មានវិធីជាច្រើនដែលធ្វើអោយអ្នកបាត់បង់ការគ្រប់គ្រងគណនី Facebook ។ អ្នកអាចនឹងត្រូវបានគេ យាយី និងការគ្រប់គ្រងនឹងកាន់តែធូរលុងនៅលើគណនី Facebook របស់អ្នក។
គ្រាន់តែគណនីហ្វេសប៊ុករបស់អ្នកត្រូវបាន លួច ឬបំពាននោះ វាគ្មានអ្វីធំដំនោះទេ ប៉ុន្តែត្រូវប្រយ័ត្នប្រយែងដែលអ្នកអាចនឹងត្រូវជាជនរងគ្រោះនៃការវាយប្រហារដោយកម្មវិធីដែលបង្ករ និង Hacker បង្ករភាពអន្តរាយជាច្រើននៅលើគណនីហ្វេសប៊ុក។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារគណនីហ្វេសប៊ុកពីការ Hack។
1) ការផ្តល់សិទ្ធិ កម្មវិធី
រាល់ពេលដែលអ្នកនៅលើហ្វេសប៊ុក អ្នកឆ្លើយសំណួរ ការដំឡើងហ្គេមហ្វេសប៊ុក ឬការដំឡើងកម្មវិធីផ្សេងៗ អ្នកនឹងត្រូវបានរារាំង ដោយបង្ហាញនូវផ្ទាំងសុំសិទ្ធិតម្រូវការផ្សេងៗរបស់កម្មវិធិនោះ នៅលើអេក្រង់។ សិទ្ធិទាំងនេះអាចរួមបញ្ចូលទាំងស្ទើរគ្រប់យ៉ាង ដែលវាក៏អាចនឹងរួមបញ្ចូលទាំងសិទ្ធិប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នកទាំងស្រុក វាមានសិទ្ធិប្រើប្រាស់គណនីរបស់អ្នកគ្រប់ពេល បើទោះបីជាអ្នកមិនកំពុងភ្ជាប់ទៅកាន់អ៊ីនធើណេតក៏ដោយ ។
រឺនិយាយម្យ៉ាងទៀតថា ប្រសិនបើអ្នកមិនអានពី សិទ្ធិដែលវាត្រូវការដោយប្រុងប្រយ័ត្នទេនោះ អ្នកអាចនឹងត្រូវបាត់បង់មិនត្រឹមតែព័ត៌មានផ្ទាល់ខ្លួននោះទេ ដូច្នេះត្រូវប្រយ័ត្នប្រយែងនៅពេលក្រោយ និងការពារគណនីហ្វេសប៊ុករបស់អ្នកពីការ Hacked។
2) តំណរភ្ជាប់ទៅកាន់វីដេអូ Spammer:
អ្នកក៏ត្រូវប្រយ័ត្ននូវវីដេអូនៅលើហ្វេសប៊ុកផងដែរ Spammer គឺកំពុងសំឡឹងឆ្ពោះមក ហ្វេសប៊ុក ដើម្បីពង្រាយនូវតំណរភ្ជាប់វីដេអូ Spammy ដែលអ្នកបានចុចនោះវានឹងនាំអ្នក និងគ្រប់គ្រងគណនីហ្វេសប៊ុករបស់អ្នក អោយទៅជា Spam នៅលើការ Facebook Comments អ្នកអាចនឹងមិនដឹងខ្លួួនទេ ថាខ្លួនបាន Comment លើរឿងជាច្រើន និងជាច្រើនកន្លែងផងដែរ។
3) ការផ្តល់ដំណឹង នៅពេលទាញយក:
ពេលខ្លះនៅពេលអ្នកចាប់ផ្តើមចាក់វីដេអូ អ្នកទទួលនូវការផ្តល់ដំណឹងមួយដែលអ្នកតម្រូវអោយអ្នកដំឡើង ឬ បន្ទាន់សម័យកូដផ្សេងៗ ដែលវាសំខាន់ និងចាំបាច់ដើម្បីមើលវីដេអូខ្លីមួយនោះ។ ដែលវាអាចចំាបាច់មែន ក្នុងការដំឡើង ដើម្បីមើលវីដេអូ ប៉ុន្តែវាតែងតែប្រាប់ថាកូដទាំងនោះគឺជា Trojan Horse ។ សម្រាប់អ្នកដែលមិនដឹង អាចដឹងថាកម្មវិធីចាប់មេរោគគឹកំពុងតែប្លុកកូដនោះហើយ ទោះបីជាយ៉ាងណាក៏ដោយវានៅតែច្រៀតចូលតាមរយៈ បណ្តាញដដែល ហើយភ្លាមនោះវាបង្ករអន្តរាយសម្រាប់អ្នកតែម្តង។ ដូច្នេះសូមប្រុងប្រយ័ត្ននៅពេលដែលអ្នកមកជួបនឹងកាលៈទេសៈបែបនេះ ។
4) សារផ្ញើរមកពី Facebook:
