Sunday 30 December 2012

របៀបប្តូរ Post A Comment ជាមួយនឹងរូបភាព

នៅក្នុងមេរៀននេះ ខ្ញុំនឹងបង្ហាញអ្នក ពីរបៀបដាក់រូបភាព ជំនួសពាក្យ Post A Comment នៅក្នុង blogger។

សូមមើលពីរបៀបដាក់រូបភាព ជំនួសដូចខាងក្រោម៖

របៀបដាក់រូបតំណាង នៅក្នុង blogger

នៅក្នុងមេរៀននេះ ខ្ញុំសូមបង្ហាញលោកអ្នក ពីរបៀបដាក់រូបតូច ដែលគេហៅថា Favicon មកពីពាក្យថា (Favorites Icon)។ Favicon គឺជារូបតំណាងតូចមួយ ដែលមានខ្នាត 16px x 16px ប៉ុណ្ណោះ ដែលលោកអ្នកនឹងបានឃើញ វានៅក្នុងរបាអាស័យដ្ឋាន និភ្ជាប់ជាមួយឈ្មោះវែបសាយរបស់លោកអ្នក សូមមើលរូបខាងក្រោម។

favicon 
ការមានរូបតំណាងផ្ទាល់ខ្លួនគឺជាភាពទាក់ទាញមួយ ស្រាប់អ្នក ក៏ដូចជាអ្នកចូលទស្សនាទំព័ររបស់លោកអ្នក ។ បច្ចុប្បន្នអ្នកប្រើប្រាស់ ប្លុកអាចមានរូបតំណាង ឬ Favicon ផ្ទាល់ខ្លួនជាមួយនឹងរូបស្អាតៗ ដាក់នៅជ្រុងមួយនៃគេហទំព័ររបស់លោកអ្នក។
កាលពីមុនខ្ញុំបានព្យាយាម ចូលទៅដាក់ តាមរយៈ >> Dashboard >> Layout
layout 
បន្ទាប់មក ចុច Edit តែវាមិនងាយក្នុងការប្តូរនោះទេ។
FireShot Pro Screen Capture #004 - 'Blogger_ ក្រចេះដួងចិត្ត - Layout' - www_blogger_com_blogger_g_blogID=5268125694758726539#pageelements
ពេលនេះខ្ញុំសូមបង្ហាញវិធីងាយៗ ដូចខាងក្រោម ៖ ជំហានទី១. ចូលទៅកាន់គណនីរបស់លោកអ្នក >> Dashboard >> Template >> Edit HTML (>> Process) ។
ជំហានទី២. សូមធីកនៅត្រង់  “Expand widget templates” ដើម្បីពន្លាតទាំងអស់។
ជំហានទី៣. សូមចុច  (CTRL + F) ដើម្បីស្វែងរកឃ្លា ៖  <b:skin>
ជំហានទី៤. ចម្លងកូដខាងក្រោមនេះដាក់ ពីលើ <b:skin> ។
<link href=”your-favicon-links-goes-here” rel=”icon” type=”image/gif”/>
ចម្លងអាស័យដ្ឋាន រូបភាពរបស់លោកអ្នក ជំនួសលើ ឃ្លា  your-favicon-links-goes-here ។ លោកអ្នកអាចដាក់រូបភាពមានចលនា ឬក៏គ្មានចលនាក៏បានដែរ។
ប្រសិនបើមិនទាន់មាន តំណរូបភាព សូមចុចទីនេះ tinypichttp://Tinypic.com អនុញ្ញាតអោយលោកអ្នក ផ្ទុករូបភាព ឡើងដោយឥតគិតថ្លៃ។ អានបន្តរ   របៀប ផ្ទុករូបភាពឡើងលើអ៊ីនធើណេត
ជំហានទី៥. ចុចប៊ុតុង Save Template ។

Saturday 29 December 2012

ដាក់ Emoticons ក្នុង Blogger Comment

នៅក្នុងមេរៀននេះ ខ្ញុំនឹងបង្ហាញអ្នកពីរបៀបដាក់ (Emoticon) រូបតំណាងទឹកចិត្ត ទៅក្នុងប្លុក​ Blogspot របស់លោកអ្នក សម្រាប់ប្រើនៅពេល Comment។ ប៉ុន្តែជាដំបូង មុនពេលដែលដំឡើង រូបតំណាងទឹកចិត្តក្នុងប្លុក អ្នកត្រូវលុប Blogger’s Threaded Comment ជាមុនសិន។  របៀបលុប threaded comments ចេញពីប្លុក.
blogger blogspot, emoticons, smileys
សូមមើលពីរបៀប ដាក់ Emoticon ដូចខាងក្រោម៖

ដាក់ Facebook Like Box ទៅក្នុង blogger


facebook-like-box

​​​     នៅ​ក្នុង​មេរៀន​នេះ​ខ្ញុំ​នឹង​បង្ហាញ​មិត្ត​ភ័ក្រ​ទាំង​អស់​គ្នា ពី​របៀប​ដាក់ Facebook Like Box ទៅ​ក្នុង​ដាក់​ក្នុង​ប្លុក​   របស់​លោក​អ្នក។​ Facebook Fan Box ឬ Like Box គឺ​ជា​ការ​គ្រឿង​បន្ថែម ដែល​គេ​យក​វា​ទៅ​ដាក់​បន្ថែម​នៅ​ក្នុង​ប្លុក ដើម្បី​ទទួល​បាន​ចំនួន​អ្នក​គាំ​ទ្រ​ប្លុករ​បស់​អ្នក​ណា​មួយ ។  រាល់​បុគ្គល​ដែល​បាន​ចុច Like ប្លុក​របស់​លោក​អ្នក​​ពួក​គេ​នឹង ទទួល​បាន​អ្វី​ដែល​បាន​អត្ថបទ​ផ្សាយ​ថ្មីៗ ។ ប៉ុន្តែ​មុន​ពេល​ដែល​លោក​អ្នក​អាច​បង្កើត​វា​បាន ជា​បឋម​ត្រូវ​បង្កើត Page នៅក្នុង Facebook ជា​មុន​សិន។
ខាងក្រោមនេះ ជារបៀបដាក់ Facebook like box:

របៀបលុប Blogger’s Threaded Comments

នៅក្នុងមេរៀននេះ ខ្ញុំនឹងបង្ហាញអ្នកពីរបៀប លុប Blogger’s Threaded Comment ចេញពីប្លុក blogspot ។
សូមមើលពីរបៀបលុប Blogger’s Threaded Comment ៖