ប្រសិនបើលោកអ្នកមានការធុញថប់នឹងការងារ រឺការសិក្សានៅសាលា រឺការិយាល័យ លោកអ្នកអាចបំបាត់សេចក្តីអផ្សុកនោះមកជា បើកគេហទំព័រណាមួយនៅក្នុង Browser ទៅជាវីដេអូហ្គេមហើយបាញ់លេងកម្សាន្ត។ Destroy-the-Web គឺជា Add-On មួយរបស់ Firefox ដែលអាចអោយលោកអ្នកធ្វើការកំទេចគេហទំព័រណាមួយ ដើម្បីយកពិន្ទុ។
សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
- ចុចលើតំណភ្ជាប់នេះ https://addons.mozilla.org/ ។
- ចុចលើប៊ូតុង Continue to Download ពណ៌បៃតង បន្ទាប់មកចុចលើប៊ូតុង Add to Firefox ដើម្បីដំឡើង Destroy-the-Web នៅលើ Browser របស់លោកអ្នក។ ទំហំរបស់វាប្រហែលជា 7.0 Mb ។
- បន្ទាប់ពីដំឡើងចប់ សូម Restart Firefox ។
- ក្រោយពេលដែល Firefox បានបង្ហាញសារជាថ្មី លោកអ្នកនឹងបានឃើញរូបតូចរបស់ Destroy-the-Web នៅលើរបាឧបករណ៍ប្រើប្រាស់(Toolbar)។ ដើម្បីចាប់ផ្តើមលេងហ្គេមនេះ លោកអ្នកគ្រាន់តែចុចលើរូបតូចរបស់ Destroy-the-Web។
- ពេលនោះ ហ្គេមនឹងចាប់ផ្តើមនៅលើគេហទំព័រដដែលហ្នឹង។ លោកអ្នកមានពេលសាមសិបនាទីដើម្បីបាញ់កំទេចរូបភាព អក្សរ រឺសញ្ញាផ្សេងៗដែលនៅលើគេហទំព័រទាំងនោះ។ ពិន្ទុនឹងបង្ហាញ នៅពេលដែលធាតុណាមួយត្រូវបានបាញ់កំទេច។
- រយៈពេលសាមសិបនាទី ត្រូវបានបញ្ចប់ រឺនៅពេលដែលលោកអ្នកបានបាញ់កំទេចធាតុនៅលើគេហទំព័រនោះអស់ ផ្ទាំងពិន្ទុនឹងបង្ហាញចេញមក។ លោកអ្នកអាចធ្វើការបញ្ជូនពិន្ទុ(ចុចលើប៊ូតុង Submit) សម្រាប់ការកំទេចគេហទំព័រដូចគ្នា ជាមួយនឹងអ្នកប្រយុទ្ធផ្សេងទៀត ។
- លោកអ្នកអាចធ្វើការកែប្រែជម្រើសអំពី Add-On ណាមួយតាមរយៈរបាមីនុយ ដោយចូលតាម Tools → Add-ons បន្ទាប់មកចុចប៊ូតុង Options របស់ Add-On ណាមួយ។
No comments:
Post a Comment