនឡូត វានឹងចាប់ផ្តើមដំឡើង uTorrent។ ប្រអប់ឯកសារដែល​ផ្ទុកជា​ទូទៅ​​គឺ C:\Program Files\uTorrent។ ពេលដំឡើង ក៏បានបង្កើតទំរង់កាត់ មួយនៅលើ Desktop របស់អ្នក​មួយដែលហៅថា icon shortcut។  
       វាមិនអាចប្រើបានទេប្រសិនបើលោកអ្នកមិនបានដំឡើងវាជាមុន។ ប៉ុន្តែមានវិធី​សាស្ត្រ​មួយ​ដែល​​​អ្នកអាចប្រើ uTorrent ដោយមិនចាំបាច់ដំឡើងវាលើ Hard disk។ 
      ខាងក្រោមនេះគឺណែនាំលោកអ្នកអោយប្រើ uTorrent ជាលក្ខណៈ portable:
  1. ចុចលើតំណភ្ជាប់នេះ http://www.utorrent.com/ ដើម្បីទាញយក utorrent.exe
    Use uTorrent without installing

ពង្រីកគេហទំព័រដោយស្វ័យប្រវត្តិក្នុង Google Chrome


         តាមធម្មតា ប្រសិនបើលោកអ្នកចង់ពង្រីកគេហទំព័រក្នុង Google Chrome អ្នកត្រូវចុច Hotkey សម្រាប់ពង្រីក។ ប៉ុន្តែប្រសិនបើអ្នកចង់ពង្រីកបង្រួមដោយស្វ័យប្រវត្តិអាស្រ័យតាមទំហំ Window របស់ Web Browser របស់លោកអ្នក និងទំហំនៃអេក្រង់កុំព្យូទ័ររបស់លោកអ្នកដោយប្រើ Zoomy។​
សូមធ្វើតាមជំហានៗដូចខាងក្រោមៈ 
  1. ចូលទៅតំណនេះ https://chrome.google.com/extensions/ នៅក្នុង Google Chrome browser។
  2. ចុចលើប៊ូតុង Install ពណ៌ខៀវដើម្បីដំឡើង Zoomy។

ថតផ្ទៃគេហទំព័រធ្វើជារូបភាព

     
       តើលោកអ្នកធ្លាប់មានគំនិតចង់ថតយកផ្ទៃគេហទំព័រដើម្បីធ្វើជារូបភាពទេ? ពេលនេះលោកអ្នក​អាច​ថតយកចំណែកណាមួយនៃគេហទំព័រ ឬគេហទំព័រទាំងស្រុង និងរក្សា​ទុកជាឯកសា​ររូបភាព​បាន​​ហើយដោយប្រើ Screen Grab ដែលជា Add-on របស់ Mozilla Firefox។
      មិនត្រឹមតែអាចរក្សាវាទុកជា file រូបភាព (*.jpg ឬ *.PNG) ប៉ុណ្ណោះទេ ប៉ុន្តែវាអាចរក្សាទុកនៅក្នុង Clipboard ដើម្បីយកទៅកែច្នៃដោយ​ប្រើកម្មវិធីកែច្នៃរូបភាព(image editor)ផ្សេងៗបាន។ ដើម្បីអាចដំឡើងបាន សូមធ្វើតាមជំហានៗដូច​ខាងក្រោមៈ
  1. ចូលទៅកាន់គេហទំព័រនេះ https://addons.mozilla.org/en-US/firefox/addon/1146/
  2. ចុចលើប៊ូតុង Add to Firefox ពណ៌បៃតង ដើម្បីដំឡើង Screengrab ។
    Install Screengrab add-on

Monday 2 April 2012

កំណត់ Youtube ចាក់វីដេអូដែលមានគុណភាពខ្ពស់

       ប្រសិនបើយើងជាអ្នកប្រើប្រាស់ Youtube ដើម្បីមើលវីដែអូជាប្រចាំនោះ អ្នកគួរតែកំណត់​ការ​ចាក់​​​បង្ហាញ នូវវីដែអូដែលមានគុណភាពខ្ពស់ហើយ។ យើងអាចធ្វើការផ្លាស់ប្តូរការកំណត់ នៅក្នុង Youtube ដើម្បីចាក់វីដេអូពីវីដេអូដែលមានគុណភាពខ្សោយ ទៅវីដេអូដែលមានគុណភាពខ្ពស់។ សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
  1. បើក Browser ហើយចូលទៅកាន់គេហទំព័រ www.youtube.com បន្ទាប់មក Log In ទៅក្នុងគណនីរបស់លោកអ្នក(បង្កើតគណនីដោយឥតគិតថ្លៃ)។
  2. ចុចលើ ឈ្មោះប្រើប្រាស់របស់អ្នក រួចជ្រើសយក Account ។
    Opening account settings in YouTube

