ប្រសិនបើលោកអ្នកគឺជានិស្សិតផ្នែកជីវសាស្ត្រ រឺកាយវិភាគសាស្ត្រ លោកអ្នកពិតជាពេញចិត្តនឹង Google Body ជាមិនខាន។ Google Body គឺជាកំណែប្រែថ្មី និងជាគំនិតថ្មីមួយដែលគួរឲ្យចាប់អារម្មណ៍ពី Google។ ការប្រើប្រាស់ Google Body គ្រប់គ្នាអាចរកមើលផ្នែកផ្សេងៗនៃរាង្គកាយមនុស្ស។ លោកអ្នកអាចជ្រើសរើស សរីរាង្គស្រី រឺប្រុស ជ្រើសរើសសរីរាង្គ ជ្រើសរើសគ្រោងឆ្អឹង បង្រួមចូល និងចែករំលែកអ្វីដែលបានឃើញទៅលើ Twitter រឺ Google Buzz បានផងដែរ។ Google Body ប្រើបច្ចេកវិទ្យា WebGL ហើយអាចប្រើប្រាស់បាននៅលើ Firefox 4 រឺក៏ខ្ពស់ជាងនេះ និង Google Chrome 10 រឺខ្ពស់ជាងនេះ តែប៉ុណ្ណោះ។ សូមចុចលើតំណភ្ជាប់នេះ http://bodybrowser.googlelabs.com/ ។
Google គឺតែងតែផ្តល់នូវអ្វីថ្មីៗមុនគេ និងផ្តល់គំនិត រឺមធ្យោបាយប្លែកៗ អំពីវិធីសាស្ត្រ ស្វែងរកព័ត៌មានជាមួយនឹង Google Search។ ពេលនេះខ្ញុំសូមបង្ហាញនូវគំនិតថ្មីនៃការស្វែងរក ដោយប្រើ "សម្លេង"។ ការប្រើសម្លេងដើម្បីស្វែងរក លោកអ្នកអាចបញ្ជារជាឃ្លានៃពាក្យ រឺក៏ពាក្យគន្លឹះ នៅក្នុង Google Search Engine ដោយប្រើឧបករណ៍ម៉ៃក្រូហ្វូន(Microphone)។ ការប្រើសម្លេងដើម្បីស្វែងរកនៅក្នុង Google គឺអាចធ្វើទៅបានសម្រាប់តែលោកអ្នកប្រើប្រាស់ Google Chrome ជាភាសាអង់គ្លេសតែប៉ុណ្ណោះ។
សូមធ្វើតាមជំហានខាងក្រោមដើម្បីសាកល្បង៖
ជាដំបូងលោកអ្នកត្រូវមាន Google Chrome(Browser) ជាមុនសិន ព្រោះការប្រើសម្លេងដើម្បីស្វែងរកនេះគឺអាចប្រើបាននៅក្នុង Google Chrome តែប៉ុណ្ណោះ។ លោកអ្នកអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ http://www.google.com/chrome។