Sunday 3 June 2012

ប្រើសម្លេង ជំនួសការវាយអក្សរនៅក្នុង Google​ Chrome


       Google គឺតែងតែផ្តល់នូវអ្វីថ្មីៗមុនគេ និងផ្តល់គំនិត រឺមធ្យោបាយប្លែកៗ អំពីវិធីសាស្ត្រ ស្វែង​រក​​ព័ត៌​មាន​​ជា​មួយ​នឹង Google Search។ ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ​គំនិត​ថ្មី​នៃ​ការ​ស្វែង​រក ដោយ​ប្រើ​ "សម្លេង"។ ការ​ប្រើ​សម្លេង​ដើម្បី​ស្វែងរក លោក​អ្នក​អាច​បញ្ជារ​ជាឃ្លា​នៃពាក្យ រឺក៏​ពាក្យ​គន្លឹះ​ នៅ​ក្នុង Google Search Engine ដោយ​ប្រើ​ឧបករណ៍​ម៉ៃក្រូហ្វូន​(​Microphone)។ ការ​ប្រើ​សម្លេង​ដើម្បី​ស្វែង​រក​នៅ​ក្នុង Google គឺអាច​ធ្វើទៅ​បាន​សម្រាប់​តែ​លោក​អ្នក​ប្រើ​ប្រាស់ Google Chrome ជាភាសាអង់គ្លេសតែប៉ុណ្ណោះ។
       សូមធ្វើតាមជំហានខាងក្រោមដើម្បីសាកល្បង៖
  1. ជាដំបូងលោកអ្នកត្រូវមាន​ Google Chrome(Browser) ជាមុនសិន ព្រោះ​ការប្រើសម្លេងដើម្បី​ស្វែង​រកនេះ​គឺ​អាច​ប្រើបាននៅក្នុង Google Chrome តែប៉ុណ្ណោះ។ លោកអ្នកអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ http://www.google.com/chrome
  2. ភ្ជាប់ Microphone ទៅក្នុងកុំព្យូទ័ររបស់លោកអ្នក តែសម្រាប់ Laptop ដែលមានភ្ជាប់ជាមួយ Microphone នោះមិនបាច់ក៏បានដែរ។
  3. បើក Google Chrome បន្ទាប់មកចូលទៅកាន់គេហទំព័រ Google Search ជាភាសាអង់គ្លេស​ www.google.com មិនមែន​ www.google.com.kh ទេ។ បន្ទាប់ពីចូលទៅកាន់គេហទំព័រ Google Search ជាភាសាអង់គ្លេសហើយនោះ លោកអ្នកនឹងឃើញរូបតូច(ម៉ៃក្រូហ្វូន) នៅក្នុងប្រអប់ស្វែងរក ។ សូមចុចលើរូបនោះ បន្ទាប់មកធ្វើការបញ្ចូលសម្លេង ក្រោយពីនិយាយឃ្លាដើម្បីធ្វើការស្វែងរកហើយនោះ សូមធ្វើការរងចំាំពីរបីនាទី។
    Google Voice Search
  4. Google នឹងបង្ហាញលទ្ធផលដែលទាក់ទងនឹងឃ្លាស្វែងរករបស់លោកអ្នក។ ពេលខ្លះ​ Google ក៏មិនអាចដោតចំនូវអ្វីដែលលោកអ្នកបាន និយាយនោះដែរ ដូចច្នេះ​ Google នឹងតម្រៀបឃ្លាដែលប្រហាក់ប្រហែល នឹងអ្វីដែលបាននិយាយ។
    Google Voice Search

       ការប្រើសម្លេងដើម្បីស្វែងរកគឺ ជាជំហានបន្ទាប់ក្នុងវិធីសាស្ត្រនៃការ ស្វែងរកដោយប្រើ Google Search Engines។ Google ប្រាកដជាផ្តល់មុខងារល្អៗ និងពិសេសៗផ្សេងទៀតភ្ជាប់ជាមួយ​នឹង Browser ផ្សេងៗទៀត និងច្រើនភាសានៅពេលខាងមុខ។ យើងនឹងធ្វើការទន្ទឹងរង់ចាំ​អ្វីដែល​ថ្មី ពី Google ទាំងអស់គ្នា។

No comments:

Post a Comment