សូមមើលរបៀបបន្ថែម BlockSite ទៅក្នុង Mozilla Firefox:
- ចូលទៅកាន់ https://addons.mozilla.org/en-US/firefox/addon/blocksite/ ។
- ចុចប៊ូតុងពណ៌បៃតង ដើម្បីបន្ថែម BlockSite ទៅក្នុង Mozilla Firefox
- ចុចលើប៊ូតុង Install ដើម្បីដំឡើង។ បិទ Browser ហើយបើកឡើងវិញ(Restart) នៅពេលដំឡើងចប់ ។

- ក្រោយពេលដែល Browser របស់អ្នកបើកសារជាថ្មីមកហើយ សូមចុច Tools => Add ons

- ចុចប៊ូតុង Options ត្រង់បញ្ជីរ BlockSite។

- ចុចប៊ូតុង Add បន្ទាប់មកបញ្ចូល URL របស់វែបសាយដែលអ្នកត្រូវការបិទ រួចចុចប៊ូតុង OK ។យើងអាចប្រើ Wildcard ដើម្បីជំនួស ដូចជាសញ្ញា * រឺសញ្ញា ?។


No comments:
Post a Comment