Tuesday 8 May 2012

ផ្តល់សិទ្ធដល់គណនីផ្សេង ប្រើ Gmail របស់លោកអ្នក

      
       ប្រសិន​បើ​លោកអ្នក​មមារញឹក​នឹង​ការងារ និង​មិន​អាច​គ្រប់គ្រង​អ៊ីម៉ែល​ដោយ​ខ្លួន​ឯង​នោះ​ទេ  លោក​អ្នក​អាច​រក​នរណា​ម្នាក់​ដើម្បី​ជួយ ដូចជា​ប្តី​ប្រពន្ធ រឺក៏​លេខា ដូច្នេះ​ពួក​គេ​អាច​ជួយ​សម្រាល​ការងារ​លោកអ្នក​បាន​ខ្លះ​ដូចជា ផ្ងើរសារ អានសារ និងលុបសារ ជំនួសបាន។ លោក​អ្នក​មិន​ចាំ​បាច់​​ប្រាប់​ពួក​គេ​អំពី​ពាក្យ​សម្ងាត់​ផ្ទាល់​របស់​លោក​ អ្នក​នោះ​ទេ ដោយ​គ្រាន់​តែ​ចែ​ក​រំលែក​សិទ្ធ​ដល់​​ពួក​​គេ​ដើម្បី​​អាច​ប្រើប្រាស់​គណនី​ របស់​លោកអ្នក​ទៅ​គឺ​បាន​ហើយ។ វិធី​​នេះ​​គឺ​​គ្រាន់​​តែ​​ផ្តល់​​សិទ្ធ​​ដល់​​ពួក​​​គេ​​​ អាចអានសារ ផ្ងើរសារ និងលុបសារប៉ុណ្ណោះ ប៉ុន្តែ​ពួក​គេ​​មិន​អាច​ដឹង​ពី​ពាក្យសម្ងាត់​ រឺ​ក៏​ការកំណត់​ផ្សេងៗ​របស់យើងឡើយ​។
       ខាងក្រោមនេះ​ជាការបង្ហាញៈ

  1. ចុចលើតំណភ្ជាប់នេះ http://mail.google.com/ បន្ទាប់មកចូលទៅក្នុងគណនី Gmail របស់អ្នក​។
  2. ចុចលើរូប​ស្ពឺ ដែលជារូបតំណាងការជួសជុល បន្ទាប់មកជ្រើស​យកMail settings
    Delegate Access to Gmail Account
  3. នៅលើទំព័រការកំណត់(Setting) ចុចលើរបា Accounts and Import ។ បន្ទាប់​មកអូស​ចុះមក​ក្រោម​ដើម្បី​ស្វែងរក​ Add another account ដែលស្ថិតនៅក្នុងប្លុក Grant access to your account
    Delegate Access to Gmail Account
  4. បញ្ចូលអាស័យដ្ឋានអ៊ីម៉ែល របស់គណនីផ្សេងទៀត​ដែលអ្នកចង់ផ្តល់សិទ្ធ​អោយ​ប្រើ​ប្រាស់​គណនី​របស់លោកអ្នក​។ គឺអនុញ្ញាតអោយតែគណនី Gmail តែប៉ុណ្ណោះ។ បន្ទាប់មក​សូម​ចុច​ប៊ូតុង Next Step
    Delegate Access to Gmail Account
  5. ពេលនេះលោកអ្នកនឹងទទួលបាន​សារបញ្ជាក់ពីជម្រើសមួយ។ សូមចុចប៊ូតុង Send email to grant access ដើម្បីបញ្ចប់។ ពេលនេះបុគ្គលនោះក៏អាចចូលប្រើប្រាស់គណនីរបស់លោក​អ្នក​បាន​ហើយ។​
    Delegate Access to Gmail Account
លំអិតបន្ថែមសូមចុចលើតំណភ្ជាប់នេះ http://mail.google.com/support/

No comments:

Post a Comment