Mozilla Firefox ប្រើ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ SQLITE ដើម្បីរក្សាទុកទិន្នន័យទាំងអស់ ដូចជា ការកំណត់(setting), ប្រវត្តិការប្រើប្រាស់(history) និង Cookies(ចំនាំទំព័រដែលបានចូលមើល)។ ដូច្នេះវាធ្វើអោយ Firefox ត្រូវផ្ទុកទិន្នន័យច្រើន ហើយធ្វើអោយកា្លយជាបំណែក(Fragment) ដែលធ្វើអោយវាចាប់ផ្តើមកាត់បន្ថយល្បឿនរបស់ Firefox។ SpeedyFox គឺជាគ្រឿងបំពាក់តូចមួយដែលជួយសម្រួលនូវបញ្ហារខាងលើរបស់ Firefox ដោយលុបនូវរាល់ទិន្ន័យចាស់ៗ និងបង្រួមបំណែក(Compact) ទិន្នន័យ។
- ចុចលើតំណនេះដើម្បីទាញយក SpeedyFox
- បើក SpeedyFox ដែលបានទាញយក បន្ទាប់មកចុចលើប៊ូតុង Optimize(សូមមើលរូបខាងក្រោម)
- បិទនូវរាល់កម្មវិធីត្រូវសំអាត ដែលកំពុងបើកប្រើប្រាស់នៅឡើយ បន្ទាប់មកចុចប៊ូតុង Retry។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipThJX7QvX8x_Rro1qUqXxR3yy9YvKNUA3brBRrNlDXx26ueBE9TAOUSbhx_4R7UZM-LPUk5lvrr4ETLzUKRElVqibn_Fo8PqaokkTKUjjexbI3TBK8suPs8nlu1z0gBJ8W1ZYJFY7-0RU/s640/speedyfox+warning.png)
No comments:
Post a Comment