Twitter គឺជាសេវាប្លុកដ៏ពេញនិយមនៅក្នុងពិភពលោក។ គ្រប់គ្នាស្រលាញ់ Tweet និង Share តំណរភ្ជាប់របស់រូបភាព និងព័ត៌មានផ្សេងៗជុំវិញពិភពលោក។ សូមស្រមៃថាលោកអ្នក បាត់ រឺភ្លេចពាក្យសម្ងាត់ចូលប្រើប្រាស់គណនី(Login Password)។ សូមកុំបារម្ភ លោកអ្នកអាចស្វែងរកពាក្យសម្ងាត់នោះមកវិញ តាមរយៈ Browser history ដោយប្រើភ្ជាប់ជាមួយនឹង កម្មវិធី Twitter Password Decryptor សូមមើលខាងក្រោម៖
សូមចំណាំថា៖ ករណីនេះអាចធ្វើបាន ប្រសិនបើលោកអ្នកមិនបានបិទ(disable) ការរក្សាពាក្យសម្ងាត់(Storing of Password) នៅក្នុង Browser របស់លោកអ្នក។
- ដំបូង សូមទាញយកកម្មវិធី TwitterPasswordDecryptor.zip.
- បន្ទាប់មក ពន្លាតឯកសារ Zip ដែលបានទាញយកមក។ ឯកសារនោះ មានកម្មវិធីប្រភេទ Portable Edition (ជាកម្មវិធីដែលអាចប្រើដោយមិនចាំបាច់ដំឡើង) ដែលស្ថិតនៅក្នុងប្រអប់ Portable Version subfolder.
- ចុចពីរដងលើ TwitterPasswordDecryptor.exe ដើម្បីដំណើការកម្មវិធី។
- ពាក្យសម្ងាត់ទាំងអស់របស់ Twitter ត្រូវបានរក្សាទុកនៅគ្រប់ Browser ទាំងអស់ដែលបានដំឡើង ត្រូវយកមកបង្ហាញនៅក្នុង list។ ពាក្យសម្ងាត់ដែលបានរក្សាទុកនោះ គឺត្រូវបិទបាំងដោយសញ្ញា ផ្កាយ (asterisk) ។ លោកអ្នកអាចចុចលើប៊ូតុង Show Password ដើម្បីបង្ហាញពាក្យសម្ងាត់។
No comments:
Post a Comment