អ្វីក៏ដោយដែលលោកអ្នកបានប្រកាស(Post)
នៅក្នុង Facebook អាចនឹងត្រូវបង្ហាញដល់ មិត្តភ័ក្ររបស់លោកអ្នក រឺមិត្ត
របស់មិត្តអ្នក រឺក៏គ្រប់គ្នានោះគឺអាស្រ័យលើជម្រើសរបស់លោកអ្នក។
លោកអ្នកអាចជ្រើសរើសបាន ប្រសិនបើលោកអ្នកចង់ចែករំលែក រូបថត វីដេអូ ជីវប្រវត្តិ
ថ្ងៃខែឆ្នាំកំណើត និងប្រកាសផ្សេងៗទៀត នៅលើ Facebook នោះ។
សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
- ចូលទៅក្នុងគណនី Facebook របស់លោកអ្នក។
- សូមមើលរបាខាងស្តាំ សូមចុចលើ Account → Privacy Settings ដូចបង្ហាញក្នុងរូប។
- បន្ទាប់មកលោកអ្នកនឹងបានឃើញពីជម្រើសចែករំលែកហើយ។ លោកអ្នកអាចឃើញអ្វីដែលបានកំណត់មកស្រាប់ៗ តើអ្វីខ្លះដែលចែករំលែកជាសាធារណៈ អ្វីចែកសម្រាប់តែមិត្ត និងអ្វីដែលចែកទៅដល់មិត្តរបស់មិត្តអ្នក។ ប្រសិនបើលោកអ្នកចុចលើជម្រើស Everyone នោះអ្វីៗនឹងចែករំលែកដល់គ្រប់គ្នា គឺជាសាធារណៈ។ ដូចច្នេះសូមលោកអ្នកជ្រើសយក Custom ដែលជាជម្រើសល្អសម្រាប់លោកអ្នក។
- ដើម្បីកំណត់ជម្រើស Custom សារជាថ្មី សូមចុចលើ Customize settings។
- នៅក្នុងទំព័រនេះលោកអ្នកអាចជ្រើសរើសជម្រើសចែករំលែក ក្រុមនីមួយៗដាច់ដោយឡែក។
- បន្ទាប់ពីបានកំណត់ចប់សព្វគ្រប់ សូមចុច Back to Privacy។
No comments:
Post a Comment