Thursday 26 April 2012

ស្វែងរកប្រភពខ្សែភាពយន្តដែលអ្នកចូលចិត្ត


       ខ្ញុំកំពុងតែទស្សនាខ្សែភាពយន្តបរទេសមួយកាលពីយប់មិញ និងផ្ទៃខាងក្រោយជា​ច្រើនដែល​មាន​នៅ​ក្នុង​​ខ្សែភាពយន្តនោះវាមើលទៅដូចនៅក្នុងទីក្រុងរបស់ខ្ញុំ។ ខ្ញុំមានការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ប៉ុន្តែតែ​ខ្ញុំអាចដឹងពីប្រភពរបស់វាដោយរបៀបណា? គេហទំព័រ WWIFDB  អាចផ្តល់​នូវ​ព័ត៌មា​ន​​​របស់​ខ្សែ​​ភាពយន្ត និងទីតាំងដែលខ្សែភាពយន្តនោះថត។ 
       សូមចូលទៅកាន់គេហទំព័រ WWIFDB បន្ទាប់មកវាយឈ្មោះ របស់ខ្សែភាពយន្តបរទេសដែល​លោក​អ្នកពេញចិត្ត រួចចុចប៊ូតុង Search។ រឺម្យ៉ាងទៀតលោកអ្នកអាចចុចលើរូបភាពខ្សែភាពយន្ត​ដែលបាន​បង្ហាញក៏បាន។

WWIFDB - Where Was It Filmed Database
       ប្រសិនបើលោកអ្នកស្វែងរកខ្សែភាពយន្ត ដូចច្នេះទីតាំងនៃឈុតឆាកនីមួយៗគឺត្រូវបានបង្ហាញ​នៃ​ជ្រុងខាងឆ្វេង ជាមួយនឹងផែនទីនៃទីតាំងទាំងអស់ដែលបង្ហាញនៅផ្នែកខាងស្តាំ។ WWIFDB ប្រើ​ Google Maps ដើម្បីភ្ជាប់ទៅចំនុចនីមួយៗនៃឈុតឆាកនៅក្នុងខ្សែភាពយន្តនោះ។
       លោកអ្នកអាចចុចលើ ចំណងជើងនៃឈុតឆាកណាមួយក៏បានដើម្បីបង្ហាញទីតាំងនោះជាផ្ទាំង​ធំ​នៅក្នុងផែន​ទីនៅផ្នែកខាងស្តាំ និងផ្តល់ព័ត៌មានអំពីឈុតឆាកនោះផងដែរ។

WWIFDB - Where Was It Filmed Database
       ដូចច្នេះលើកក្រោយនៅពេលដែលទស្សនាខ្សែភាពយន្ត​បរទេសចប់ កុំភ្លេច​ចូលមកគេហ​ទំព័រ​នេះ http://www.wwifdb.com/.

No comments:

Post a Comment