Saturday, 5 May 2012

កំណត់ Browser មួយសម្រាប់ប្រើជាទូទៅ



       ប្រសិន​បើ​លោក​អ្នក​បាន​ដំឡើង Browser ច្រើន​នៅ​លើ​កុំព្យូទ័រ​របស់​លោក​អ្នក​នោះ លោក​អ្នក​អាច​កំណត់​ថាតើ Browser ណា​មួយ​ដែល​សម្រាប់​ប្រើ​ជា​ទូទៅ រឺជា​ប្រចាំ។ ក្នុង​មេរៀន​នេះ​លោក​អ្នក​អាច​ដឹង​ពី​រ​បៀប​កំណត់​នៅ​លើ Internet Explorer, Opera, Firefox និង Google Chrome។ ប៉ុន្តែ​​វា​អាច​មាន​លំនាំ​ដូចនេះ សម្រាប់ Browser ផ្សេងៗទៀត។
       របៀបកំណត់សូមមើលជំហានៗដូចខាងក្រោមៈ

សម្រាប់  Internet Explorer
  1. សូមបើក Internet Explorer
  2. សូមចុចលើ Tools → Internet Options
  3. នៅក្នុងផ្ទាំង"Internet Options" សូមចុចលើរបា Programs។
  4. សូមចុចលើប៊ូតុង Make Default (សូមមើលក្នុងរូប)។

សម្រាប់ Mozilla Firefox
  1. សូមបើក Mozilla Firefox ។
  2. សូមចុចលើ Tools → Options ។
  3. នៅក្នុងផ្ទាំង Options សូមជ្រើសយក Advanced .បន្ទាប់មកចុចលើរបា General ។
  4. ចុចលើប៊ូតុង Check Now (សូមមើលរូបខាងក្រោម)។


សម្រាប់ Google Chrome
  1. សូមបើក Google Chrome។
  2. សូមចុចលើរូប(ម៉ាឡេត) នៅផ្នែកខាងលើ ប៉ែកខាងស្តាំ នៃរបាមីនុយ សូមចុចលើ Options។​
  3. ក្នុងផ្ទាំង Google Chrome Options សូចចុចលើរបា Basics។
  4. សូមចុចលើប៊ូតុង Make Google Chrome my default browser (សូមមើលរូប)។

 

សម្រាប់ Opera


  1. សូមបើក Opera
  2. ចុចលើរូបតូចពណ៌ក្រហមនៅខាងលើផ្នែកខាងឆ្វេង នៃរបាមីនុយ សូមជ្រើសយក Settings → Preferences ។
  3. នៅក្នុងផ្ទាំង Preferences  សូមចុចលើរបា Advanced ។
  4. សូមចុចលើប៊ូតុង Details (សូមមើលរូប)។
  5.  សូមធីកត្រង់ Select All បន្ទាប់មកសូមចុចលើប៊ូតុង Save ដើម្បីរក្សាការកំណត់នេះ។

No comments:

Post a Comment