តើអ្វីទៅ Block នៅលើហ្វេសប៊ុក? តើនឹងមានអ្វីកើតឡើងនៅពេលដែល Block រួច?
អ្នកអាចធ្វើការប្លុកអ្នកណាម្នាក់ ដើម្បីបញ្ឈប់ភាពជាមិត្តជាមួយពួកគេ និងរារាំងពួកគេពី ការជជែកជាមួយយើង ឬក៏មើលនូវអ្វីដែលយើងបានផ្សាយនៅលើហ្វេសប៊ុក Timeline។
អ្នកដែលយើងបានប្លុកហើយ គឺមិនអាច៖- ឃើញអ្វីដែលយើងបានផ្សាយនៅលើហ្វេសប៊ុក Timeline
- មិនអាច Tag អ្នកបាន
- មិនអាច អញ្ជើញអ្នកចូលទៅកាន់ ក្រុម ឬ ព្រឹត្តិការណ៍
- មិនអាចសន្ទនាជាមួយអ្នក
- មិនអាច ស្នើរអ្នកធ្វើជាមិត្តបានទេ
វិធិទី១ ៖ របៀបប្លុកអ្នកណាម្នាក់លើហ្វេសប៊ុកTimeline
ដើម្បីប្លុកអ្នកណាម្នាក់លឿនៗ គឺយើងចូលទៅកាន់ Timeline របស់មិត្តភ័ក្រ ដែលអ្នកចង់ប្លុក ចុចលើ ប៊ូតុងចំនុចបី បន្ទាប់មកជ្រើសយកពាក្យថា Report/Block...
បន្ទាប់មកវានឹងលោត ផ្ទាំងមួយឡើង អ្នកជ្រើសយកជម្រើស Block ......... រួចចុចប៊ូតុង Confirm ។
វិធីទី២ ៖ របៀបប្លុកមិត្តភ័ក្រតាមរយៈ Setting
ចុចលើសញ្ញាព្រួញចុះក្រោម => Setting (សូមមើលក្នុងរួប)
បន្ទាប់មក ចុចលើមីនុយ Block ដែលនៅផ្នែកខាងឆ្វេង
ធ្វើការបញ្ចូលឈ្មោះ ឬ អ៊ីម៉ែលបុគ្គលដែលអ្នកចង់ប្លុកនៅទីនេះ រួចចុចប៊ូតុង ប្លុក
No comments:
Post a Comment