Malware ជាប្រភេទមេរោគដែលនាំមកបញ្ហាដ៏ធំក្នុងរយៈពេលថ្មីៗនេះ។ Malware ដំណើរការដោយវាយលុកលើ Browser របស់លោកអ្នកបន្ទាប់មកវាបង្ករគ្រោះដល់កុំព្យូទ័ររបស់លោកអ្នក។ ពេលនេះអ្នកអាចទប់ស្កាត់ពពួក Malware ទាំងនេះបានហើយ ដោយដំឡើង BitDefender QuickScan ដែលជា Add-on របស់ Firefox។
សូមធ្វើតាមជំហានខាងក្រោមដើម្បីដំឡើងៈ
- ចុចលើតំណភ្ជាប់នេះ https://addons.mozilla.org/ នៅក្នុង Mozilla Firefox។
- ចុចលើប៊ូតុង Add to Firefox ។
- សូចចុចប៊ូតុង Install ដើម្បីដំឡើង Bitdefender QuicScan ។
- បន្ទាប់មកសូច Restart Browser របស់លោកអ្នក។
- ក្រោយពេលដែល Bitdefender QuickScan បានដំឡើងសព្វគ្រប់ហើយនោះ លោកអ្នកគឺអាចសាកល្បង ដោយចុចលើរូប ឡូហ្គូ BitDefender ដែលស្ថិតនៅខាងក្រោមដើម្បីចាប់ផ្តើមស្វែងរកមេរោគនៅលើគេហទំព័រនោះ។
- ការស្វែងរកមេរោគចាប់ផ្តើម ក្រោយពេលដែលលោកអ្នកទទួលយក License Term។
- ប្រសិនបើ QuickScan បានរកឃើញថាមាន Files ដែលត្រូវ Upload ទៅកាន់ Server ដើម្បីវិភាគបន្ត បន្ទាប់មកវានឹងសួរលោកអ្នក ដើម្បីផ្តល់ការអនុញ្ញាត។ នៅពេលដែលបញ្ចប់ការស្វែងរកមេរោគ វានឹងបង្ហាញដូចខាងក្រោម។
- លោកអ្នកអាចមើលព័ត៌មានលំអិតពីការ ស្វែងរកមេរោគនេះ ដោយចុចលើប៊ូតុង Report ។
No comments:
Post a Comment