នៅពេលលោកអ្នកចូលទស្សនាគេហទំព័រណាមួយ Mozilla Firefox ទទួលផ្ទុកគេហទំព័រ និង Embed Content ដូចជា រូបភាព វីដេអូ សម្លេង ជាដើម នៅលើ Hard Disk ក្នុងកុំព្យូទ័រលោកអ្នក។ កន្លែងផ្ទុកក្នុងម៉ាស៊ីននេះគេហៅថា Cache។ ទំហំរបស់ Cache គឺកំណត់មកស្រាប់ ។ ប្រសិនបើ Cache ពេញ វានឹងលុបអ្វីចាស់ៗ រួចប្តូរមករក្សាទុកនូវអ្វីថ្មីៗវិញ។
ដើម្បីបន្ថែមទំហំរបស់ Cache សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
- បើក Mozilla Firefox ។
- ចុចមីនុយ Tools → Options។
- ចុចរបា Advanced → Network។
- នៅត្រង់ Offline storage លោកអ្នកអាចកំណត់ទំហំរបស់ Cache ។
ប្រសិនបើលោកអ្នកកំណត់ទំហំ Cache ធំពេក បន្ទាប់មក Firefox អាចនឹងយឺតបន្តិចបន្ទាប់មកពីប្រើច្រើនដងពេក។ តែប្រសិនបើលោកអ្នកកំណត់ទំហំរបស់ Cache តូចពេក រឺ ស្មើនឹងសូន្យ វាធ្វើអោយ Firefox ធ្វើការច្រើន វានឹងទាញយក Content របស់គេហទំព័រម្តងហើយម្តងទៀត ដូច្នេះការបើក Firefox អាចនឹងយឺត។
- ចុចប៊ូតុង OK ដើម្បីរក្សាទុក។
No comments:
Post a Comment