ប្រសិនបើលោកអ្នកយល់ឃើញថា ទំហំអក្សរនៅរបាមីនុយ ក្នុង
Firefox នោះវាតូចពេកពិបាកភ្នែកក្នុងការអាន តម្រូវឲ្យលោកអ្នកត្រូវតែប្តូរទំហំអក្សរនោះឲ្យកាន់តែធំបន្ថិច គឺមិនមែនជារឿងពិបាកទៀតទេ។ លោកអ្នកអាចធ្វើវាបានដោយងាយ ដោយគ្រាន់តែបំពាក់កម្មវិធីបន្ថែមលើ Firefox ដែលយើងហៅថា
Add-on ហ្នឹងជាការស្រេច។
ខាងក្រោមនេះជារបៀបដំឡើង
Add-On ៖
- សូមចុចលើតំណរនេះ https://addons.mozilla.org/ នៅក្នុង Firefox របស់លោកអ្នក។
- សូមចុចលើប៊ូតុង Add to Firefox ដើម្បីដំឡើង Add-On សម្រាប់ប្តូរទំហំអក្សរ។
- បន្ទាប់ពីដំឡើងបានជោកជ័យ សូមបិទ Firefox រួចហើយបើកម្តងទៀត។
- សូមចុច មីនុយ Tools លោកអ្នកនឹងបានឃើញ Theme Font Size Changer បានដំឡើងលើ Browser របស់លោកអ្នករួចជាស្រេច។
លោកអ្នកអាចជ្រើសរើសទំហំអក្សរតាមចិត្ត ប្រសិនបើលោកអ្នកចង់បានទំហំដូចធម្មតាវិញសូមជ្រើសយក
Normal ។
No comments:
Post a Comment