Wednesday 18 April 2012

បន្ថែមទំហំ Cache នៅក្នុង Firefox


        នៅពេលលោកអ្នកចូលទស្សនាគេហទំព័រណាមួយ Mozilla Firefox ទទួលផ្ទុកគេហទំព័រ និង Embed Content ដូចជា រូបភាព វីដេអូ សម្លេង ជាដើម នៅលើ Hard Disk ក្នុងកុំព្យូទ័រលោកអ្នក។ កន្លែងផ្ទុក​ក្នុង​ម៉ាស៊ីននេះគេហៅថា Cache។ ទំហំរបស់ Cache គឺកំណត់មកស្រាប់ ។ ប្រសិនបើ Cache ពេញ វានឹងលុបអ្វីចាស់ៗ រួចប្តូរមករក្សាទុកនូវអ្វីថ្មីៗវិញ។
ដើម្បីបន្ថែមទំហំរបស់ Cache សូមធ្វើតាម​ជំហានៗ​ដូចខាងក្រោមៈ
  1. បើក Mozilla Firefox ។
  2. ចុចមីនុយ Tools → Options
  3. ចុចរបា Advanced → Network
  4. នៅត្រង់ Offline storage លោកអ្នកអាចកំណត់ទំហំរបស់ Cache ។

  5.         ប្រសិនបើលោកអ្នកកំណត់ទំហំ Cache ធំពេក បន្ទាប់មក Firefox អាចនឹងយឺតបន្តិច​បន្ទាប់​មក​ពីប្រើច្រើ​នដងពេក។ តែប្រសិនបើលោកអ្នកកំណត់ទំហំរបស់ Cache តូចពេក រឺ ស្មើនឹងសូន្យ វាធ្វើអោយ Firefox ធ្វើការច្រើន វានឹងទាញយក Content របស់គេហទំព័រម្តងហើយម្តងទៀត ដូច្នេះការបើក Firefox អាចនឹងយឺត។
    ចុចប៊ូតុង OK ដើម្បីរក្សាទុក។
     

No comments:

Post a Comment