ក្នុងពេលបច្ចុប្បន្ននេះ គ្រប់គ្នាសុទ្ធតែស្គាល់ និងមានគណនីប្រើប្រាស់បណ្តាញព័ត៌មានសង្គម Facebook ប៉ុន្តែលោកអ្នកអាចជួបប្រទះនឹងផលអាក្រក់មួយចំនួនដោយសារតែគណនី Facebook របស់លោកអ្នក ប្រសិនបើលោកអ្នកប្រើប្រាស់គណនី Facebook របស់លោកអ្នកនៅលើកុំព្យូទ័រសារធារណៈ ហើយភ្លេចចាកចេញនោះ គឺធ្វើអោយអ្នកផ្សេងអាចប្រើប្រាស់គណនី Facebook របស់លោកអ្នកទៅធ្វើរឿងអ្វីផ្សេងៗដែល ជាប្រការដែលយើងមិនចង់ឲ្យកើតមាន។ ពេលនេះខ្ញុំសុំបង្ហាញអោយគ្រប់គ្នាបានដឹងអំពីវិធីសាស្ត្របិទគណនី Facebook របស់លោកអ្នកពីចម្ងាយ(Remote) ។
សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
- សូមបើក Browser រួចចូលទៅកាន់គណនី Facebook របស់លោកអ្នក
- សូមចុចលើពាក្យ "សញ្ញាព្រួញចុះក្រោម" នៅខាងលើផ្នែកខាងស្តាំ បន្ទាប់មកចុចលើ Account Settings ។
- សូមចុចពាក្យ Security បន្ទាប់មកសូមចុច Edit នៅពីមុខ Active Sessions។
- លោកអ្នកនឹងបានឃើញកំណត់ត្រា ទាក់ទងនឹង ពេលវេលាប្រើប្រាស់ ទីកន្លែង ឧបករណ៍ប្រើដើម្បីចូលប្រើប្រាស់ និងប្រព័ន្ធដំណើរការ(OS) រាល់ពេលដែលលោកអ្នកចូលប្រើប្រាស់គណនី Facebook របស់លោកអ្នក ហើយភ្លេចចាកចេញ។ ដូចច្នេះយើងអាចបញ្ជារបិទសកម្មភាពនោះភ្លាមដោយចុចលើពាក្យ End Activity។
- ការចុច end activity គឺបញ្ចប់ដំណើរការគណនីរបស់លោកអ្នក នៅលើម៉ាស៊ីនផ្សេងដែលលោកអ្នកប្រើប្រាស់ ហើយមិនទាន់បានចាកចេញ។
No comments:
Post a Comment