Thursday 19 July 2012

របៀប Backup និង restore Bookmark ក្នុង Firefox


     Bookmark នៅគេហទំព័រល្អៗ ដែលមានប្រយោជន៍ទុកនៅក្នុង Browser ពិជាអត្ថប្រយោជន៍ខ្លាំង ក៏ប៉ុន្តែរាល់ Bookmarks ទាំងអស់អាចនឹងបាត់បង់នៅពេលដែលលោកអ្នកសម្អាតកុំព្យូទ័រ និងដំឡើង​ប្រព័ន្ធប្រតិបត្តិថ្មីនោះ។ ក្រោយពេលដែលបាត់បង់អាស័យដ្ឋានដែលមានប្រយោជន៍ លោកអ្នក​គឺពិត​ជាពិបាកក្នុងការស្វែងរកអាស័យដ្ឋានគេហទំព័រទាំងនោះមកវិញខ្លាំងណាស់។ ដូច្នេះ ខ្ញុំសូមបង្ហាញពី​របៀប រក្សាទុក និងពន្លាតមកប្រើវិញ(Backup & Restore) ដូចខាងក្រោម៖

របៀប Backing up Firefox settings
  1. មុនដំបូងសូមបិទ Firefox ដែលកំពុងតែដំណើរការសិន (ប្រសិនបើកំពុងប្រើប្រាស់)។
  2. សូមចុចប៊ូតុង Start => Run រឺចុចប៊ុតុង  Windows Key + R ដើម្បីបង្ហាញផ្ទាំង Run
  3. សូមវាយពាក្យ %AppData%\Mozilla\Firefox\Profiles នៅក្នុងប្រអប់ បន្ទាប់មកចុច OK

  4. ក្នុងប្រអប់ដែលបើកចេញមកនោះ លោកអ្នកនឹងឃើញ ប្រអប់មួយជាមួយនឹង ឈ្មោះ xxxxxxxx.default ដែលអក្សរ x អាចជាអក្សរ រឺលេខ ។ ក្នុងកុំព្យូទ័ររបស់ខ្ញុំគឺឈ្មោះ ohct35o0.default. សូមចុចលើ ប្រអប់នោះ ពីរដង ដើម្បីបើកប្រអប់នោះ។
  5. ចម្លងអ្វីដែលមានក្នុងប្រអប់នោះទាំងអស់ ទៅដាក់ក្នុងប្រអប់សុវត្ថិភាពមួយផ្សេងទៀត(ដូចជា ដាក់ក្នុង USB)។

របៀប Restoring Firefox settings

  1. សូមបិទ Firefox ប្រសិនបើលោកអ្នកកំពុងតែបើកប្រើវា។
  2. សូមចុចប៊ូតុង Start => Run រឺចុច  Windows Key + R ប្រអប់ Run នឹងបង្ហាញឡើង។
  3. សូមវាយ %AppData%\Mozilla\Firefox\Profiles នៅក្នុងប្រអប់ រួចចុច OK
  4. ក្នុងប្រអប់ដែលបើកចេញមកនោះ លោកអ្នកនឹងឃើញ ប្រអប់មួយជាមួយនឹង ឈ្មោះ xxxxxxxx.default ដែលអក្សរ x អាចជាអក្សរ រឺលេខ ។ ក្នុងកុំព្យូទ័ររបស់ខ្ញុំគឺឈ្មោះ ohct35o0.default. សូមចុចលើ ប្រអប់នោះ ពីរដង ដើម្បីបើកប្រអប់នោះ។
  5. ចម្លងអ្វីដែលបានចម្លងទុក កាលពីធ្វើការ Backup យកមកដាក់នៅក្នុងប្រអប់នេះវិញជាការ ស្រេច។ ប្រសិនបើ Windows សួរថាចង់ Replace នោះសូម ធ្វើការ Replace ចុះ។
       វិធីនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ ប្រសិនបើលោកអ្នកចង់ ដំឡើងប្រព័ន្ធប្រតិបត្តិថ្មី (Re-install OS) ព្រោះ​លោក​អ្នក​អាច​រក្សា​ទុក​ដូចជា   add-ons, bookmarks, cookies និង​ពាក្យ​សម្ងាត់​ដែល​ធ្លាប់​រក្សា​ទុក​ផង​ដែរ។

No comments:

Post a Comment