កំណត់ Master Password នៅក្នុង Mozilla Firefox

       Mozilla Firefox អាចរក្សាទុក ការសម្គាល់ចូលប្រើប្រាស់(ឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់) សម្រាប់គេហទំព័រផ្សេងៗគ្នា ដូចជា Youtube រឺក៏ Google ល។ ការរក្សាទុកសាមញ្ញបែបនេះ អ្នកណា​ក៏ដោយ ដែលប្រើប្រាស់កុំព្យូទ័ររបស់អ្នកសុទ្ធតែអាចដឹងពី ពាក្យសម្ងាត់របស់លោកអ្នក។ ប៉ុន្តែអ្នកអាចកំណត់ Master Password ដើម្បីការពាររាល់ការរក្សាទុកនូវ ការសម្គាល់ចូល​ប្រើប្រាស់​(Log-In  Credentials)។ សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
  1. បើក Browser(Mozilla Firefox)។
  2. ចុចលើ Tools នៅលើរបា Menu រួចយកពាក្យ Options។
  3. នៅក្នុងផ្ទាំងជម្រើស សូចចុចលើរបា Security
  4. សូមធីកលើជម្រើស Use a master password ដែលបានបង្ហាញនៅខាងក្រោម។

ទទួលសារជាអក្សរពី Facebook នៅលើទូរស័ព្ទដៃរបស់លោកអ្នក

Facebook អាចផ្ងើរសារជាអក្សរដែលមាន ព័ត៌មានថ្មីៗនៅលើគណនី Facebook របស់អ្នកដូចជា​ Friend Request, Messages, Wall Post ជាដើម ចូលទៅទូរស័ព្ទដៃរបស់អ្នក។ ជាដំបូងអ្នកត្រូវតែ Active ទូរស័ព្ទដៃរបស់អ្នក ជាមួយនឹងគណនី Facebook ជាមុនសិន។
សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
  1. ចូលទៅកាន់គណនី Facebook របស់អ្នក។
  2. ចុចលើ Account => Account Setting (សូមមើលរូបខាងក្រោម)។

របៀប Log In ប្រើប្រាស់គណនីច្រើន នៅក្នុង Firefox

       ប្រសិនបើអ្នកមានគណនីច្រើន ហើយចង់បើកវានៅក្នុង Browser ក្នុងពេលតែមួយនោះ​មិនអាច​ធ្វើ​ទៅ​​បាន​នោះឡើយ លុះត្រាតែចាកចេញពី គណនីមួយសិន ទើបអាចចូលប្រើប្រាស់គណនី​មួយ​ផ្សេងទៀតបាន។ នៅពេលនេះគឺអាចធ្វើបានហើយ ដោយការបន្ថែម(Add on) MultiFox របស់ Mozilla Firefox ។
សូមធ្វើតាមជំហានៗដូចខាងក្រោមៈ

  1. ចូលទៅកាន់វែបសាយនេះ https://addons.mozilla.org/en-US/firefox/addon/200283/
  2. ចុចលើប៊ូតុង Continue to Website

ពង្រីករូបថតក្នុង Facebook ដោយស្វួ័យប្រវត្តិនៅក្នុង Firefox

វាបានក្លាយជារឿងរំខានសម្រាប់សមាជិក Facebook ក្នុងការមើលរូបថតរបស់មិត្តភ័ក្រនៅក្នុង Photo Gallery។ ពេលនេះ ដើម្បីមើលរូបភាពពេញអ្នកគ្រាន់តែ ចុចលើរូបតូចៗនោះ រូបភាពនោះ​នឹង​លោតមកបង្ហាញខ្នាតធំ និងបន្ទាប់មកអ្នកអាចបិទវាចោលបាន។ ប៉ុន្តែពេលនេះត្រូវដំឡើង Add-on ឈ្មោះ Facebook PhotoZoom នៅក្នុង Firefox ជាមុនសិន។
សូមធ្វើតាមជំហានៗដូចខាង​ក្រោមៈ

  1. ចូលទៅវែបសាយនេះ https://addons.mozilla.org/en-US/firefox/addon/facebook-photozoom/
  2. ចុចលើប៊ូតុង Add to firefox ពណ៌ខៀវ ដើម្បីដំឡើង Facebook PhotoZoom។
    Facebook PhotoZoom addon

