Wednesday 25 June 2014

៩ ចំណុចពង្រឹងសុវត្ថិភាព Gmail

Gmail គឺត្រូវជាសេវាកម្មសារអេឡិចត្រូនិច (e-mail) ដែលពេញនិយមបំផុត ដែលបង្កើតឡើងដោយ​ក្រុមហ៊ុន​ ហ្គូហ្គល។ Gmail គឺផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងសុវត្ថិភាពបំផុត។ ក្រុមហ៊ុន​ហ្គូលហ្គលព្យាយាម​រក្សាសុវត្ថភាពដល់​សារអេឡិចត្រូនិចរបស់អ្នក ក៏ប៉ុន្តែ​ទោះបីជាយ៉ាងនេះក៏​ដោយ​​អ្នកនៅតែ​អាចក្លាយជាជនរងគ្រោះ ដោយសារតែក្រុម Hacker, Phishers, និង​​Scammers ដដែល​​ ប្រសិនបើអ្នកធ្វេសប្រហែលចំពោះ​ការគិតគូរទៅដល់សុវត្ថិភាព​។
gmail security

ចំណុចទី១ 2-Step Verification

ក្រុមហ៊ុន ហ្គូហ្គល​បានណែនាំ​នូវសមត្ថភាពថ្មី មួយគឺ​ការ បញ្ជាក់ជំហានទី២ មុន​ពេល​ចូល​ប្រើ​ប្រាស់​គណនី​ Gmail។ 2-Step Verification បន្ថែម​ស្រទាប់សុវត្ថភាពមួយ ដោយ​ធ្វើការសាកសួរ​នូវលេខកូដ​ដែលនឹងផ្ញើរមកកាន់ទូរស័ព្ទ​របស់អ្នក រាល់ពេលអ្នកស្នើរចូលប្រើប្រាស់ គណនីសារអេឡិចត្រូនិច​ Gmail។ វិធីមួយនេះ​ធ្វើ​អោយអ្នកដែលប៉ុនប៉ងយាយីគណនីសារអេឡិចត្រូនិច​របស់អ្នក បរាជ័យ ព្រោះពួកគេគ្មានទូរស័ព្ទរបស់អ្នកនៅក្នុងដៃ។

http://www.google.com/landing/2step/images/how-works-img-1.png

ចំណុចទី២ . បើកមុខងារ HTTPS

នៅពេលដែលអ្នកប្រើប្រាស់គណនី​សារអេឡិចត្រូនិច​ Gmail តាមរយៈអ៊ីនធើណេតអត់ខ្សែ(Wireless) នៅទីសាធារណៈ ឬបណ្តាញទំនាក់ទំនងកុំព្យូទ័រ(Network) ដែលមិនបានបំលែងទិន្នន័យទៅជាកូដ (encrypted) ដូច្នេះក្នុងករណីនេះ HTTPS មានតួនាទីរក្សាសុវត្ថិភាពជូនអ្នកទាំងអស់គ្នា​។

enable https security
ដើម្បីកំណត់ៈ ចូលទៅកាន់គណនីសារអេឡិចត្រូនិចរបស់អ្នក បន្ទាប់មកចុចលើរូបស្ពឺ > Settings > General > Browser Connection និងពិនិត្យមើលថាតើជម្រើស  “Always use HTTPS” ត្រូវបានជ្រើសយក បន្ទាប់មកចុច save the changes ។

បន្ទាប់ពីជ្រើសយក“Always use HTTPS” រួចមក គណនីរបស់អ្នកនឹងត្រូវបាន​ការ​ពារ​រាល់​ការ​ទំនាក់​ទំនង​របស់​អ្នក។

ចំណុចទី៣. ត្រួតពិនិត្យលើ Granted Account Access

ប្រសិនបើអ្នកឃើញថាមានសកម្មភាពចំឡែកៗកើតឡើងនៅលើ​ Gmail របស់​អ្នក​ចំណុច​ទី១​ដែល​ត្រូវ​ត្រួត​ពិនិត្យ  គឺប្រាកដជាមកពី granted account access settings។ ប្រសិនបើ hacker មានឱកាសជ្រាតចូលទៅក្នុងគណនី​របស់អ្នក គាត់ហ្នឹងបន្ថែមអាសយដ្ឋានសារអេឡិចត្រូនិច​ក្លែង​ក្លាយមួយ​នៅក្នុង គណនីសារអេឡិចត្រូនិចរបស់អ្នកជាមិនខាន ដើម្បីមានឱកាស​បើកប្រើប្រាស់គណនីសារអេឡិចត្រូនិចមួយនេះ​នៅពេលក្រោយៗ។

