Wednesday, 13 June 2012

ចម្លងអ៊ីម៉ែល ពីគណនីផ្សេងទៅក្នុង Gmail


    ប្រសិន​បើ​លោក​អ្នក​មាន អ៊ីម៉ែល និង​ទំនាក់​ទំនង(Contact) ជាច្រើន​នៅ​ក្នុង​គណនី​​អ៊ីម៉ែល ចាស់ ក្រោយ​មក​លោក​អ្នក​បាន​ប្តូរ​មក​ប្រើគណនី Gmail វិញ ហើយ​លោក​អ្នក​ចង់​ចម្លង អ៊ីម៉ែល និង​ទំនាក់​ទំនង​ដែល​មាន​នៅ​ក្នុ​ង​គណនី​ចាស់​ទាំង​អស់​មក គណនី​ថ្មី ។ គណនី Gmail បាន​បង្កើត​លក្ខណៈ​ពិសេស​ថ្មី​មួយ​ដោយ​អនុញ្ញាត​អោយ​អ្នក​អាច ទាញ​អ៊ីម៉ែល និង​ទំនាក់ទំនង ពី​គណនី​ចាស់ៗ​របស់​លោក​អ្នក។
       សូម​មើល​ពី​វិធី​ចម្លង​ដូចខាង​ក្រោម៖
  1. ចុច​លើ​តំណ​នេះ http://mail.google.com/ បន្ទាប់​មក​ចូល​ទៅ​គណនី Gmail របស់​លោក​អ្នក។
  2. ចុច​លើ​រូបស្ពឺ បន្ទាប់​មក​ជ្រើស​យក Mail Setting នៅ​ខាង​ស្តាំ​ផ្នែក​ខាងលើ។
    Import mail from other accounts to gmail
  3. ចុចលើរបា Accounts and Import ។ បន្ទាប់មកចុចលើប៊ូតុង Import mail and contacts ដូចបានបង្ហាញខាងក្រោម។
    Import mail from other accounts to gmail
  4. បញ្ចូលអ៊ីម៉ែលគណនីចាស់ដែលលោកអ្នកចង់ចម្លង បន្ទាប់មកចុចប៊ូតុង Continue ។
    Import mail from other accounts to gmail
  5. បន្ទាប់មកបញ្ចូលពាក្យសម្ងាត់របស់គណនីចាស់ ។ សូមកុំបារម្ភ ពាក្យ​សម្ងាត់​នឹង​ត្រូវ​បាន​រក្សាទុក​យ៉ាង​សុវត្ថិភាព ហើយ​នឹង​ត្រូវ​លុប​ចោល​ភ្លាមៗ​នៅ​ពេ​ល​ដែល​ដំណើរ​ការចប់។
    Import mail from other accounts to gmail
  6. ជ្រើសរើសនូវ ជម្រើសនៃការចម្លងណាមួយដែលលោកអ្នកត្រូវការ បន្ទាប់មកចុចប៊ូតុង  Start import ។
    Import mail from other accounts to gmail
  7. ការចម្លងត្រូវចំណាយពេល រហូតដល់ពីរថ្ងៃ ទើបចប់ និងបង្ហាញទិន្នន័យនៅក្នុង Inbox។ ការចម្លងនេះគឺដំណើរការនៅលើ Server ដូចច្នេះលោកអ្នកអាចចាកចេញពីគណនី រឺបិទកុំព្យូទ័របាន។
    Import mail from other accounts to gmail
ព័ត៌មានបន្ថែម http://mail.google.com/support/។

No comments:

Post a Comment