Friday 28 September 2012

រាល់ឯកសារដែលទាញយក ទៅផ្ទុកក្នុង Dropbox ដោយស្វ័យប្រវត្តិ

        តើលោកអ្នកអាចទាញយកឯកសារផ្សេងៗពីអ៊ីនធើណេតរត់ទៅផ្ទុកក្នុង Dropbox(សេវា​ផ្ទុក​ឯក​សារ​លើ​អ៊ីន​ធើ​ណេត​) បាន​ដែរ​រឺទេ​? ដូច​ច្នេះ​ លោក​​អ្ន​ក​​អាច​​ចំ​ណេញ​​ពេល​វេលា មិន​ចាំ​បាច់​ធ្វើ​តាម​ដំណាក់​កាល​ច្រើន​​សម្រាប់​ការ​រក្សា​ទុក​ឯក​សារ​ទៅ​​ក្នុង​គណនី Dropbox របស់​លោក​អ្នក​ទៀត​ទេ។ Click Downloader គឺជា Extension(កម្ម​វិធី​បន្ថែម​) សម្រាប់ Google Chrome ដែល​អាច​អោយ​លោក​អ្នក​ទាញ​យក​ឯកសារ​ពី​អ៊ីន​ធើ​ណេត យក​ទៅ​ផ្ទុក​លើ​គណនី Dropbox បាន​ដោយ​ងាយ។
       នៅ​ពេល​ដែល​លោក​អ្នក​បាន​ដំឡើង Click Downloader កម្ម​វិធី​បន្ថែម "upload to Dropbox" ដែល​ជា​​ជម្រើស​​ថ្មី​​​មួយ​​ទៀត​​នៅ​​ពេល​​លោក​​អ្ន​ក​​ចុច កណ្តុរស្តាំ(Right Click) នៅ​​លើ​​តំណ​​ភ្ជាប់​​ផ្សេងៗ រឺ​លើ​រូបភាព ឯកសារ ជាដើម។



Upload-to-Dropbox

របៀបទាញយកឯកសារទៅផ្ទុកក្នុង Dropbox



        ដំឡើង “Click Downloader” ទៅ​ក្នុង​កម្ម​វិធី​ស្វែង​រក Google Chrome​ បន្ទាប់​មក​បិទ​រូច​បើក Google Chrome សារ​ឡើង​វិញ។ ដើម្បី​ផ្ទុក​ឯក​សារ រូប​ភាព កម្ម​វិធី​ដំឡើង រឺក៏​ឯក​សារ PDF គឺ​លោក​អ្នក​គ្រាន់​តែ​ចុច Right Click លើ​តំណ​ភ្ជាប់​ទាញ​យក(download link) និង​ជ្រើស​យក​ពាក្យ "upload to Dropbox"។
បន្ទាប់​មក​វា​នឹង​បើក​ទំព័រ​ចូល​ប្រើ​ប្រាស់​គណ​នី Dropbox របស់​លោក​អ្នក។                            
       សូមចូលប្រើប្រាស់គណនី Dropbox របស់លោកអ្នក និងផ្តល់​ការ​អនុញ្ញាត​ចំពោះ​កម្ម​វិធី​នេះ គឺ​ជា​ការ​​ស្រេច។
ប្រភពឯកសារ៖ http://techtrickz.com

No comments:

Post a Comment