Wednesday 2 May 2012

ស្វែងរក Bookmark ដែលបានលុប មកវិញ

       លោកអ្នកកំពុងតែព្យាយាមរៀបចំ Bookmarks គេហទំព័រដែលលោកអ្នកចូលចិត្ត តែចៃដន្យ​ក៏បានលុប Bookmarks មួយចំនួនទៅហើយ។ លោកអ្នកពិតជាត្រូវការ Bookmarks គេហទំព័រទាំង​នោះវិញខ្លាំងណាស់មែនទេ? ដូចច្នេះខ្ញុំសូមបង្ហាញនូវវិធីងាយៗ ដើម្បីស្វែងរក Bookmarks ទាំង​នោះមកវិញ។
       សូមធ្វើតាមជំហានដូចខាងក្រោមៈ

  1. ចុចលើ Bookmarks នៅលើ Menu Bar => Show All Bookmarks រឺចុច Ctrl+Shift+B ដើម្បីបើក Library របស់ Bookmarks Manager។
  2. បន្ទាប់មកសូមចុចលើប៊ូតុង “Import & Backup”។
  3. ចុចលើ Restore បន្ទាប់មកជ្រើសរើសកាលបរិច្ឆេតដើម្បីទទួលបាន Bookmarks ចាស់មកវិញ។
  4. ពេលនេះលោកអ្នកក៏ទទួលបាន Bookmarks នោះមកវិញ។

No comments:

Post a Comment