Friday, 27 June 2014

Protect your Facebook account from Scammer

មានវិធីជាច្រើនដែលធ្វើអោយអ្នកបាត់បង់ការគ្រប់គ្រងគណនី Facebook ។ អ្នកអាចនឹងត្រូវបានគេ យាយី និង​ការគ្រប់គ្រងនឹងកាន់តែធូរលុង​​នៅលើគណនី Facebook របស់អ្នក។
គ្រាន់តែគណនីហ្វេសប៊ុករបស់អ្នកត្រូវបាន លួច ឬបំពាននោះ វាគ្មានអ្វីធំដំនោះទេ ប៉ុន្តែត្រូវប្រយ័ត្នប្រយែង​ដែលអ្នកអាចនឹងត្រូវជាជនរងគ្រោះនៃការវាយប្រហារ​ដោយកម្មវិធី​ដែលបង្ករ និង Hacker បង្ករភាពអន្តរាយ​ជា​ច្រើន​នៅលើគណនីហ្វេសប៊ុក។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីការពារ​គណនីហ្វេសប៊ុក​ពី​ការ Hack។

Wednesday, 25 June 2014

បញ្ចូលកាលវិភាគនៃការប្រកួត FIFA World Cup 2014 Brazil ទៅក្នុង Google Calendar

ប្រធានបទមួយនេះគឺសម្រាប់អ្នកដែលគាំទ្រការប្រកួតបាល់ទាត់ និងចង់ដឹងពី​តារាងពេលវេលានៃការប្រកួត​ ក្រុមណាមួយប្រកួត ជាមួយនឹងក្រុមណាមួយ ហើយនឹងចាប់ផ្តើមនៅម៉ោងប៉ុន្មាន។  
FIFA World Cup 2014 Brazil Google Calendar

Google Calendar មានរាល់ការភ្ជាប់ការប្រកួតទាំងអស់ ដែលផ្តល់លទ្ធភាពឱ្យអ្នកតាមដាន ទិន្នន័យ ដំណើរការ និងការប្រកួតនៃក្រុមដែលអ្នកចូលចិត្តមកពី ៣២ ប្រទេស ។ Google Calendar បានផ្តល់នូវតារាងពេលវេលា​ប្រកួតរបស់​ក្រុមទាំង ៣២ និងព័ត៌មាននៃការប្រកួតចុងក្រោយកំឡុងពេល FIFA World Cup 2014 Brazil។  

៩ ចំណុចពង្រឹងសុវត្ថិភាព Gmail

Gmail គឺត្រូវជាសេវាកម្មសារអេឡិចត្រូនិច (e-mail) ដែលពេញនិយមបំផុត ដែលបង្កើតឡើងដោយ​ក្រុមហ៊ុន​ ហ្គូហ្គល។ Gmail គឺផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងសុវត្ថិភាពបំផុត។ ក្រុមហ៊ុន​ហ្គូលហ្គលព្យាយាម​រក្សាសុវត្ថភាពដល់​សារអេឡិចត្រូនិចរបស់អ្នក ក៏ប៉ុន្តែ​ទោះបីជាយ៉ាងនេះក៏​ដោយ​​អ្នកនៅតែ​អាចក្លាយជាជនរងគ្រោះ ដោយសារតែក្រុម Hacker, Phishers, និង​​Scammers ដដែល​​ ប្រសិនបើអ្នកធ្វេសប្រហែលចំពោះ​ការគិតគូរទៅដល់សុវត្ថិភាព​។
gmail security

Wednesday, 18 June 2014

របៀបប្លុកអ្នកណាម្នាក់លើហ្វេសប៊ុក

តើអ្វីទៅ Block នៅលើហ្វេសប៊ុក? តើនឹងមានអ្វីកើតឡើងនៅពេល​ដែល Block រួច?


