Wednesday 2 May 2012

បំលែងឯកសារនៅលើអ៊ីនធើណេតឥតគិតថ្លៃ


       ពេលខ្លះយើងពិតជាចង់បំលែងឯកសារមួយប្រភេទ ទៅជាប្រភេទផ្សេងមួយទៀត ឧទាហរណ៍ អាច​ជា ឯកសារ Office, ឯកសាររូបភាព រឺក៏ឯកសារតន្ត្រីជាដើម។ វិធីតែម្យ៉ាងដែលអាចបំលែង​ឯកសារទាំងនោះដោយទាញយកកម្មវិធីបំលែងតាមមុខជំនាញនីមួយរបស់វា ពីអ៊ីនធើណេត។ ប៉ុន្តែពេលនេះលោកអ្នកមិនចាំបាច់ទាញយកកម្មវិធីទាំងនោះ ហើយយកមកដំឡើងលើម៉ាស៊ីន​នោះទេ ប៉ុន្តែជាមួយនឹង Fileminx លោកអ្នកអាចធ្វើការបំលែងទៅគ្រប់ប្រភេទ ឯកសារបាន​នៅលើ​អ៊ីន​ធើណេត​​ដោយឥតគិតថ្លៃ។ លោកអ្នកគ្រាន់តែ Upload ឯកសាររបស់លោកអ្នកដែលត្រូវ​បំលែង​ ទៅកាន់ Server និងជ្រើសរើសជម្រើសពីរ រឺបីសម្រាប់ការបំលែង។ ក្រោយពីបំលែងចប់លោកអ្នក​អាចទាញយកមកប្រើបានក្នុងរយៈពេលត្រឹមពីរបីនាទីប៉ុណ្ណោះ។
       សូមធ្វើតាមការបង្ហាញដូចខាងក្រោមៈ
  1. សូមចុចលើតំណភ្ជាប់នេះ http://www.fileminx.com/
  2. ចុចលើប៊ុតុង Browse ដើម្បី Upload ឯកសារពីកុំព្យូទ័ររបស់លោកអ្នកទៅលើ Server។ បន្ទាប់​មក​ចុចប៊ូតុង Continue ដើម្បីបន្ត។
    Fileminx free online document conversion
  3. ផ្ទាំងទីពីរ លោកអ្នកនឹងឃើញពី គោលដៅបំលែងទៅឯកសារផ្សេងៗ។ ជ្រើសរើស ជម្រើស​ណាមួយដែលជាតម្រូវការរបស់លោកអ្នក។ លោកអ្នកក៏អាចចុចប៊ូតុង Back ប្រសិនបើលោក​អ្នកគិតថា លោកអ្នកបាន Upload ឯកសារខុស។
    Fileminx free online document conversion
  4. រយៈពេលនៃការបំលែង គឺអាស្រ័យទៅលើទំហំនៃឯកសារ។ បន្ទាប់ពីការបំលែងចប់សព្វ​គ្រប់​​លោកអ្នក អាចទាញយកឯកសារនោះបាន។
    Fileminx free online document conversion

No comments:

Post a Comment