Dropbox ត្រូវបានគេផ្សព្វផ្សាយ អំពី "ការបញ្ជាក់ពីរដំណាក់" សម្រាប់ការចូលប្រើប្រាស់គណនីរបស់ Dropbox។ ការធ្វើបែបនេះបានជួយដល់អ្នកប្រើប្រាស់ ក្នុងការរក្សាសុវត្ថិភាពដល់គណនីរបស់លោកអ្នក ពីការបង្ករអសន្តិសុខផ្សេងៗ។ ធ្វើការបញ្ជាក់ពីរដំណាក់កាលនេះ វាស្រដៀងទៅនឹង Gmail ដែរ គឺតម្រូវអោយលោកអ្នកបញ្ចូលលេខកូខ ៦ខ្ទង់ នៅខាងលើឈ្មោះ និងពាក្យសម្ងាត់ចូលប្រើប្រាស់គណនី Dropbox ។ អាស្រ័យទៅលើការកំណត់របស់អ្នក គឺលោកអ្នកនឹងទទួលបានកូដសម្ងាត់ជាសារអក្សរផ្ញើរមកទួរស័ព្ទដៃរបស់អ្នក រឺអាចបង្កើតវាឡើងដោយប្រើ កម្មវិធី authenticator របស់ទូរស័ព្ទ។
នេះត្រូវបានផ្តល់យោបល់យ៉ាងខ្ពស់ថា រាល់អ្នកប្រើប្រាស់គួរតែ អនុញ្ញាតអោយមានការបញ្ជាក់ពីជំហាន នេះដើម្បីធានាទិន្នន័យរបស់ពួកគេសុវត្ថិភាព។
របៀបបើកការបញ្ជាក់ពីរជំហាន
ចូលទៅកាន់គណនី Dropbox របស់លោកអ្នក។ បន្ទាប់មកសូមចុចលើឈ្មោះ ដែលស្ថិតនៅខាងលើផ្នែកខាងស្តាំនៃទំព័រ បន្ទាប់មកចុចលើពាក្យថា "Setting"។
ជ្រើសយករបា “Security” និងផ្នែកខាងក្រោមផ្នែក “Account sign in” នៅបន្ទាប់ពី "Two-step verification"ចុចលើពាក្យថា “change” (លោកអ្នកត្រូវបញ្ចូលពាក្យសម្ងាត់គណនីរបស់អ្នកដើម្បីបញ្ជាក់)។
ដើម្បីទទួលបានកូដសុវត្ថិភាព តាមរយៈសារជាអក្សរ
បន្ទាប់ពីបានចុចលើ "Change" លោកអ្នកនឹងឃើញផ្ទាំង "Enable two-step verification" បានផុសឡើងចុចប៊ូតុង "Start" បន្ទាប់មក ជ្រើសយក "Use text messages" បន្ទាប់មកចុចប៊ូតុង Next។
ជ្រើសរើសប្រទេស ដែលកំពុងរស់នៅ និងបញ្ចូលលេខទូរស័ព្ទ បន្ទាប់មកចុចប៊ូតុង "Next"។
បញ្ចូលលេខសម្ងាត់ទាំង ៦ខ្ទង់ បន្ទាប់មកចុចប៊ូតុង "Next"។
អត្ថបទដើមៈhttp://techtrickz.com
No comments:
Post a Comment