អ្នកអាចធ្វើការប្លុកអ្នកណាម្នាក់ ដើម្បីបញ្ឈប់ភាពជាមិត្តជាមួយពួកគេ និងរារាំងពួកគេ​ពី ការជជែកជាមួយយើង ឬក៏មើលនូវអ្វីដែលយើងបានផ្សាយនៅលើហ្វេសប៊ុក Timeline។
អ្នកដែលយើងបានប្លុកហើយ គឺមិនអាច៖
  • ឃើញអ្វីដែលយើងបានផ្សាយនៅលើហ្វេសប៊ុក Timeline
  • មិនអាច Tag អ្នកបាន
  • មិនអាច អញ្ជើញអ្នកចូលទៅកាន់ ក្រុម ឬ ព្រឹត្តិការណ៍
  • មិនអាចសន្ទនាជាមួយអ្នក
  • មិនអាច ស្នើរអ្នកធ្វើជាមិត្តបានទេ

Thursday, 10 January 2013

បង្កើត Fancy Facebook Cover


fancy facebook cover photos

 TrickedOutTimeline គឺជាគេហទំព័រមួយដែល ផ្តល់សេវាបង្កើត Facebook Cover ប្លែកៗសម្រាប់ទំព័រ Facebook របស់អ្នក ដែលធ្វើអោយ ទំព័រ Profile របស់លោកអ្នកកាន់តែមានភាពទាក់ទាញ ។

បន្ថែម Random Posts Widget​ ទៅក្នុង blogger

នៅក្នុងមេរៀននេះខ្ញុំសូមបង្ហាញមិត្តភ័ក្រទាំងអស់គ្នា អំពីររបៀបដាក់ Random Post ទៅក្នុងប្លុក។ Random Post គឺជាការជ្រើសយកអត្ថបទផ្សាយមកបង្ហាញ លក្ខណៈ Random (ការជ្រើសយកដោយព្រាវៗ មិនព្រាង)​។ ការប្រើប្រាស់ Random Post គឺមានអត្ថប្រយោជន៍ និងគួរអោយចាប់អារម្មណ៍ណាស់ ព្រោះថាចំណងជើង​របស់អត្ថបទ​ផ្សាយហ្នឹងមិនដដែលៗ គឺមានការផ្លាស់ប្តូរ រាល់ពេល Refresh ម្តងៗ។

Tuesday, 1 January 2013

លុប ប្រអប់ Showing Posts With Label ក្នុង Blogger

នៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញអត្ថមួយ ស្តីអំពីការលុបប្រអប់ Showing posts with label posts ចេញពី Blogger. “Showing posts with label” បង្ហាញឡើង រាល់ពេលដែលយើងចុចលើតំណភ្ជាប់ទៅកាន់ Label ណាមួយ។
remove labels, blogger, how to, tricks

សូមមើលពីរបៀបលុបដូចខាងក្រោម៖

Sunday, 30 December 2012

របៀបប្តូរ Post A Comment ជាមួយនឹងរូបភាព

នៅក្នុងមេរៀននេះ ខ្ញុំនឹងបង្ហាញអ្នក ពីរបៀបដាក់រូបភាព ជំនួសពាក្យ Post A Comment នៅក្នុង blogger។

សូមមើលពីរបៀបដាក់រូបភាព ជំនួសដូចខាងក្រោម៖

របៀបដាក់រូបតំណាង នៅក្នុង blogger

នៅក្នុងមេរៀននេះ ខ្ញុំសូមបង្ហាញលោកអ្នក ពីរបៀបដាក់រូបតូច ដែលគេហៅថា Favicon មកពីពាក្យថា (Favorites Icon)។ Favicon គឺជារូបតំណាងតូចមួយ ដែលមានខ្នាត 16px x 16px ប៉ុណ្ណោះ ដែលលោកអ្នកនឹងបានឃើញ វានៅក្នុងរបាអាស័យដ្ឋាន និភ្ជាប់ជាមួយឈ្មោះវែបសាយរបស់លោកអ្នក សូមមើលរូបខាងក្រោម។

