Scan មេរោគដែលតោងតាមវែបសាយ និងឯកសារដោយឥតគិតថ្លៃ ជាមួយនឹង VirusTotal រឺ VTZilla ដែលជា add-on របស់ Mozilla Firefox ។ សូមមើលវិធីដំឡើងៈ
- ចូលទៅកាន់វែបសាយ http://www.virustotal.com/advanced.html#browser-addons ។
- ទាញទំព័រចុះក្រោម រួចចុចលើ VTZilla Firefox plugin ។
- ចុចលើប៊ូតុង Allow ។
- ចុចប៊ូតុង Install ។ ពេល Install ចប់ សូមបិទ Firefox រួចបើកឡើងវិញ។
Scan គេហទំព័រ
ពេលនេះអ្នកអាច Scan វែបសាយដែលកំពុងប្រើ ដោយចុចប៊ូតុង Scan current site ។
Firefox នឹងបង្ហាញលទ្ធផលនៅពេលពីរបីនាទីក្រោយ។ វានឹងបង្ហាញលទ្ធផលមកពី Browser ប្រាំពីរផ្សេងៗគ្នា ។ ឧទាហរណ៍ SmartScreen នៅក្នុង Internet Explorer, Google Safebrowsing នៅក្នុង Google Chrome ។
Scan ឯកសារដែល Download
យើងមិនអាចដឹងថា តើឯកសារណាមួយដែលអ្នកកំពុងតែ download ពី internet នោះវាសុវត្ថិភាព ឬអត់នោះឡើយ។ ដូចច្នេះរាល់អ្នកអាច Scan វាជាមួយនឹង "Scan with Virus Total"
No comments:
Post a Comment