Tuesday 8 May 2012

ដំឡើងដុកទ័រគេហទំព័រ នៅក្នុង Firefox


       សព្វថ្ងៃ​អ៊ីនធើណេត​គឺពោពេញទៅដោយ​​វែបសាយ​បង្ករគ្រោះថ្នាក់ និង Malwareជាច្រើន។ ពេល​ខ្លះ​អ្នកទទួល បានប្រទះឃើញរឿងឡប់ឆ្កួត​ជាមួយនឹងឯកសារ​ដែល​លោកអ្នក​ចង់​ទាញយក​ និង​មិនចង់ទាញយក។ ពេលនេះលោកអ្នកអាចទុកចិត្តបាន ដោយសាកមកប្រើ Dr.Web LinkChecker ដែលជា Add-on របស់ Firefox។ វាមានមុខជំនាញខាងត្រួតពិនិត្យឯកសារ រឺគេហទំព័រ​មុន​ពេលទាញយក(Download) រឺក៏បើកមើលវា។
       ខាងក្រោមនេះជាការបង្ហាញពីរបៀបដំឡើងៈ

  1. ចុចលើតំណភ្ជាប់នេះ http://www.freedrweb.com/linkchecker/mozilla+firefox/ ក្នុង Firefox។
  2. ចុចលើតំណភ្ជាប់ Install (FREE download) ដូចបានបង្ហាញខាងក្រោម។

  3. បន្ទាប់មកវានឹងនាំលោកអ្នក ទៅដល់ទំព័រ Add-On របស់ Firefox ។ សូមចុចលើ​ប៊ូតុង  Add to Firefox ដូចបានបង្ហាញក្នុងរូប។
  4. បន្ទាប់ពីដំឡើង Dr.Web LinkChecker រួចរាល់លោកអ្នកអាច ប្រើប្រាស់វាបាន ។
       សូមចុចកណ្តុរស្តាំ(Right Click) លើតំណភ្ជាប់ណាមួយ រឺក៏លើគេហទំព័រ បន្ទាប់មកចុចលើ  Scan with Dr.Web ដូចបានបង្ហាញក្នុងរូប។


       ប្រសិនបើមានតំណភ្ជាប់ណាមួយមានបញ្ហានោះ វានឹងបង្ហាញផ្ទាំងជាសញ្ញាភ្លាម។

No comments:

Post a Comment