favicon 
ការមានរូបតំណាងផ្ទាល់ខ្លួនគឺជាភាពទាក់ទាញមួយ ស្រាប់អ្នក ក៏ដូចជាអ្នកចូលទស្សនាទំព័ររបស់លោកអ្នក ។ បច្ចុប្បន្នអ្នកប្រើប្រាស់ ប្លុកអាចមានរូបតំណាង ឬ Favicon ផ្ទាល់ខ្លួនជាមួយនឹងរូបស្អាតៗ ដាក់នៅជ្រុងមួយនៃគេហទំព័ររបស់លោកអ្នក។
កាលពីមុនខ្ញុំបានព្យាយាម ចូលទៅដាក់ តាមរយៈ >> Dashboard >> Layout
layout 
បន្ទាប់មក ចុច Edit តែវាមិនងាយក្នុងការប្តូរនោះទេ។
FireShot Pro Screen Capture #004 - 'Blogger_ ក្រចេះដួងចិត្ត - Layout' - www_blogger_com_blogger_g_blogID=5268125694758726539#pageelements
ពេលនេះខ្ញុំសូមបង្ហាញវិធីងាយៗ ដូចខាងក្រោម ៖ ជំហានទី១. ចូលទៅកាន់គណនីរបស់លោកអ្នក >> Dashboard >> Template >> Edit HTML (>> Process) ។
ជំហានទី២. សូមធីកនៅត្រង់  “Expand widget templates” ដើម្បីពន្លាតទាំងអស់។
ជំហានទី៣. សូមចុច  (CTRL + F) ដើម្បីស្វែងរកឃ្លា ៖  <b:skin>
ជំហានទី៤. ចម្លងកូដខាងក្រោមនេះដាក់ ពីលើ <b:skin> ។
<link href=”your-favicon-links-goes-here” rel=”icon” type=”image/gif”/>
ចម្លងអាស័យដ្ឋាន រូបភាពរបស់លោកអ្នក ជំនួសលើ ឃ្លា  your-favicon-links-goes-here ។ លោកអ្នកអាចដាក់រូបភាពមានចលនា ឬក៏គ្មានចលនាក៏បានដែរ។
ប្រសិនបើមិនទាន់មាន តំណរូបភាព សូមចុចទីនេះ tinypic ។ http://Tinypic.com អនុញ្ញាតអោយលោកអ្នក ផ្ទុករូបភាព ឡើងដោយឥតគិតថ្លៃ។ អានបន្តរ   របៀប ផ្ទុករូបភាពឡើងលើអ៊ីនធើណេត ។
ជំហានទី៥. ចុចប៊ុតុង Save Template ។

Saturday, 29 December 2012

ដាក់ Emoticons ក្នុង Blogger Comment

នៅក្នុងមេរៀននេះ ខ្ញុំនឹងបង្ហាញអ្នកពីរបៀបដាក់ (Emoticon) រូបតំណាងទឹកចិត្ត ទៅក្នុងប្លុក​ Blogspot របស់លោកអ្នក សម្រាប់ប្រើនៅពេល Comment។ ប៉ុន្តែជាដំបូង មុនពេលដែលដំឡើង រូបតំណាងទឹកចិត្តក្នុងប្លុក អ្នកត្រូវលុប Blogger’s Threaded Comment ជាមុនសិន។  របៀបលុប threaded comments ចេញពីប្លុក.
blogger blogspot, emoticons, smileys
សូមមើលពីរបៀប ដាក់ Emoticon ដូចខាងក្រោម៖

ដាក់ Facebook Like Box ទៅក្នុង blogger


facebook-like-box

​​​     នៅ​ក្នុង​មេរៀន​នេះ​ខ្ញុំ​នឹង​បង្ហាញ​មិត្ត​ភ័ក្រ​ទាំង​អស់​គ្នា ពី​របៀប​ដាក់ Facebook Like Box ទៅ​ក្នុង​ដាក់​ក្នុង​ប្លុក​   របស់​លោក​អ្នក។​ Facebook Fan Box ឬ Like Box គឺ​ជា​ការ​គ្រឿង​បន្ថែម ដែល​គេ​យក​វា​ទៅ​ដាក់​បន្ថែម​នៅ​ក្នុង​ប្លុក ដើម្បី​ទទួល​បាន​ចំនួន​អ្នក​គាំ​ទ្រ​ប្លុករ​បស់​អ្នក​ណា​មួយ ។  រាល់​បុគ្គល​ដែល​បាន​ចុច Like ប្លុក​របស់​លោក​អ្នក​​ពួក​គេ​នឹង ទទួល​បាន​អ្វី​ដែល​បាន​អត្ថបទ​ផ្សាយ​ថ្មីៗ ។ ប៉ុន្តែ​មុន​ពេល​ដែល​លោក​អ្នក​អាច​បង្កើត​វា​បាន ជា​បឋម​ត្រូវ​បង្កើត Page នៅក្នុង Facebook ជា​មុន​សិន។
ខាងក្រោមនេះ ជារបៀបដាក់ Facebook like box:

