Wednesday 13 June 2012

ស្វែងរកសរីរាង្គមនុស្សជាមួយ Google Body


       ប្រសិនបើលោកអ្នកគឺជានិស្សិតផ្នែកជីវសាស្ត្រ រឺកាយវិភាគសាស្ត្រ លោក​អ្នក​ពិត​ជា​ពេញចិត្ត​នឹង Google Body ជា​មិន​ខាន។ Google Body គឺ​ជា​កំណែ​ប្រែថ្មី និង​ជា​គំនិត​ថ្មី​មួយ​ដែល​គួរ​ឲ្យ​ចា​ប់​អារម្មណ៍​ពី Google។ ការ​ប្រើ​ប្រាស់ Google Body គ្រប់គ្នាអាច​រក​មើល​ផ្នែក​ផ្សេងៗ​នៃ​រាង្គកាយ​មនុស្ស។ លោកអ្នកអាចជ្រើសរើស សរីរាង្គស្រី រឺប្រុស ជ្រើស​រើស​សរីរាង្គ ជ្រើស​រើស​គ្រោង​ឆ្អឹង បង្រួម​ចូល និង​ចែក​រំលែក​អ្វី​ដែលបា​ន​ឃើញ​ទៅ​លើ Twitter រឺ Google Buzz បានផងដែរ។ Google Body ប្រើបច្ចេកវិទ្យា WebGL ហើយអាចប្រើប្រាស់​បាន​នៅ​លើ Firefox 4 រឺក៏ខ្ពស់ជាងនេះ និង Google Chrome 10 រឺខ្ពស់ជាងនេះ តែប៉ុណ្ណោះ។ សូមចុចលើតំណភ្ជាប់នេះ  http://bodybrowser.googlelabs.com/
Google Body
       Google Body នឹងធ្វើការទាញយកទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់ជាលើកដំបូង ដូច្នេះពីរបី នាទី​ដំបូង​​លោក​អ្នក​នឹង​មិន​អាច​ឃើញ​អ្វី​នោះ​ទេ។ ក្រោយពី​ទាញ​យក​ទិន្នន័យ​បាន​​ម្តង​​រួច​មក លើក​ក្រោយ​គឺ​វា​មិន​ចាំ​បាច់​ទាម​ទារ​ទិន្នន័យ​បន្ថែម​នោះ​ទេ។ នៅ​ពេល​បើក​គេហ​ទំព័រ Google Body ដំបូង លោក​អ្នក​នឹង​ឃើញ​ការ​បង្ហាញ​សរីរាង្គ​មនុស្ស​ស្រី។ លោក​អ្នក​អាច​បង្វិល​​រាង្គ​កាយ​មនុស្ស​ទៅ​តាម​ទិស​ដែល​លោក​អ្នក​ចង់​បាន។
       នៅផ្នែកខាងឆ្វេង គឺជាមីនុយភ្ជាប់ជាមួយនឹង បន្ទះរំកិល (Slider) ។ មីនុយ​មាន​ជម្រើស​ផ្សេងៗ ដូចជា​បង្ហាញ​រាង្គ​កាយ​ពេញ គ្រោយឆ្អឹង សាច់ដុំ បេះដូង សរសៃ​ប្រសាទ និង​សាច់ដុំ​ជា​ដើម។


Google Body
       ប្រសិនបើលោកអ្នកចុចលើសរីរាង្គ រឺផ្នែកណាមួយនៃរាង្គកាយ បន្ទាប់​មក​លោក​អ្នក​នឹង​ឃើញ ឈ្មោះ​សរីរាង្គ​នោះ។ ឧទាហរណ៍ ប្រសិន​បើ​លោ​ក​អ្នក​ចុច​លើ រូប​ពោះវៀន​តូច​វា​នឹង​បង្ហាញ​ឈ្មោះ small intestines.។ វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​សិស្ស​ដែល​រៀន​ផ្នែក​សរីរាង្គ កំរិតដំបូង។
Google Body
       Google Body នៅផ្នែកខាងស្តាំក៏មានមីនុយជម្រើស ដែលលោកអ្នកអាចជ្រើសរើសក្រុមនៃ សរីរាង្គ​ផ្សេងៗ​គ្នា​បា​ន ។ វា​នឹង​ពង្រីក​ធំ និង​បង្ហាញ​សរីរាង្គ​ដែល​បាន​ជ្រើស​រើស​ជា​មួយ​នឹង ព័ត៌មាន​លម្អិត​ផង​ដែរ ។
Google Body
       Google Body គឺកំពុងតែអភិវឌ្ឍខ្លួននៅក្នុង Google Labs និង​អាច​នឹង​មាន​បញ្ហារ​ខ្លះៗ​នៅ​ឡើយ។ លោក​អ្នក​អាច​រំពឹង​ទុក​ថានឹ​ងមាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ទៀត​ដែល​នឹង​ស្មាន​មិន​ដល់​មុន​ពេល​ដែល Google Body ត្រូវ​បាន​ចែក​ចាយ​ប្រើប្រា​ស់​ជា​​សាធារណៈ ។

No comments:

Post a Comment