Wednesday 25 June 2014

បញ្ចូលកាលវិភាគនៃការប្រកួត FIFA World Cup 2014 Brazil ទៅក្នុង Google Calendar

ប្រធានបទមួយនេះគឺសម្រាប់អ្នកដែលគាំទ្រការប្រកួតបាល់ទាត់ និងចង់ដឹងពី​តារាងពេលវេលានៃការប្រកួត​ ក្រុមណាមួយប្រកួត ជាមួយនឹងក្រុមណាមួយ ហើយនឹងចាប់ផ្តើមនៅម៉ោងប៉ុន្មាន។  
FIFA World Cup 2014 Brazil Google Calendar

Google Calendar មានរាល់ការភ្ជាប់ការប្រកួតទាំងអស់ ដែលផ្តល់លទ្ធភាពឱ្យអ្នកតាមដាន ទិន្នន័យ ដំណើរការ និងការប្រកួតនៃក្រុមដែលអ្នកចូលចិត្តមកពី ៣២ ប្រទេស ។ Google Calendar បានផ្តល់នូវតារាងពេលវេលា​ប្រកួតរបស់​ក្រុមទាំង ៣២ និងព័ត៌មាននៃការប្រកួតចុងក្រោយកំឡុងពេល FIFA World Cup 2014 Brazil។  


សូមអនុវត្តន៍នូវវិធីសាស្ត្រដូចខាងក្រោម ដើម្បីបញ្ចូលកាលវិភាគប្រកួត ទៅក្នុង Google Calendar
  1. ចូលប្រើប្រាស់ គណនី Gmail របស់អ្នក។
  2. ចុចលើអាសយដ្ឋានមួយនេះ www.google.com/calendar ដើម្បីចូលទៅកាន់ Google Calendar
  3. បន្ទាប់មកចុចលើ Other Calendar => Add by URL
  4. ធ្វើការចម្លងកូដខាងក្រោមនេះដាក់បញ្ចូលទៅក្នុងប្រអប់ https://www.google.com/calendar/feeds/vdmtdcektajkqjk51vvda4ni4k%40group.calendar.google.com/public/basic
    FIFA World Cup 2014 Brazil Schedule
  5. បន្ទាប់មកចុចប៊ូតុង Add Calendar ដូច្នេះជាលទ្ធផលរាល់ កាលវិភាគនៃការប្រកួតហ្នឹងចូលទៅក្នុង Calendar របស់អ្នក។ 
    How To Add FIFA World Cup 2014 Brazil Schedule To Google Calendar

No comments:

Post a Comment