របៀបលុប Blogger’s Threaded Comments

នៅក្នុងមេរៀននេះ ខ្ញុំនឹងបង្ហាញអ្នកពីរបៀប លុប Blogger’s Threaded Comment ចេញពីប្លុក blogspot ។
សូមមើលពីរបៀបលុប Blogger’s Threaded Comment ៖

Tuesday, 13 November 2012

គេហទំព័រ​ថ្មី ជា​ភាសា​ខែ្មរ ដំបូង អំពី​ទ្វីបអឺរ៉ុប​

www.bonjour-europe.com ជា​គេហទំព័រ​ថ្មី ជា​ភាសា​ខែ្មរ ដំបូង អំពី​ទ្វីបអឺរ៉ុប​! ​គេហទំព័រ​ថ្មី
     www.bonjour-europe.com!! បង្កើត​ទ្បើង​សំរាប់​ជា​គុណប្រយោជន៏​ដល់​សង្គម​កម្ពុជា ផ្នែក​ចំណេះដឹង​ទូទៅ និង​ពត៌មាន​អំពី​ទ្វីបអឺរ៉ុប ។ Bonjour-europe.com គឺជា​គេហទំព័រ​មួយ​បង្ហាញ​ពី​ពត៌មាន​ដល់​ប្រជាជន​កម្ពុជា​ដែល​ចាប់​អា​រម្ម​ ណ៏​ចង់​ស្វែងយល់​អោយបាន​កាន់តែ​ច្បាស់​អំពី​ទ្វីបអឺរ៉ុប និង​សំរាប់​អ្នក​ដែល​មាន​បំណង​ចង់​ទៅ​ទស្សនា​ទ្វីប​អឺរ៉ុប​ដោយ​ផ្ទាល់​។

Wednesday, 7 November 2012

របៀបបិទផ្ទាំង Download Manager ក្នុង Firefox

       នៅពេលអ្នកទាញយក Files ដោយប្រើ Firefox នៅពេលដែលទាញយកត្រូវបានបញ្ចប់ ។​ Mozilla Firefox នៅ​តែ​បន្ត​ការ​បង្ហាញ ​ផ្ទាំង Download Manager ដែល​ធ្វើ​ឱ្យ​អ្ន​ក​មានអា​រម្មណ៍​រំខាន​ខ្លាំង​ណាស់ ប្រសិន​អ្នក​ទាញ​យក​កម្ម​វិធី​តូចៗ ញឹក​ញាប់​នោះ លោក​អ្នក​ត្រូវ​បិទ​ផ្ទាំង Download Manager ម្តង​ហើយ​ម្តង​ទៀត​។  Firefox អនុញ្ញាត​អោយ​អ្នក​កំណត់​ផ្ទាំង Download Manager ដោយ​ស្វ័យ​ប្រវត្តិ​នៅ​រាល់​ពេល​ដែល Files ទាំង​នោះ​ទាញ​​យក​ចប់។

