រាល់ពេលដែលលោកអ្នកទាញយកឯកសារពីអ៊ីនធើណេត នៅក្នុង Mozilla Firefox ដំណើរការទាញយកអាចនឹងបង្ហាញនៅក្នុងផ្ទាំងទាញយក(Download Window)។ នៅពេលដែលទាញយកចប់ កំណត់ត្រានៃការទាញយកនឹងរក្សាទុកនៅក្នុង ផ្ទាំងទាញយក រហូតដល់លោកអ្នកចុចលុបវា។ រឿងនេះជារឿងរំខានមួយ ប្រសិនបើលោកអ្នកទាញយកឯកសារច្រើន ជារៀងរាល់ថ្ងៃ។ ដូច្ចេះលោកអ្នកអាចកំណត់អោយ Firefox លុបកំណត់ត្រាទាំងអស់នោះបានដោយស្វ័យប្រវត្តិ។
សូមមើលពីជំហានៗ នៅខាងក្រោម៖
- សូមបើក Mozilla Firefox។
- វាយពាក្យ about:config នៅក្នុងរបាបញ្ចូលអាស័យដ្ឋាន (Address Bar)។
- Firefox នឹងបង្ហាញផ្ទាំងនេះឡើង។ សូមចុចប៊ូតុង I'll be careful I promise! ដើម្បីបន្ត។
- បន្ទាប់មកលោកអ្នកត្រូវធ្វើការស្វែងរក retention ដោយសរសេរពាក្យ retention នៅក្នុងប្រអប់ Filter(ដូចក្នុងរូប) រឺ Search(សម្រាប់ Browser សេរីថ្មី). លោកអ្នកនឹងបានឃើញពាក្យថា៖ browser.download.manager.retention ។
- តម្លៃរបស់វាជាទូទៅគឺ 2។ សូមចុចលើbrowser.download.manager.retention ពីរដងដើម្បី កែប្រែតម្លៃរបស់វា។ ប្រសិនបើលោកអ្នកចង់លុបកំណត់ត្រាទាញយករាល់ពេលដែលលោកអ្នកបិទ Firefox នោះ លោកអ្នកត្រូវផ្តល់តម្លៃដល់វាស្មើរនឹង 1។ ប្រសិនបើលោកអ្នកចង់ឲ្យ Firefox លុបកំណត់ត្រានោះភ្លាមៗ រាល់ពេលដែលការទាញយក(Download) ចប់ លោកអ្នកត្រូវផ្តល់តម្លៃដល់វាស្មើរនឹង 0។
- បន្ទាប់ពីកែប្រែតម្លៃរួច សូមបិទ Firefox រូចបើកឡើងវិញ(Restart)។
No comments:
Post a Comment