check granted account access

ដើម្បីពិនិត្យៈ ចុចលើរូបស្ពឺ  Settings > Accounts and Import > Grant access to your account ។ អ្នកអាចធ្វើការពិនិត្យប្រសិនបើ មានអាសយដ្ឋាន​សារអេឡិចត្រូនិច​ ដែលមិនមែនជារបស់អ្នក​នៅទីនេះ Grant access to your account ។ ចំណុចមួយទៀតគឺត្រូវមើលថា ជម្រើស  “Mark conversation as read when opened by others” ត្រូវបានធីក ដូច្នេះប្រសិនបើ​ រាល់ពេលដែល​មានអ្នកណាម្នាក់អានសាររបស់អ្នក ដោយគ្មានការអនុញ្ញាត អ្នកនឹងដឹង។

ចំណុចទី៤. ត្រួតពិនិត្យ Filter, Forwarding និង POP/IMAP

ក្រុមអ្នកយាយី (Hacker) ចាប់ផ្តើមជ្រាតចូល នៅពេលដែលអ្នក ប្រើគណនីរបស់ខ្លួន​ទៅបង្កើត​​គណនី ឬចូលទៅមើលវែបសាយទុច្ចរិត។ វែបសាយទុច្ចរិតនោះនឹងបង្កើតនូវ Backdoor 
ដើម្បីទាញយកព័ត៌មានទាំងអស់របស់អ្នកពីគណនីសារអេឡិចត្រូនិច។ Backdoor ហ្នឹងហើយគឺជា Filter។ Filter អាចមានសមត្ថភាពបញ្ជូនព័ត៌មាន តាមដែល Hacker ចង់បានពីគណនីរបស់អ្នក។

check filter, forwarding, pop, imap

វាជាតួនាទីរបស់អ្នកក្នុុងការត្រួតពិនិត្យ​ ការកំណត់ផ្សេងៗក្នុងគណនីសារអេឡិចត្រូនិច ដើម្បីលុបចោលនូវ​ការច្រោះទិន្នន័យដែលគួរអោយសង្ស័យ។ ដើម្បីត្រួត​ពិនិត្យ​គឺ​ពិត​ជា​ងាយ​ស្រួល​ខ្លាំង​ណាស់ គ្រាន់តែចុចលើ រូបស្ពឺ  Settings > Filters ។

អ្នកចាំបាច់ត្រូវតែត្រួតពិនិត្យត្រង់ចំណុចរបា  “Forwarding and POP/IMAP” ផងដែរ ដើម្បីបញ្ជាក់​
ថាមិនមានការបញ្ជូូនទិន្នន័យ​ចេញទៅកាន់អាសយដ្ឋានផ្សេងៗ

ចំណុចទី៥ លុបចោលនូវការផ្តល់សិទ្ធិប្រើប្រាស់គណនីរបស់អ្នក

វាស្រដៀងទៅនឹងការប្រើប្រាស់កម្មវិធីផ្សេងៗនៅលើ Facebook ចឹងដែរ អ្នកអាចផ្តល់សិទ្ធិ​ទៅឱ្យ​វែបសាយផ្សេងៗ​ ដែលបានស្នើរសិទ្ធិប្រើប្រាស់គណនីសារអេឡិចត្រូនិចរបស់អ្នកចឹងដែរ ហើយនេះជាល្បិចដ៏ល្អមួយដែល Hacker ប្រើដើម្បីចូលប្រើប្រាស់គណនីរបស់អ្នក។
revoke unauthorized access
អ្នកប្រើប្រាស់ Gmail ជាច្រើនប្រហែលជាមិនសូវយកចិត្តទុកដាក់លើចំណុចនេះទេ ព្រោះ​ជម្រើស​មួយនេះគឺមកពី Google មិនមែនគណនី Gmail របស់អ្នកទេ។ ដើម្បីពិនិត្យមើលចំណុចនេះ គឺអ្នក​គ្រាន់តែចុច តំណរភ្ជាប់មួយនេះ  >> សូមចុចទីនេះ <<,  ហើយអ្នកនឹងបានឃើញបញ្ជីរ​វែបសាយ​ដែលអ្នកធ្លាប់បានផ្តល់សិទ្ធិឱ្យចូលប្រើប្រាស់គណនី របស់អ្នក។
ចុចលើ ប៊ូតុង  “Revoke Access”  ប្រសិនបើអ្នករកឃើញថាមានបញ្ហារ ។