       ខាងក្រោយនេះជាវិធីកំណត់ អោយ Firefox មិទផ្ទាំងទាញយកដោយស្វ័យប្រវត្តិ៖

Sunday, 30 September 2012

វិធី ​​​៥ យ៉ាង​ជួយ​​ឲ្យ​ការ​ប្រើ​ប្រាស់​ Facebook កាន់​តែ​ប្រសើរ

       Facebook គឺជាបណ្ដាញ​ព័ត៌សង្គម​ដ៏​ធំ​​​ដែល​​បង្កើត​​ឡើង​​ដោយ​លោក​ Mark Zuckerberg​ កាល​ពី​ឆ្នាំ 2004​ និង​មាន​​ចំនួន​​អ្នក​​ប្រើ​​ប្រមាណ​ 955 លាន​នាក់​​ នា​ពេល​បច្ចុប្បន្ន​​​។ ​សព្វថ្ងៃ​ Facebook ​មិន​ត្រឹម​តែ​ជា​​បណ្តាញ​សង្គម​សម្រាប់​​សង្គម​ទូទៅ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថា​ជា​បណ្តាញព័ត៌​សង្គម​សម្រាប់​ក្រុម​គ្រួសារ​​​និង​ មិត្ត​ភក្តិ​ជិត​ស្និត​​ផង​ដែរ​​​។
ខាង​ក្រោម​ជា​ការ​បង្ហាញ​ខ្លះ​ដែល​ជួយ​ឲ្យ​​ការ​ប្រើ​ប្រាស់​ទំព័រ​ Facebook របស់​អ្នក​កាន់​មាន​ភាព​​​ប្រសើរ​ជាង​មុន ៖
  1. រៀប​ចំ​ chat
    ​បើ​កទំព័រ​ Facebook ​បន្ទាប់​មក​នៅ​ជ្រុង​ខាង​ស្ដាំ​​​ផ្នែក​ខាង​​ក្រោម​នៃ Facebook chat window ចុច​លើ​​រូប​តំណាង​ Options ដែល​នៅ​ជាប់​ប្រអប់​ Search ហើយ​យក​ពាក្យ​ Advanced setting ​ដើម្បី​​កំណត់​នូវ​មុខងារ​បី​ដូច​ខាង​ក្រោម​៖ ​
    ​

Friday, 28 September 2012

រាល់ឯកសារដែលទាញយក ទៅផ្ទុកក្នុង Dropbox ដោយស្វ័យប្រវត្តិ

        តើលោកអ្នកអាចទាញយកឯកសារផ្សេងៗពីអ៊ីនធើណេតរត់ទៅផ្ទុកក្នុង Dropbox(សេវា​ផ្ទុក​ឯក​សារ​លើ​អ៊ីន​ធើ​ណេត​) បាន​ដែរ​រឺទេ​? ដូច​ច្នេះ​ លោក​​អ្ន​ក​​អាច​​ចំ​ណេញ​​ពេល​វេលា មិន​ចាំ​បាច់​ធ្វើ​តាម​ដំណាក់​កាល​ច្រើន​​សម្រាប់​ការ​រក្សា​ទុក​ឯក​សារ​ទៅ​​ក្នុង​គណនី Dropbox របស់​លោក​អ្នក​ទៀត​ទេ។ Click Downloader គឺជា Extension(កម្ម​វិធី​បន្ថែម​) សម្រាប់ Google Chrome ដែល​អាច​អោយ​លោក​អ្នក​ទាញ​យក​ឯកសារ​ពី​អ៊ីន​ធើ​ណេត យក​ទៅ​ផ្ទុក​លើ​គណនី Dropbox បាន​ដោយ​ងាយ។
       នៅ​ពេល​ដែល​លោក​អ្នក​បាន​ដំឡើង Click Downloader កម្ម​វិធី​បន្ថែម "upload to Dropbox" ដែល​ជា​​ជម្រើស​​ថ្មី​​​មួយ​​ទៀត​​នៅ​​ពេល​​លោក​​អ្ន​ក​​ចុច កណ្តុរស្តាំ(Right Click) នៅ​​លើ​​តំណ​​ភ្ជាប់​​ផ្សេងៗ រឺ​លើ​រូបភាព ឯកសារ ជាដើម។



Upload-to-Dropbox

របៀបទាញយកឯកសារទៅផ្ទុកក្នុង Dropbox



        ដំឡើង “Click Downloader” ទៅ​ក្នុង​កម្ម​វិធី​ស្វែង​រក Google Chrome​ បន្ទាប់​មក​បិទ​រូច​បើក Google Chrome សារ​ឡើង​វិញ។ ដើម្បី​ផ្ទុក​ឯក​សារ រូប​ភាព កម្ម​វិធី​ដំឡើង រឺក៏​ឯក​សារ PDF គឺ​លោក​អ្នក​គ្រាន់​តែ​ចុច Right Click លើ​តំណ​ភ្ជាប់​ទាញ​យក(download link) និង​ជ្រើស​យក​ពាក្យ "upload to Dropbox"។
បន្ទាប់​មក​វា​នឹង​បើក​ទំព័រ​ចូល​ប្រើ​ប្រាស់​គណ​នី Dropbox របស់​លោក​អ្នក។                            
       សូមចូលប្រើប្រាស់គណនី Dropbox របស់លោកអ្នក និងផ្តល់​ការ​អនុញ្ញាត​ចំពោះ​កម្ម​វិធី​នេះ គឺ​ជា​ការ​​ស្រេច។
ប្រភពឯកសារ៖ http://techtrickz.com