ប្រសិនបើអ្នកម្ចាស់ Facebook Page ដែលមានប្រជាប្រិយភាព អ្នកអាចនឹងទទួលបានសារដែលមានឈ្មោះ ដូចជាៈ Facebook team, Security team, Facebook Security, ជាដើម ។
សារអាចសមស្រប ដែលអ្នកនឹងប្រឆាំងក្នុងការចុចលើ តំណរភ្ជាប់ផ្សេងៗ ដែលវាអាចជា កម្មវិធីបង្កើតសម្រាប់លួចទិន្នន័យក្នុងឃ្លាំងព័ត៌មានរបស់អ្នក ហើយអ្នកក៏អាចនឹងត្រូវបាត់បង់គណនីរបស់អ្នកដែរ ដូច្នេះហើយយកល្អគួរតែរំលងសារអស់ទាំងនោះចោលទៅ ដើម្បីការពារគណនីហ្វេសប៊ុករបស់អ្នក។
គ្មានក្រុមការងាររបស់ ហ្វេសប៊ុក ដែលផ្ញើរសារមកអ្នកនោះទេ ដូច្នេះសូមកុំភ្លេចរាយការណ៍សារនោះ ទៅក្រុមការងាររបស់ហ្វេសប៊ុកអោយសោះ។
ការពារខ្លួនឯង:
ហ្វេសប៊ុកបន្តរធ្វើការលើផ្នែកសុវត្ថិភាព រហូតជាមួយនឹងកម្មវិធីរបស់ខ្លួន ប៉ុន្តែបណ្តាញសង្គមមិនអាចជួយអ្នកដើម្បីផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅអោយ ការលេងហ្គេម ឬសំនួរទេ។ ករណីបន្ថែម កម្មវិធីចាប់មេរោគក្នុងម៉ាស៊ីនមិនអាចជួយការពារលើបញ្ហារនេះបានទេ។
វាអាស្រ័យលើអ្នកទាំងស្រុងក្នុងការចំណាយការយកចិត្តទុកដាក់ និងការពារខ្លួនឯងៈ
- ដាក់លេខទូរស័ព្ទរបស់អ្នក និងផ្លាស់ប្តូរ Privacy ទៅជា Only me ដូច្នេះប្រសិនបើមានបញ្ហារផ្សេងៗនៅក្នុងគណនីហ្វេសប៊ុករបស់អ្នក អាចនឹងងាយក្នុងការទទួលបានគណនីហ្វេសប៊ុករបស់អ្នកមកវិញ ដោយបង្កើតនូវការ ផ្ញើរសារផ្តល់លេខសម្ងាត់ មកទូរស័ព្ទដៃរបស់អ្នក។ និងផ្លាស់ប្តូរ Privacy នៃលេខទូរស័ព្ទរបស់អ្នកទៅជា Only Me ដើម្បីប្រាកដចិត្តថាមនុស្សផ្សេងទៀតនឹងមិនអាចឃើញលេខទូរស័ព្ទរបស់អ្នកទេ។
- ដាក់សំណួរសុវត្ថិភាព វាជាជម្រើសទីពីរ ដើម្បីទទួលបានគណនីហ្វេសប៊ុករបស់អ្នកមកវិញ។ ជ្រើសរើសសំណួរមួយ ហើយនិងចម្លើយដែលមានតែអ្នកម្នាក់ដែលដឹង។ ឬក៏ផ្តល់នូវចម្លើយណាដែលគ្មានអ្នកណាដឹង ប៉ុន្តែត្រូវប្រាដកចិត្តថាអ្នកចងចាំចម្លើយនោះ ។
- បន្ថែមអ្នកដែលស្គាល់ជាមិត្តប៉ុណ្ណោះ នៅលើហ្វេសប៊ុក ជាច្រើនដងនៅលើហ្វេសប៊ុក ដែលបន្ថែមមនុស្សជាច្រើនជាមិត្ត ទាំងដែរពួកគេមិនដែលស្គាល់គ្នាផង។ Facebook សួរអ្នកអោយសម្គាល់មនុស្សទាំងនោះ ក្នុងករណីអ្នក Tag អ្នកទាំងនោះចូល។
- បើកការជូនដំណឹង នៅពេលអ្នកចូលប្រើប្រាស់ (log in) គណនីហ្វេសប៊ុករបស់អ្នក ដូច្នេះនៅពេលដែលអ្នកចូលប្រើប្រាស់គណនី អ្នកនឹងទទួលបានសារពី Facebook ជាមួយនឹងព័ត៌មានអំពី ពេលវេលា កាលបរិច្ឆេត ប្រព័ន្ធប្រតិ្តបត្តិ និងកម្មវិធីរុករក។
- ផ្លាស់ប្តូរពាក្យសម្ងាត់ទៀតទាត់ ការផ្លាស់ប្តូរពាក្យសម្ងាត់រៀងញឹកញាប់វាជាផ្នែកមួយដែលជួយការពារគណនីហ្វេសប៊ុកពីការយាយី។
No comments:
Post a Comment