ដំឡើង Video Call នៅក្នុង Facebook

       Video Call គឺជាលក្ខណៈពិសេសរបស់ Facebook ដែលត្រូវបានផ្តល់សិទ្ធដោយ Skype។ តាមរយៈ​លក្ខណៈពិសេសថ្មីនេះ លោកអ្នកអាចចាប់ផ្តើម Video Chat ជាមួយមិត្តភ័ក្រនៅលើ Facebook បានហើយ។ ដើម្បីប្រើប្រាស់ Video Calling លោកអ្នកត្រូវដំឡើងវានៅក្នុងម៉ាស៊ីនរបស់​លោកអ្នកជាមុនសិន។ សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
 how you can setup video calling in Facebook :
  1. ដំបូងអ្នកគួរតែមាន Webcam និង Microphone ដើម្បីមើល និងទំនាក់ទំនងទៅវិញ។ ចូលទៅកាន់វែបសាយនេះ http://www.facebook.com/videocalling ។ ប្រសិនបើលោកអ្នកមិនទាន់បាន Log In នោះ អ្នកគួរតែ Log In ទៅកាន់គណនី Facebook របស់អ្នកសិន។
  2. ចុចលើប៊ូតុង ពណ៌ខៀវ "Get Started" ដើម្បីដំណើរការដំឡើង។
    Facebook Video Calling

បង្កើតព្រិលធ្លាក់នៅក្នុង Google Chrome

       បង្កើតភាពទាក់ទាញ និងស្រស់ស្អាតជាមួយនឹងទិដ្ឋភាពព្រិលធ្លាក់ វាហាក់​ដូចជាកំ​ពុង​តែ​ស្ថិត​ក្នុង​​​រដូវរងា មានអារម្មណ៍ត្រជាក់។ បង្កើតព្រិលធ្លាក់គ្រប់គេហទំព័រដែលអ្នក​កំពុងតែចូល​ទស្សនា​ជាមួយ​​នឹង Snow នៅក្នុង Google Chrome។ សូមធ្វើតាមជំហានៗដូចខាងក្រោមៈ

Snow extension for Google Chrome

Sunday 1 April 2012

របៀបបិទ វែបសាយក្នុង Mozilla Firefox

ទោះបីជាអ្នកអាចប្រើ HOSTS ដើម្បីបិទវែបសាយក៏ដោយ ប៉ុន្តែវិធីនេះយឺតណាស់ក្នុងការប្រើ​សម្រាប់ User និងវែបសាយច្រើន។ ប្រសិនបើអ្នកចង់ប្លុកវែបសាយ នៅក្នុង Firefox នោះ អ្នកត្រូវ​ប្រើ BlockSite(Add-on សម្រាប់ Firefox)។
សូមមើលរបៀបបន្ថែម BlockSite ទៅក្នុង Mozilla Firefox:

  1. ចូលទៅកាន់ https://addons.mozilla.org/en-US/firefox/addon/blocksite/
  2. ចុចប៊ូតុងពណ៌បៃតង ដើម្បីបន្ថែម BlockSite ទៅក្នុង Mozilla Firefox
    Firefox BlockSite add-on

មើលខ្សែភាពយន្ត និងទូរទស្សន៍លើ Online

       មើលខ្សែភាពយន្ត(Full) និងទូរទស្សន៍ដោយឥតគិតថ្លៃ តាមរយៈ Chrome App ដែលមាន​ឈ្មោះ​ថា Viewster។  សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
  1. ចុចលើតំណរនេះ http://viewster.com/registration.aspx ដើម្បីបង្កើតគណនីដោយ​ឥត​គិត​ថ្លៃ។​​
  2. បន្ទាប់មកបើកវែបសាយ Chrome  https://chrome.google.com/webstore/​​ ដំឡើង Viewster នៅក្នុង Browser(Google Chrome) ចុចលើប៊ូតុង Add to Chrome។
    Watch Free Movies on Viewster

Scan មេរោគលើ Website ក្នុង Mozilla Firefox

Scan មេរោគដែលតោងតាមវែបសាយ និងឯកសារដោយឥតគិតថ្លៃ ជាមួយនឹង VirusTotal រឺ VTZilla ដែលជា add-on របស់ Mozilla Firefox ។ សូមមើលវិធីដំឡើងៈ
  1. ចូលទៅកាន់វែបសាយ http://www.virustotal.com/advanced.html#browser-addons
  2. ទាញទំព័រចុះក្រោម រួចចុចលើ  VTZilla Firefox plugin