ចំណុចទី៦  តាមដានរាល់សកម្មភាពចូលប្រើប្រាស់គណនី

ប្រសិនបើគណនីរបស់អ្្នកពិតជាត្រូវបានយាយី វិធីល្អបំផុតក្នុងការត្រួតពិនិត្យ​ គឺ​ការត្រួតពិនិត្យ​លើសកម្មភាពនៃការប្រើប្រាស់នៅលើគណនី Gmail របស់អ្នក។ ក្រុមហ៊ុនហ្គូហ្គលបានអភិវឌ្ឍន៍​វិធីសាស្ត្រនេះឡើងសម្រាប់ធ្វើការតាមដានរាល់សកម្មភាព នៅលើគណនីរបស់អ្នក​តាមរយៈផ្ទាំង​ព័ត៌មានសកម្មភាពមួយនេះ។



ដើម្បីចូលទៅកាន់ផ្ទាំងព័ត៌មានសកម្មភាពៈ ចូលទៅកាន់គណនី Gmail របស់អ្នក​ ហើយមើលផ្នែកខាងក្រោមនៃផ្ទៃ Gmail អ្នកនឹងបានឃើញឃ្លា “Last Account Activity: (number) minutes ago“; សូមចុចលើពាក្យថា “Detail” បន្ទាប់មកអ្នកនឹងឃើញ ផ្ទាំងផ្ទាំងព័ត៌មានសកម្មភាព​ដែលមានរៀបរាប់ដូចជា ប្រភេទនៃការដំណើរការ ទីកន្លែង និងពេលវេលា ដែលអ្នកចូលប្រើប្រាស់​គណនី Gmail របស់អ្នក។


នៅផ្នែកខាងក្រោម អ្នកឃើញឃ្លា  Alert preference ដូច្នេះ Gmail អាចផ្តល់ដំណឹងជូនអ្នករាល់ពេល​ដែលមានសកម្មភាពមិនធម្មតាកើតឡើង។ សូមចូលមកពិនិត្យទីកន្លែងនេះគ្រប់ពេល ប្រសិន​បើ​មាន Access Type ឬ ទីតាំង ឬ ពេលវេលា ខុស​ប្រក្រតី​សូម​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​ជា​បន្ទាន់។

ចំណុចទី ៧ ជ្រើសរើសកម្មវិធីជំនួយសុវត្ថិភាព

ចុងក្រោយ គ្មានបញ្ហារទោះបីជាសុវត្ថិភាពរបស់អ្នកខ្លាំងឬខ្សោយក៏ដោយ អ្នកអាចនឹងត្រូវចប់​ដោយសារទទួលបានគន្លឹះខ្លីៗ ឬក៏ល្បិចផ្សេងដែលផ្តល់ដោយ Phishers និង Scammers ។ ដើម្បីដោះស្រាយបញ្ហារនេះ អ្នកត្រូវជ្រើសយក កម្មវិធីជំនួយសម្រាប់ Browser របស់​អ្នក​ដែល​មាន​សមត្ថភាព​​ក្នុងការ​ការពារអ្នកផ្នែកសុវត្ថិភាពពេលប្រើប្រាស់អ៊ីនធើណេត គឺធ្វើការរៀប​ចំវែបសាយ​ដែល​បោក​បញ្ឆោត និងដោយការលុបចោលនូវធាតុបង្ករអោយមានបញ្ហារ​ជាដើម។
web of trust
Web of Trust (WOT) គឺជាកម្មវិធីជំនួយសម្រាប់កម្មវិធីរុករក (Browser) របស់អ្នក​ ដែលមាន​សមត្ថភាព​​ក្នុងការត្រួតពិនិត្យ ថាតើអ្នកកំពុងតែបើកវែបសាយទុច្ចរិតឬមិនមែន? នៅពេលដែល​អ្នកចូលទៅកាន់វែបសាយទុច្ចរិត វានឹងបញ្ហាញផ្ទៃពណ៌ខ្មៅនៅពីមុខ​ផ្ទៃ​វែបសាយ​ដែល​មាន​បញ្ហារ​នោះ និងរំលឹកអ្នកថាវែបសាយនេះមានកេរ្តិ៍ឈ្មោះអត់ល្អ ស្របពេលគ្នានេះដែរ​​កម្មវិធីជំនួយមួយ​នេះ​នឹងប្លុកទំព័រនេះ​​ចោល។ WOT គឺមានសម្រាប់កម្មវិធិរុករកដូចជា  Firefox, Google Chrome, Safari, និងផ្សេងៗទៀត។

