នៅក្នុងមេរៀននេះ ខ្ញុំសូមបង្ហាញលោកអ្នក ពីរបៀបដាក់រូបតូច ដែលគេហៅថា
Favicon មកពីពាក្យថា (Favorites Icon)។ Favicon គឺជារូបតំណាងតូចមួយ
ដែលមានខ្នាត 16px x 16px ប៉ុណ្ណោះ ដែលលោកអ្នកនឹងបានឃើញ
វានៅក្នុងរបាអាស័យដ្ឋាន និភ្ជាប់ជាមួយឈ្មោះវែបសាយរបស់លោកអ្នក
សូមមើលរូបខាងក្រោម។
កាលពីមុនខ្ញុំបានព្យាយាម ចូលទៅដាក់ តាមរយៈ >> Dashboard >> Layout
បន្ទាប់មក ចុច Edit តែវាមិនងាយក្នុងការប្តូរនោះទេ។
ជំហានទី២. សូមធីកនៅត្រង់ “Expand widget templates” ដើម្បីពន្លាតទាំងអស់។
ជំហានទី៣. សូមចុច (CTRL + F) ដើម្បីស្វែងរកឃ្លា ៖ <b:skin>
ជំហានទី៤. ចម្លងកូដខាងក្រោមនេះដាក់ ពីលើ <b:skin> ។
<link href=”your-favicon-links-goes-here” rel=”icon” type=”image/gif”/>ចម្លងអាស័យដ្ឋាន រូបភាពរបស់លោកអ្នក ជំនួសលើ ឃ្លា your-favicon-links-goes-here ។ លោកអ្នកអាចដាក់រូបភាពមានចលនា ឬក៏គ្មានចលនាក៏បានដែរ។
ប្រសិនបើមិនទាន់មាន តំណរូបភាព សូមចុចទីនេះ tinypic ។ http://Tinypic.com អនុញ្ញាតអោយលោកអ្នក ផ្ទុករូបភាព ឡើងដោយឥតគិតថ្លៃ។ អានបន្តរ របៀប ផ្ទុករូបភាពឡើងលើអ៊ីនធើណេត ។
ជំហានទី៥. ចុចប៊ុតុង Save Template ។
No comments:
Post a Comment