Friday 27 June 2014

Protect your Facebook account from Scammer

មានវិធីជាច្រើនដែលធ្វើអោយអ្នកបាត់បង់ការគ្រប់គ្រងគណនី Facebook ។ អ្នកអាចនឹងត្រូវបានគេ យាយី និង​ការគ្រប់គ្រងនឹងកាន់តែធូរលុង​​នៅលើគណនី Facebook របស់អ្នក។
គ្រាន់តែគណនីហ្វេសប៊ុករបស់អ្នកត្រូវបាន លួច ឬបំពាននោះ វាគ្មានអ្វីធំដំនោះទេ ប៉ុន្តែត្រូវប្រយ័ត្នប្រយែង​ដែលអ្នកអាចនឹងត្រូវជាជនរងគ្រោះនៃការវាយប្រហារ​ដោយកម្មវិធី​ដែលបង្ករ និង Hacker បង្ករភាពអន្តរាយ​ជា​ច្រើន​នៅលើគណនីហ្វេសប៊ុក។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារ​គណនីហ្វេសប៊ុក​ពី​ការ Hack។


1) ការផ្តល់សិទ្ធិ កម្មវិធី

រាល់ពេលដែលអ្នកនៅលើហ្វេសប៊ុក អ្នកឆ្លើយសំណួរ ការដំឡើងហ្គេមហ្វេសប៊ុក ឬការដំឡើងកម្មវិធីផ្សេងៗ​ អ្នកនឹងត្រូវបានរារាំង ដោយបង្ហាញនូវផ្ទាំងសុំសិទ្ធិ​​តម្រូវការផ្សេងៗរបស់កម្មវិធិនោះ នៅលើអេក្រង់។ សិទ្ធិទាំង​នេះអាចរួមបញ្ចូលទាំងស្ទើរគ្រប់យ៉ាង ដែលវាក៏អាចនឹងរួមបញ្ចូលទាំងសិទ្ធិប្រើប្រាស់គណនីហ្វេសប៊ុក​របស់​អ្នកទាំងស្រុក វាមានសិទ្ធិប្រើប្រាស់គណនីរបស់អ្នកគ្រប់ពេល បើទោះបីជាអ្នកមិនកំពុងភ្ជាប់ទៅកាន់​អ៊ីនធើណេត​ក៏ដោយ ។
រឺនិយាយម្យ៉ាងទៀតថា ប្រសិនបើអ្នកមិនអាន​ពី សិទ្ធិដែលវាត្រូវការដោយប្រុងប្រយ័ត្នទេនោះ អ្នកអាចនឹង​ត្រូវ​បាត់​បង់មិនត្រឹមតែព័ត៌មានផ្ទាល់ខ្លួននោះទេ ដូច្នេះត្រូវប្រយ័ត្នប្រយែងនៅពេលក្រោយ និងការពារគណនី​ហ្វេស​ប៊ុក​របស់អ្នកពីការ Hacked។

2) តំណរភ្ជាប់ទៅកាន់វីដេអូ Spammer:

អ្នកក៏ត្រូវប្រយ័ត្ននូវវីដេអូនៅលើហ្វេសប៊ុកផងដែរ Spammer គឺកំពុងសំឡឹងឆ្ពោះមក ហ្វេសប៊ុក ដើម្បីពង្រាយ​នូវ​តំណរភ្ជាប់វីដេអូ Spammy ដែលអ្នកបានចុចនោះវានឹងនាំអ្នក និងគ្រប់គ្រងគណនីហ្វេសប៊ុករបស់អ្នក​ អោយ​ទៅជា Spam នៅលើការ Facebook Comments អ្នកអាចនឹងមិនដឹងខ្លួួនទេ ថាខ្លួនបាន Comment លើ​រឿងជាច្រើន និងជាច្រើនកន្លែងផងដែរ។

3)​ ការផ្តល់ដំណឹង នៅពេលទាញយក:

ពេលខ្លះនៅពេលអ្នកចាប់ផ្តើមចាក់វីដេអូ អ្នកទទួលនូវការផ្តល់ដំណឹងមួយដែលអ្នក​​តម្រូវអោយ​អ្នកដំឡើង ឬ បន្ទាន់សម័យ​កូដផ្សេងៗ ដែលវាសំខាន់ និងចាំបាច់ដើម្បីមើលវីដេអូខ្លីមួយនោះ។ ដែលវាអាចចំាបាច់មែន ក្នុងការដំឡើង ដើម្បីមើលវីដេអូ ប៉ុន្តែវាតែងតែប្រាប់ថាកូដទាំងនោះគឺជា Trojan Horse ។ សម្រាប់អ្នក​ដែលមិនដឹង អាចដឹងថាកម្មវិធីចាប់មេរោគ​គឹកំពុងតែប្លុកកូដនោះហើយ ទោះបីជាយ៉ាងណាក៏ដោយ​​វា​នៅតែ​ច្រៀតចូល​តាមរយៈ បណ្តាញដដែល ហើយភ្លាមនោះវាបង្ករអន្តរាយ​សម្រាប់អ្នកតែម្តង។ ដូច្នេះសូម​ប្រុង​ប្រយ័ត្ន​នៅពេលដែលអ្នកមកជួបនឹងកាលៈទេសៈបែបនេះ ។

4) សារផ្ញើរមកពី Facebook:

