Wednesday 18 June 2014

របៀបប្លុកអ្នកណាម្នាក់លើហ្វេសប៊ុក

តើអ្វីទៅ Block នៅលើហ្វេសប៊ុក? តើនឹងមានអ្វីកើតឡើងនៅពេល​ដែល Block រួច?


អ្នកអាចធ្វើការប្លុកអ្នកណាម្នាក់ ដើម្បីបញ្ឈប់ភាពជាមិត្តជាមួយពួកគេ និងរារាំងពួកគេ​ពី ការជជែកជាមួយយើង ឬក៏មើលនូវអ្វីដែលយើងបានផ្សាយនៅលើហ្វេសប៊ុក Timeline។
អ្នកដែលយើងបានប្លុកហើយ គឺមិនអាច៖
  • ឃើញអ្វីដែលយើងបានផ្សាយនៅលើហ្វេសប៊ុក Timeline
  • មិនអាច Tag អ្នកបាន
  • មិនអាច អញ្ជើញអ្នកចូលទៅកាន់ ក្រុម ឬ ព្រឹត្តិការណ៍
  • មិនអាចសន្ទនាជាមួយអ្នក
  • មិនអាច ស្នើរអ្នកធ្វើជាមិត្តបានទេ

វិធិទី១ ៖ របៀបប្លុកអ្នកណាម្នាក់លើហ្វេសប៊ុកTimeline 

ដើម្បីប្លុកអ្នកណាម្នាក់លឿនៗ គឺយើងចូលទៅកាន់ Timeline របស់មិត្តភ័ក្រ ដែលអ្នកចង់ប្លុក ចុចលើ ប៊ូតុងចំនុចបី បន្ទាប់មកជ្រើសយកពាក្យថា  Report/Block...


បន្ទាប់មកវានឹងលោត ផ្ទាំងមួយឡើង អ្នកជ្រើសយកជម្រើស Block .........  រួចចុចប៊ូតុង Confirm ។



វិធីទី២ ៖ របៀបប្លុកមិត្តភ័ក្រតាមរយៈ Setting

ចុចលើសញ្ញាព្រួញចុះក្រោម => Setting (សូមមើលក្នុងរួប)
បន្ទាប់មក ចុចលើមីនុយ Block ដែលនៅផ្នែកខាងឆ្វេង

ធ្វើការបញ្ចូលឈ្មោះ ឬ អ៊ីម៉ែលបុគ្គលដែលអ្នកចង់ប្លុកនៅទីនេះ រួចចុចប៊ូតុង ប្លុក



No comments:

Post a Comment