Friday 15 June 2012

របៀបស្វែងរក IP Adress របស់គេហទំព័រ


       IP Address គឺជាអាស័យដ្ឋាន Protocol អ៊ីនធើណេត។ IP Adress មានពីរជំនាន់គឺ IP ជំនាន់ 4 និង IP ជំនាន់ 6 ប៉ុន្តែ IP ជំនាន់ 4 គឺ​ប្រើ​ច្រើន​ជាង​គេ។ វា​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដោយ​មាន 4 Octets (លំដាប់លេខពី 0 ដល់ 255) ហើយ​ផ្តាច់ octet ដោយ​សញ្ញា​ចុច (dot)។ នៅ​ពេល​ដែល​លោក​អ្នក​វាយ​ឈ្មោះ​គេហទំព័រ ឧទាហរណ៍ www.google.com វា​នឹង​បក​ប្រែ​ទៅ​ជា IP Address ដោយ DNS Server ហើយ Browser ធ្វើ​ការ​ភ្ជាប់​ទៅ​កាន់ IP Address ។ ឧទាហរណ៍ថា៖ គេហទំព័រ www.google.com មាន IP Address 74.125.45.100។ គឺមាន​ន័យ​ថា Octet ទី1 គឺ 74, Octet ទី2 គឺ 125, Octet ទី 3 គឺ 45, Octet ទី4 គឺ 100។ នេះ​គឺ​ជា​ភាព​​ពិត​ដែល​គេហទំព័រ​មួយ​មាន IP Address ច្រើន វា​អាស្រ័យទៅ​លើ​សេវា​កម្ម​បង្ហោះ​គេហទំព័រ។
       សម្រាប់វីនដូ XP/Vista/7 យើងអាចស្វែងរក IP Address របស់គេហទំព័រដូចខាងក្រោម៖

ប្រើពាក្យបញ្ជា Ping

  1. បើក Command Prompt :
    • គ្នុង Windows XP, ចុចប៊ូតុង Start Menu → Run វាយពាក្យ cmd បន្ទាប់មកចុច Enter.
    • ក្នុង Windows Vista,  ចុចប៊ូតុង Start Menu, វាយពាក្យ cmd នៅក្នុងប្រអប់ស្វែងរក បន្ទាប់មកចុចលើ cmd.exe.
  2. វាយពាក្យ ping ដកឃ្លាឈ្មោះគេហទំព័រ ឧទាហរណ៍ ping google.com។ បន្ទាប់មកចុច  Enter។ សូមកុំវាយអ្វីផ្សេងដូចជា http:// រឺ www ដូចបញ្ចូលក្នុង Address Bar ។
    find ip address of a website
  3. លោកអ្នកនឹងបានឃើញពី IP Address របស់ google.com គឺ 74.125.67.100

ប្រើពាក្យបញ្ជា   nslookup command

  1. បើក Command Prompt :
    • គ្នុង Windows XP, ចុចប៊ូតុង Start Menu → Run វាយពាក្យ cmd បន្ទាប់មកចុច Enter.
    • ក្នុង Windows Vista,  ចុចប៊ូតុង Start Menu, វាយពាក្យ cmd នៅក្នុងប្រអប់ស្វែងរក បន្ទាប់មកចុចលើ cmd.exe.
  2. វាយ nslookup ដក​ឃ្លា​បន្ទាប់​មក​វាយ​ឈ្មោះ​គេហទំព័រ។ ឧទាហរណ៍ nslookup google.com។ បន្ទាប់​មក​ចុច Enter។ សូមកុំវាយ​អ្វី​ផ្សេ​ង​ដូចជា http:// រឺ www ដូច​បញ្ចូល​ក្នុង Address Bar ។
    NSLookup find ip address
  3. លោកអ្នកនឹងបានឃើញពី IP Address របស់ google.com គឺ 74.125.53.100, 74.125.45.100, 74.125.67.100

No comments:

Post a Comment