តើលោកអ្នកធ្លាប់មានគំនិតចង់ថតយកផ្ទៃគេហទំព័រដើម្បីធ្វើជារូបភាពទេ? ពេលនេះលោកអ្នកអាចថតយកចំណែកណាមួយនៃគេហទំព័រ ឬគេហទំព័រទាំងស្រុង និងរក្សាទុកជាឯកសាររូបភាពបានហើយដោយប្រើ Screen Grab ដែលជា Add-on របស់ Mozilla Firefox។
មិនត្រឹមតែអាចរក្សាវាទុកជា file រូបភាព (*.jpg ឬ *.PNG) ប៉ុណ្ណោះទេ ប៉ុន្តែវាអាចរក្សាទុកនៅក្នុង Clipboard ដើម្បីយកទៅកែច្នៃដោយប្រើកម្មវិធីកែច្នៃរូបភាព(image editor)ផ្សេងៗបាន។ ដើម្បីអាចដំឡើងបាន សូមធ្វើតាមជំហានៗដូចខាងក្រោមៈ
- ចូលទៅកាន់គេហទំព័រនេះ https://addons.mozilla.org/en-US/firefox/addon/1146/។
- ចុចលើប៊ូតុង Add to Firefox ពណ៌បៃតង ដើម្បីដំឡើង Screengrab ។
- ចុចប៊ូតុង Install ។
- ក្រោយពេលដែល Firefox បិទរួចបើកឡើងវិញ ពេលនោះអ្នកអាចប្រើប្រាស់ Screengrab បានហើយ។
- របៀបថតផ្ទៃគេហទំព័រទាំងមូល លោកអ្នកគ្រាន់តែ Right Click នៅទីកន្លែងណាមួយនៅលើគេហទំព័រ បន្ទាប់មកជ្រើសយក ScreenGrab => Save => Complete Page។
- លោកអ្នកក៏អាច ថតយករូបតែមួយចន្លោះដែលបង្ហាញ រឺក៏តំបន់ដែលជ្រើសរើសណាមួយក៏បាន។ ប្រសិនបើលោកអ្នក Right Click នៅលើគេហទំព័រ បន្ទាប់មកជ្រើសយក ScreenGrab បន្ទាប់ជ្រើស Save... បន្ទាប់មកទៀតជ្រើសយក Selection... លោកអ្នកអាចអូល Mouse ទៅលើតំបន់ដែលលោកអ្នកចង់បង្កើតជារូបភាពបាន(ដូចបានបង្ហាញខាងក្រោម)។
- ជម្រើសបែបណាក៏ដោយ លោកអ្នកនូវតែទទួលបាន ការទាមទារឲ្យ រក្សាទុកជាប្រភេទឯកសាររូបភាពដូចគ្នា។
No comments:
Post a Comment