Saturday 7 July 2012

របៀបបង្កើតគណនី Facebook

     នាពេលបច្ចុប្បន្នមាន មនុស្សរាប់លាននាក់បានស្គាល Facebook ថាជាបណ្តាញ​ព័ត៌​មាន​សង្គម​ដ៏ពេញ​និយម​។ ដូចនេះពិតជាទាន់សម័យខ្លាំងណាស់ដែលលោកអ្នកមានគណនី Facebook មួយ​ដើម្បីធ្វើការទំនាក់ទំនងជាមួយមិត្តភ័ក្រ សាច់ញាតិ រឺដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់លោកអ្នក។ ដូចនេះខ្ញុំសូមបង្ហាញពីការបង្កើតគណនី Facebook ដូចខាងក្រោម៖

  1. ចុចលើតំណនេះ www.facebook.com ដើម្បីភ្ជាប់ទៅកាន់ ទំព័រ Facebook។


  2. ចំណាំ៖ មុននឹងបង្កើតលោកអ្នកចាំបាច់ត្រូវមានគណនីមួយជាមុនសិន ដូចជា yahoo, gmail...
  3. បន្ទាប់ លោកអ្នកត្រូវបំពេញនូវព័ត៌មានមួយចំនួន ដូចជា ឈ្មោះ ត្រកូល អ៊ីម៉ែល បញ្ជាក់អ៊ីម៉ែលម្តងទៀត ពាក្យសម្ងាត់ ភេទ និងថ្ងៃខែឆ្នាំកំណើត។ បន្ទាប់មកចុចប៊ូតុង Sign Up ដើម្បីបន្ត។
  4. បញ្ចូលពាក្យដែលនៅក្នុងប្រអប់អក្សរទៅតាមរូប ដែលបង្ហាញនៅខាងលើ ។
  5. ជំហានទី១៖ សូមរំលង ផ្ទាំងស្វែងរកមិត្ត  ដោយចុច Skip this step ។
  6. ជំហានទី២៖ បញ្ចូលព័ត៌មានបន្ថែមអំពី វិទ្យាល័យ សាកវិទ្យាល័យ និងទីកន្លែងការងារ ដែល​ទាក់​ទង​នឹង​លោក​អ្នក​ ។ បន្ទាប់​មក​ចុច​ប៊ូតុង​ Save & Continue ។
  7. ជំហានទី៣៖ បញ្ចូលរូបភាព ដោយចុច Upload a Photo រឺ ថតរូបតាមរយៈកាមេរ៉ាភ្ជាប់កុំព្យូទ័រ ដោយ​ចុច Take a Photo រឺ រំលង​ដោយ​ចុច Skip ។ ចុច​ប៊ូ​តុង Save & Continue ដើម្បី​រក្សា​ទុក​និង​បន្ត​រ ​។
  8. ក្រោយពីបានបញ្ចប់ការចុះឈ្មោះក្នុងគណនី Facebook ហើយនេះលោកអ្នកនឹងទទួលបាន ទំព័រ Facebook មួយដូចរូបខាងលើ។ 

No comments:

Post a Comment