ប្រសិនបើលោកអ្នកបានដំឡើង Browser ច្រើននៅលើកុំព្យូទ័ររបស់លោកអ្នកនោះ
លោកអ្នកអាចកំណត់ថាតើ Browser ណាមួយដែលសម្រាប់ប្រើជាទូទៅ
រឺជាប្រចាំ។ ក្នុងមេរៀននេះលោកអ្នកអាចដឹងពីរបៀបកំណត់នៅលើ
Internet Explorer, Opera, Firefox និង Google Chrome។
ប៉ុន្តែវាអាចមានលំនាំដូចនេះ សម្រាប់ Browser
ផ្សេងៗទៀត។
របៀបកំណត់សូមមើលជំហានៗដូចខាងក្រោមៈ
សម្រាប់ Internet Explorer
- សូមបើក Internet Explorer
- សូមចុចលើ Tools → Internet Options
- នៅក្នុងផ្ទាំង"Internet Options" សូមចុចលើរបា Programs។
- សូមចុចលើប៊ូតុង Make Default (សូមមើលក្នុងរូប)។