បណ្តាញព័ត៌មានសង្គមដ៏ល្បីល្បាញបានបង្កើតប៊ូតុង Like នៅគ្រប់ទីកន្លែងនៅលើអ៊ីនធើណេត។ ប៉ុន្តែមនុស្សជាច្រើនគិតថាគួរតែមានប៊ូតុង Dislike មួយទៀត ដូចច្នេះមនុស្សអាចឃើញ ប្រសិនបើព័ត៌ រឺគេហទំព័រនោះត្រូវបានគេមិនចូលចិត្ត រឺក៏ Comment ជាដើម។ ប្រសិនបើលោកអ្នកប្រើ Google Chrome លោកអ្នកអាចដាក់ប៊ូតុង Dislike ដោយប្រើ FB Dislike ដែលជា Extension របស់ Chrome។
សូមធ្វើតាមជំហានដូចខាងក្រោមៈ
- បើក Google Chrome បន្ទាប់មកចុចលើតំណនេះ FB Dislike extension
- សូចចុចលើប៊ូតុង Install។
- ក្រោយពេលដំឡើងចប់ លោកអ្នកនឹងបានឃើញប៊ូតុង Dislike បន្ថែមមួយទៀតនៅក្នុងទំព័រ Facebook រឺទំព័រផ្សេងៗ។
No comments:
Post a Comment