នៅក្នុងមេរៀននេះ ខ្ញុំសូមបង្ហាញលោកអ្នក ពីរបៀបដាក់រូបតូច ដែលគេហៅថា
Favicon មកពីពាក្យថា (Favorites Icon)។ Favicon គឺជារូបតំណាងតូចមួយ
ដែលមានខ្នាត 16px x 16px ប៉ុណ្ណោះ ដែលលោកអ្នកនឹងបានឃើញ
វានៅក្នុងរបាអាស័យដ្ឋាន និភ្ជាប់ជាមួយឈ្មោះវែបសាយរបស់លោកអ្នក
សូមមើលរូបខាងក្រោម។
ការមានរូបតំណាងផ្ទាល់ខ្លួនគឺជាភាពទាក់ទាញមួយ
ស្រាប់អ្នក ក៏ដូចជាអ្នកចូលទស្សនាទំព័ររបស់លោកអ្នក ។
បច្ចុប្បន្នអ្នកប្រើប្រាស់ ប្លុកអាចមានរូបតំណាង ឬ Favicon
ផ្ទាល់ខ្លួនជាមួយនឹងរូបស្អាតៗ ដាក់នៅជ្រុងមួយនៃគេហទំព័ររបស់លោកអ្នក។
កាលពីមុនខ្ញុំបានព្យាយាម ចូលទៅដាក់ តាមរយៈ >> Dashboard >> Layout
បន្ទាប់មក ចុច Edit តែវាមិនងាយក្នុងការប្តូរនោះទេ។
ពេលនេះខ្ញុំសូមបង្ហាញវិធីងាយៗ ដូចខាងក្រោម ៖
ជំហានទី១. ចូលទៅកាន់គណនីរបស់លោកអ្នក >> Dashboard >> Template >> Edit HTML (>> Process) ។
ជំហានទី២. សូមធីកនៅត្រង់ “Expand widget templates” ដើម្បីពន្លាតទាំងអស់។
ជំហានទី៣. សូមចុច (CTRL + F) ដើម្បីស្វែងរកឃ្លា ៖
<b:skin>
ជំហានទី៤. ចម្លងកូដខាងក្រោមនេះដាក់ ពីលើ <b:skin> ។
<link href=”your-favicon-links-goes-here” rel=”icon” type=”image/gif”/>
ចម្លងអាស័យដ្ឋាន រូបភាពរបស់លោកអ្នក ជំនួសលើ ឃ្លា
your-favicon-links-goes-here ។ លោកអ្នកអាចដាក់រូបភាពមានចលនា ឬក៏គ្មានចលនាក៏បានដែរ។
ជំហានទី៥. ចុចប៊ុតុង Save Template ។