Wednesday, 26 September 2012

បន្ថែមល្បឿន Firefox អោយកាន់តែលឿន

       Mozilla Firefox បានក្លាយជា Browser ដែលពេញនិយមប្រើបំផុត តាមរយៈ Extension រឺ Add-on ​ដែល​ត្រូវ​បាន​គេប​​ង្កើត​​ជា​ច្រើន ហើយ​ច្រើន​ជាង Browser ផ្សេង​ទៀត។​ Firefox គឺជា Browser ដែល​លឿន​​បំផុត​ តែ​នៅពេ​​ល​បើក​ប្រើ​ដំបូង​គឺលោ​ក​អ្នក​មាន​អារម្មណ៍​ថា​វា​យឺត​ខ្លាំង​ណាស់​ ហើយ​ចំណាយ​ពេល​វេលា​ផ្ទុក​ទិន្នន័យ​​យូរ​ដែល​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​មួរម៉ៅ​ខ្លះដែរ។
       Mozilla Firefox ប្រើ ប្រព័ន្ធគ្រប់គ្រងទិន្នន័យ SQLITE ដើម្បីរក្សាទុក​ទិន្នន័យទាំងអស់ ដូចជា ការ​កំណត់​(setting), ប្រវត្តិ​ការ​ប្រើ​ប្រាស់(history) និង Cookies(ចំនាំ​ទំព័រ​ដែល​បាន​ចូល​មើល)។ ដូច្នេះ​វា​ធ្វើ​អោយ Firefox ត្រូវ​ផ្ទុក​ទិន្នន័យ​ច្រើន ហើយ​ធ្វើ​អោយ​កា្លយ​ជា​បំណែក(Fragment) ដែល​ធ្វើ​អោយ​វា​ចាប់​ផ្តើម​កាត់​បន្ថយ​ល្បឿន​របស់ Firefox។ SpeedyFox គឺ​ជា​គ្រឿង​បំពាក់​តូច​មួយ​ដែល​ជួយ​សម្រួល​នូវ​បញ្ហារ​ខាង​លើ​របស់ Firefox ដោយ​លុប​នូវ​រាល់​ទិន្ន័យ​ចាស់ៗ និង​បង្រួម​បំណែក(Compact) ទិន្នន័យ​។

អនុញ្ញាតការបញ្ជាក់ពីរដង ដើម្បីផ្តល់សុវត្ថិភាពចំពោះគណនី Dropbox របស់អ្នក

​​       Dropbox ត្រូវបានគេផ្សព្វផ្សាយ អំពី "ការបញ្ជាក់ពីរដំណាក់" សម្រាប់ការចូលប្រើប្រាស់គណនី​របស់ Dropbox។ ការ​ធ្វើ​បែប​នេះ​បាន​ជួយ​ដល់​​អ្នក​​ប្រើ​ប្រាស់ ក្នុង​ការ​រក្សា​សុវត្ថិភាព​ដល់​គណនី​របស់​លោក​អ្នក ពី​ការ​បង្ករ​អសន្តិសុខ​ផ្សេងៗ​។ ធ្វើ​ការ​បញ្ជាក់​ពីរ​ដំណាក់​កាល​នេះ វា​ស្រដៀង​ទៅ​នឹង Gmail ដែរ គឺ​តម្រូវ​អោយ​លោក​អ្នក​បញ្ចូល​លេខ​កូខ ៦ខ្ទង់ នៅខាងលើឈ្មោះ និង​ពាក្យ​សម្ងាត់​ចូល​ប្រើ​ប្រាស់​គណនី Dropbox ។ អាស្រ័យ​ទៅ​លើ​ការ​កំណត់​របស់​អ្នក គឺ​លោក​អ្នក​នឹង​ទទួល​បាន​កូដ​សម្ងាត់​​ជាសារ​អក្សរ​ផ្ញើរ​មក​ទួរស័ព្ទ​ដៃ​របស់​អ្នក រឺអាច​បង្កើត​វា​ឡើង​ដោយ​ប្រើ កម្មវិធី authenticator របស់​ទូរស័ព្ទ។
       នេះត្រូវបានផ្តល់យោបល់យ៉ាងខ្ពស់ថា រាល់អ្នកប្រើប្រាស់គួរតែ អនុញ្ញាតអោយមានការបញ្ជាក់​ពីជំហាន នេះដើម្បីធានាទិន្នន័យរបស់ពួកគេសុវត្ថិភាព។