ប្រសិនបើអ្នកម្ចាស់ Facebook Page ដែលមានប្រជាប្រិយភាព អ្នកអាចនឹងទទួលបានសារ​ដែលមាន​ឈ្មោះ ដូចជាៈ Facebook team, Security team, Facebook Security, ជាដើម ។
សារអាចសមស្រប ដែលអ្នកនឹងប្រឆាំង​ក្នុងការចុចលើ តំណរភ្ជាប់ផ្សេងៗ ដែលវាអាចជា កម្មវិធី​បង្កើត​សម្រាប់​លួចទិន្នន័យក្នុងឃ្លាំងព័ត៌មានរបស់អ្នក ហើយអ្នកក៏អាចនឹងត្រូវបាត់បង់​គណនីរបស់អ្នកដែរ ដូច្នេះហើយ​យកល្អគួរតែរំលងសារអស់ទាំងនោះចោលទៅ ដើម្បីការពារគណនីហ្វេសប៊ុករបស់អ្នក។
គ្មានក្រុមការងាររបស់ ហ្វេសប៊ុក ដែលផ្ញើរសារមកអ្នកនោះទេ ដូច្នេះសូមកុំភ្លេចរាយការណ៍​សារនោះ ទៅក្រុម​ការងាររបស់ហ្វេសប៊ុកអោយសោះ។

ការពារខ្លួនឯង:

ហ្វេសប៊ុកបន្តរធ្វើការលើផ្នែកសុវត្ថិភាព រហូតជាមួយនឹងកម្មវិធីរបស់ខ្លួន ប៉ុន្តែបណ្តាញសង្គម​មិនអាច​ជួយ​អ្នក​ដើម្បីផ្តល់​ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅអោយ ការលេងហ្គេម ឬសំនួរទេ។ ករណីបន្ថែម កម្មវិធីចាប់មេរោគ​ក្នុង​ម៉ាស៊ីន​មិនអាចជួយ​ការពារ​លើបញ្ហារនេះបានទេ។ 
វាអាស្រ័យលើអ្នកទាំងស្រុង​ក្នុងការចំណាយ​ការយកចិត្តទុកដាក់ និងការពារខ្លួនឯងៈ
  • ដាក់លេខទូរស័ព្ទរបស់អ្នក  និងផ្លាស់ប្តូរ Privacy ទៅជា Only me ដូច្នេះប្រសិនបើមាន​បញ្ហារ​ផ្សេងៗ​នៅក្នុង​គណនីហ្វេសប៊ុករបស់អ្នក អាចនឹងងាយក្នុងការទទួល​បានគណនីហ្វេសប៊ុក​របស់អ្នកមកវិញ ដោយ​បង្កើតនូវការ ផ្ញើរ​សារ​​ផ្តល់លេខសម្ងាត់ មកទូរស័ព្ទដៃរបស់អ្នក។ និងផ្លាស់ប្តូរ​ Privacy នៃលេខ​ទូរស័ព្ទ​របស់​អ្នកទៅជា Only Me ដើម្បីប្រាកដចិត្តថា​មនុស្ស​ផ្សេងទៀតនឹង​មិន​អាច​ឃើញ​លេខ​ទូរស័ព្ទ​របស់​អ្នកទេ។ 
  • ដាក់សំណួរសុវត្ថិភាព វាជាជម្រើសទីពីរ ដើម្បីទទួលបានគណនីហ្វេសប៊ុករបស់អ្នកមកវិញ។ ជ្រើស​រើស​សំណួរមួយ ហើយនិងចម្លើយដែលមានតែអ្នកម្នាក់ដែលដឹង។ ឬក៏ផ្តល់នូវចម្លើយណាដែល​គ្មានអ្នកណា​ដឹង ប៉ុន្តែ​ត្រូវប្រាដកចិត្តថាអ្នកចងចាំចម្លើយនោះ ។
  • បន្ថែមអ្នកដែលស្គាល់ជាមិត្តប៉ុណ្ណោះ នៅលើហ្វេសប៊ុក ជាច្រើនដងនៅលើហ្វេសប៊ុក ដែលបន្ថែម​មនុស្ស​ជាច្រើនជាមិត្ត​ ទាំងដែរពួកគេមិនដែលស្គាល់គ្នាផង។ Facebook សួរអ្នកអោយសម្គាល់មនុស្សទាំងនោះ ក្នុងករណីអ្នក Tag អ្នកទាំងនោះចូល។
  • បើកការជូនដំណឹង នៅពេលអ្នកចូលប្រើប្រាស់ (log in) គណនីហ្វេសប៊ុក​របស់អ្នក ដូច្នេះនៅពេល​ដែល​អ្នកចូលប្រើប្រាស់គណនី អ្នកនឹងទទួលបានសារ​ពី Facebook ជាមួយនឹងព័ត៌មានអំពី ពេលវេលា កាលបរិច្ឆេត ប្រព័ន្ធប្រតិ្តបត្តិ និងកម្មវិធីរុករក។
  • ផ្លាស់ប្តូរពាក្យសម្ងាត់ទៀតទាត់​ ការផ្លាស់ប្តូរពាក្យសម្ងាត់រៀងញឹកញាប់​វាជាផ្នែកមួយដែលជួយការពារ​គណនីហ្វេសប៊ុកពីការយាយី។ 

No comments:

Post a Comment