Saturday 21 July 2012

តើកម្មវិធីណា អាចបើកកម្មវិធីនេះ?

       តើលោកអ្នកធ្លាប់ជួបបញ្ហារនេះដែររឺទេ នៅពេលដែលលោកអ្នកមិនដឹងថាឯកសាររបស់លោក​អ្នក​​​បើក​តាម​កម្មវិធី​ណា​? ខ្ញុំធ្លាប់ជួបមនុស្សជាច្រើន សូម្បីតែនិស្សិតព័ត៌មានវិទ្យា​ខ្លះក៏​ធ្លាប់​មាន​បញ្ហារ​នេះ​ដែរ ដែល​ពួក​គេ​មិន​ដឹង​ថា​តើ​កម្មវិធី​ណា​ដែល​អាច​បើក​ឯកសារ​ប្រភេទ *.iso, *.flv ជាដើម។ តែ​ពេល​នេះ​លោក​អ្នក​អាច​ស្វែងរកកម្មវិធី​ដែល​សាកសម ដែលអាច​ដំណើរ​ការ​ ឯកសារ​ប្រភេទ​នេះ​បាន​ហើយ។
       សូមមើលពីដំណោះស្រាយខាងក្រោម៖
  1. សំគាល់ពី ប្រភេទឯកសារតាមរយៈ extension ( ខ្ញុំសុំហៅថា ជាកន្ទុយឯកសារ ឧទាហរណ៍ៈ ឯកសាររូបភាព មួយឈ្មោះ picture.jpg ដូចច្នេះ *.jpg រឺ អក្សរ​បី​ដែល​នៅ​បន្ទាប់​ពី​សញ្ញា​ចំនុច​គឺជា Extension របស់​ឯកសារ​នោះ) របស់​ឯកសារ​ដែល​លោក​អ្នក​ចង់​បើក​ តែ​មិន​ដឹង​បើក​ដោយ​របៀប​ណា។
  2. ចុចលើតំណរភ្ជាប់នេះ http://www.openwith.org/
  3. សូមបញ្ចូល កន្ទុយឯកសារ របស់ឯកសារដែលលោកអ្នកចង់ដឹងទៅក្នុងប្រអប់ស្វែងរក។ (សូមមើលសញ្ញាព្រួញ) បន្ទាប់មកចុចប៊ូតុង  Search ។

  4. លោកអ្នកនឹងទទួលបានបញ្ជីរឈ្មោះកម្មវិធី ដែលអាចបើកឯកសារនោះបាន។ ខាង​ក្រោម​ជា​ឧទាហរណ៍ លទ្ធផល​កម្មវិធី​ដែល​អាច​បើក​ឯកសារ​ប្រភេទ *.iso។

  5. លទ្ធផលដែលបានបង្ហាញមក គឺសុទ្ធតែមានតំណភ្ជាប់ដើម្បីទាញយកម្មវិធីនេះបាន ពីគេហទំ​ព័រ​របស់​កម្មវិធី​នីមួយៗ​។ (តែមិន​មែន​សុទ្ធតែ កម្មវិធី​ឥត​គិត​ថ្លៃនោះទេ ដូច​ច្នេះ​លោក​អ្នក​ប្រហែល​ជា​ត្រូវ​ទាញយក​កម្មវិធី​នេះ ពី​គេហទំព័រ​ឥត​គិតថ្លៃ​ហើយប្រសើរជាង)។
សូមចំណាំថា៖ ប្រភេទឯកសារនីមួយៗអាចបើកប្រើប្រាស់ក្នុងតម្រូវការផ្សេងៗគ្នា ដូចច្នេះលោក​អ្នកប្រាកដជាត្រូវជ្រើសរើសយកកម្មវិធីណាមួយដែលសាកសមហើយ។ ឧទាហរណ៍៖ ឯកសារ​ប្រភេទ *.ISO  អាចបើកដើម្បីចម្លងចូលឌីស រឺដើម្បីតែកែប្រែ រឺពន្លាតឯកសារដែលស្ថិតនៅក្នុង​នោះ​ចេញ​មក​ក្រៅជាដើម។
ចុងក្រោយនេះខ្ញុំសូមអភ័យទោសចំពោះ

No comments:

Post a Comment