របៀបបើកការបញ្ជាក់ពីរជំហាន
ចូលទៅកាន់គណនី Dropbox របស់លោកអ្នក។ បន្ទាប់មកសូមចុចលើឈ្មោះ ដែល​ស្ថិត​នៅ​ខាង​លើ​ផ្នែក​ខាង​ស្តាំ​នៃ​ទំព័រ បន្ទាប់​មក​ចុច​លើពា​​ក្យ​ថា "Setting"។

ដាក់រូបខ្លួនឯងធ្វើជា ផ្ទៃខាងក្រោយរបស់ Gmail

       Gmail គឺជាសេវាសារអេឡិចត្រូនិចល្អបំផុតនៅក្នុងពិភពលោក។ Gmail បាន​ផ្តល់​នូវ​ទីក​ន្លែង​ទំនេរ​​​សម្រាប់​​ផ្ទុក​​​សារ និង​​ទិន្នន័យ​​ផ្សេងៗ​​នៅ​​ក្នុង​​គណនី​​សារ​​អេឡិច​ត្រូនិច​​របស់​​លោក​​អ្នក ។ ​តាម​រយៈ​​​គណនី​​សារ​​អេឡិច​​ត្រូនិច​​នេះ​​លោក​​អ្ន​ក​អាច​ប្រើប្រាស់​​បាន​ នូវ​គ្រប់​សេវា​ទាំង​អស់​របស់ Google បានដោយ​ងាយ។
        ដោយឡែក Gmail បានអនុញ្ញាតអោយអ្នករៀបចំរូបរាង្គរបស់ ទីតាំងគណនីសារអេឡិចត្រូនិច​របស់លោកអ្នក ដើម្បី​អោយ​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ។ លោកអ្នកអាចយករូបរបស់លោកអ្នក​ដើម្បី​ធ្វើ​ជា​ផ្ទាំង​ខាង​ក្រោយ​នៃ គណនី​សារ​អេឡិច​ត្រូនិច Gmail បាន​ផង​ដែរ។ ខាងក្រោមនេះ​ជាការ​បង្ហាញពីវិធីដាក់រូបធ្វើជាផ្ទៃខាងក្រោយ៖

Saturday, 21 July 2012

តើកម្មវិធីណា អាចបើកកម្មវិធីនេះ?

       តើលោកអ្នកធ្លាប់ជួបបញ្ហារនេះដែររឺទេ នៅពេលដែលលោកអ្នកមិនដឹងថាឯកសាររបស់លោក​អ្នក​​​បើក​តាម​កម្មវិធី​ណា​? ខ្ញុំធ្លាប់ជួបមនុស្សជាច្រើន សូម្បីតែនិស្សិតព័ត៌មានវិទ្យា​ខ្លះក៏​ធ្លាប់​មាន​បញ្ហារ​នេះ​ដែរ ដែល​ពួក​គេ​មិន​ដឹង​ថា​តើ​កម្មវិធី​ណា​ដែល​អាច​បើក​ឯកសារ​ប្រភេទ *.iso, *.flv ជាដើម។ តែ​ពេល​នេះ​លោក​អ្នក​អាច​ស្វែងរកកម្មវិធី​ដែល​សាកសម ដែលអាច​ដំណើរ​ការ​ ឯកសារ​ប្រភេទ​នេះ​បាន​ហើយ។
       សូមមើលពីដំណោះស្រាយខាងក្រោម៖
  1. សំគាល់ពី ប្រភេទឯកសារតាមរយៈ extension ( ខ្ញុំសុំហៅថា ជាកន្ទុយឯកសារ ឧទាហរណ៍ៈ ឯកសាររូបភាព មួយឈ្មោះ picture.jpg ដូចច្នេះ *.jpg រឺ អក្សរ​បី​ដែល​នៅ​បន្ទាប់​ពី​សញ្ញា​ចំនុច​គឺជា Extension របស់​ឯកសារ​នោះ) របស់​ឯកសារ​ដែល​លោក​អ្នក​ចង់​បើក​ តែ​មិន​ដឹង​បើក​ដោយ​របៀប​ណា។