uTorrent គឺកម្មវិធីរបស់អ្នកប្រើប្រាស់ដែលពេញនិយមមួយ។ រាល់ពេលអ្នកដោនឡូត uTorrent និង Run ឯកសារដែលបានដោនឡូត វានឹងចាប់ផ្តើមដំឡើង uTorrent។ ប្រអប់ឯកសារដែលផ្ទុកជាទូទៅគឺ C:\Program Files\uTorrent។ ពេលដំឡើង ក៏បានបង្កើតទំរង់កាត់ មួយនៅលើ Desktop របស់អ្នកមួយដែលហៅថា icon shortcut។
វាមិនអាចប្រើបានទេប្រសិនបើលោកអ្នកមិនបានដំឡើងវាជាមុន។ ប៉ុន្តែមានវិធីសាស្ត្រមួយដែលអ្នកអាចប្រើ uTorrent ដោយមិនចាំបាច់ដំឡើងវាលើ Hard disk។
ខាងក្រោមនេះគឺណែនាំលោកអ្នកអោយប្រើ uTorrent ជាលក្ខណៈ portable:
វាមិនអាចប្រើបានទេប្រសិនបើលោកអ្នកមិនបានដំឡើងវាជាមុន។ ប៉ុន្តែមានវិធីសាស្ត្រមួយដែលអ្នកអាចប្រើ uTorrent ដោយមិនចាំបាច់ដំឡើងវាលើ Hard disk។
ខាងក្រោមនេះគឺណែនាំលោកអ្នកអោយប្រើ uTorrent ជាលក្ខណៈ portable:
- ចុចលើតំណភ្ជាប់នេះ http://www.utorrent.com/ ដើម្បីទាញយក utorrent.exe។
- ចំលងឯកសារនេះទៅកាន់ប្រអប់ឯកសារណាក៏បាន ឧទាហរណ៍ C:\uTorrent.។
- ក្នុងប្រអប់ឯកសារជាមួយគ្នានេះដែរ បង្កើតឯកសារទទេមួយដាក់ឈ្មោះ settings.dat. របៀបបង្កើតឯកសារទទេៈ Right Click => New => Text Document បន្ទាប់មកដាក់ឈ្មោះ Settings.dat។
- ពេលនេះចុចពីរដងលើ uTorrent.exe ដែលអ្នកបានចម្លងទៅកាន់ប្រអប់ឯកសារនោះ C:\uTorrent។ វានឹងបោះចេញនូវប្រអប់កំណត់ Speed Guide។ កំណត់គ្រប់ជម្រើសទៅតាមលោកអ្នកត្រូវការ និងចុចលើ Use selected settings។ ពេលនេះអ្នករួចរាល់ក្នុងការប្រើប្រាស់uTorrent ហើយ។ ពេលដំណើរការ uTorrent ដំបូង នឹងទទួលបានឯកសារផ្សេងៗដូចបានបង្ហាញក្នុងរូបខាងក្រោម។
No comments:
Post a Comment