ចំណុចទី៨. បញ្ចូលចម្លើយសំណួរសុវត្ថិភាព 

អ្នកនឹងមានការភ្ញាក់ផ្អើលជាមិនខាន ដែលពួក Hacker ចូលចិត្តប៉ុនប៉ងចូលទៅក្នុងគណនីរបស់អ្នក​តាមរយៈ ការប្រើប្រាស់ "សំណួរសុវត្ថិភាព ដើម្បីស្វែងរកគណនីមកវិញ (Recovery's Security question )" ។ វាពិតជាគំនិតដែលសមហេតុផលដែរ តាំងពីវែបសាយជាច្រើន​បង្រៀនអ្នក អោយចេះបង្កើត​ពាក្យសម្ងាត់ (Password) ដែលខ្លាំងមក ប៉ុន្តែវែបសាយទាំងនោះមិនបានប្រាប់អ្នកទេអំពី វិធីបំបែក​គន្លឹះ​ សំណួរ និងចម្លើយ ស្វែងរកគណនីមកវិញ ។

enhance security question's answer

ខ្ញុំមានវិធីមួយគឺ បង្កើតចម្លើយផ្ទុយពីសំណួរ។ វាពិតជាវិធីសាមញ្ញបំផុត ឧទាហរណ៍ថា អ្នកបង្កើត​សំណួរមួយ សួរថា "តើអ្នកណាគេដែលម្តាយរបស់ខ្ញុំស្រលាញ់?" បន្ទាប់មកអ្នកឆ្លើយថា "ម្តាយខ្ញុំ​ចូលចិត្តញុំាប័រហ្គ័រ"។ វាជារឿងដែលមិនអាចទៅរួចទាល់តែសោះ ប៉ុន្តែចម្លើយមួយនេះវាទាក់​ទង​នឹង​រឿងអតិតកាលរបស់អ្នក ដូច្នេះអ្នកអាចចងចាំវាយ៉ាងងាយ និងមានតែអ្នកប៉ុណ្ណោះដែលដឹងពី​ចម្លើយ​មួយនេះ។

ដើម្បីកំណត់សំណួរ និងចម្លើយ សូមចុចលើរូបស្ពឺ  > Settings > Accounts and Import > Change password recovery options, បន្ទាប់មកចុចលើ “Edit”។
ត្រង់ចំណុច Security question ជំនួសមកវិញនូវសំណួរ​ថ្មីរបស់អ្នក។

ចំណុចទី៩  បង្កើតពាក្យសម្ងាត់ដែលខ្លាំង

មុនពេលដែលអ្នក បើកមុខងារ 2-step Verification ពាក្យសម្ងាត់របស់អ្នកគឺជាអ្នកការពារ សាររបស់អ្នក អាសយដ្ឋានទំនាក់ទំនង និងព័ត៌មានរសើបផ្សេងៗ។ ដើម្បីបង្កើតគណនីដែលរឹងមាំ​មិនអាចមានការយាយីរំខាន ចំណុចសំខាន់បំផុតនោះ គឺបង្កើតពាក្យសម្ងាត់ដែលរឹងមាំ​។


ចៀសវាងការប្រើពាក្យសម្ងាត់ងាយៗដូចជា  “iloveyou” ឬ “cambodia” រឺ “1q2w3e4r“ ទាំងអស់នេះគឺសុទ្ធតែងាយស្រួលក្នុងការបំបែកណាស់។
វិធីសាស្ត្របង្កើតពាក្យសម្ងាត់ដែលខ្លាំង​មានដូចខាងក្រោម៖
  • ពាក្យសម្ងាត់យ៉ាងតិច ៨ តួរអក្សរ រួមផ្សំ អក្សរ លេខ និងនិមិត្តសញ្ញា
  • កុំប្រើពាក្យសម្ងាត់តែមួយ គ្រប់គណនីសំខាន់ៗផ្សេងៗ
  • ផ្លាស់ប្តូរអោយបានញឹកញាប់
  • កុំប្រើព័ត៌មានផ្ទាល់ខ្លួន ឬពាក្យសាមញ្ញៗ
  • កុំប្រាប់ពាក្យសម្ងាត់ទាំងនោះអោយអ្នកណាដឹង
  • រក្សាទុកពាក្យសម្ងាត់ អោយមានសុវត្ថិភាព
  • ប្រើកម្មវិធី បង្កើត និងរក្សាទុកពាក្យសម្ងាត់ ជាជំនួយ។

No comments:

Post a Comment