Monday 2 April 2012

ទទួលសារជាអក្សរពី Facebook នៅលើទូរស័ព្ទដៃរបស់លោកអ្នក

Facebook អាចផ្ងើរសារជាអក្សរដែលមាន ព័ត៌មានថ្មីៗនៅលើគណនី Facebook របស់អ្នកដូចជា​ Friend Request, Messages, Wall Post ជាដើម ចូលទៅទូរស័ព្ទដៃរបស់អ្នក។ ជាដំបូងអ្នកត្រូវតែ Active ទូរស័ព្ទដៃរបស់អ្នក ជាមួយនឹងគណនី Facebook ជាមុនសិន។
សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
  1. ចូលទៅកាន់គណនី Facebook របស់អ្នក។
  2. ចុចលើ Account => Account Setting (សូមមើលរូបខាងក្រោម)។

  3. ចុចលើរបា Mobile បន្ទាប់មក ចុចលើឃ្លា Register for Facebook Text Messages
  4. ជ្រើសរើសប្រទេសដែលអ្នករស់នៅ និងជ្រើសរើស Carrier(ប្រភពផ្តល់សេវាទូរស័ព្ទ) បន្ទាប់មកចុចលើ Next។
  5. លោកអ្នកនឹងបានឃើញការបង្រៀន ប្រើ Text Message តួយ៉ាងដើម្បីផ្ងើរសារជាអក្សរតាម​​រយៈលេខដែលបានផ្តល់ឲ្យ។ ការបង្រៀននេះគឺ ផ្សេងៗគ្នាទៅតាម ប្រទេស និងCarrier។ ប្រើទូរស័ព្ទដៃរបស់អ្នក និងផ្ងើរសារមួយ ទៅកាន់លេខដែលបានផ្តល់នៅក្នុង ការបង្រៀន។ ចុចប៊ូតុង Next ដើម្បីបន្ត។
  6. រង់ចាំពីរបីនាទី(តែខ្ញុំរង់ចាំជិតដប់នាទី) ដើម្បីទទួលលេខកូដពី Facebook ផ្ងើរមកកាន់ទូរស័ព្ទរបស់អ្នកវិញ។ ក្រោយពេលទទួលបានលេខកូដហើយ នោះសូមបញ្ចូល​វា​​ទៅក្នុងប្រអប់"Enter the code here" ។ ចុចប៊ូតុង Confirm ដើម្បីបញ្ជាក់។
  7. អ្នកនឹងបានឃើញលេខទូរស័ព្ទដៃរបស់លោកអ្នក នៅខាងក្រោមរបា Mobil ក្រោយពេល​ដែល​ការបញ្ជាក់​ទទួលបានជោគជ័យ។ ភ្លាមៗនេះអ្នកនឹងទទួល Facebook Update នៅលើ​ទូរស័ព្ទ​​របស់លោកអ្នក។

No comments:

Post a Comment