នេះត្រូវបានផ្តល់យោបល់យ៉ាងខ្ពស់ថា រាល់អ្នកប្រើប្រាស់គួរតែ អនុញ្ញាតអោយមានការបញ្ជាក់ពីជំហាន នេះដើម្បីធានាទិន្នន័យរបស់ពួកគេសុវត្ថិភាព។
របៀបបើកការបញ្ជាក់ពីរជំហាន
ចូលទៅកាន់គណនី Dropbox របស់លោកអ្នក។ បន្ទាប់មកសូមចុចលើឈ្មោះ ដែលស្ថិតនៅខាងលើផ្នែកខាងស្តាំនៃទំព័រ បន្ទាប់មកចុចលើពាក្យថា "Setting"។

ជ្រើសយករបា “Security” និងផ្នែកខាងក្រោមផ្នែក “Account sign in” នៅបន្ទាប់ពី "Two-step verification"ចុចលើពាក្យថា “change” (លោកអ្នកត្រូវបញ្ចូលពាក្យសម្ងាត់គណនីរបស់អ្នកដើម្បីបញ្ជាក់)។

ដើម្បីទទួលបានកូដសុវត្ថិភាព តាមរយៈសារជាអក្សរ
បន្ទាប់ពីបានចុចលើ "Change" លោកអ្នកនឹងឃើញផ្ទាំង "Enable two-step verification" បានផុសឡើងចុចប៊ូតុង "Start" បន្ទាប់មក ជ្រើសយក "Use text messages" បន្ទាប់មកចុចប៊ូតុង Next។
ជ្រើសរើសប្រទេស ដែលកំពុងរស់នៅ និងបញ្ចូលលេខទូរស័ព្ទ បន្ទាប់មកចុចប៊ូតុង "Next"។
បញ្ចូលលេខសម្ងាត់ទាំង ៦ខ្ទង់ បន្ទាប់មកចុចប៊ូតុង "Next"។
អត្ថបទដើមៈhttp://techtrickz.com
No comments:
Post a Comment