Thursday 26 April 2012

របៀបបញ្ចូលវចនានុក្រមអង់គ្លេសទៅក្នុង Firefox


       វចនានុក្រមអង់គ្លេស Macmillan គឺទទួលបានពានរង្វាន់ខាងផ្នែកវចនានុក្រមមួយ ដែលបាន​ផ្សព្វផ្សាយ​ជាលើកដំបូងនៅក្នុងឆ្នាំ ២០០២។ លោកអ្នកអាចធ្វើការស្វែងរកអត្ថន័យនៃពាក្យ និង​ស្តាប់​ការបញ្ចេញសម្លេងនៃពាក្យនៅ​ក្នុង Browser របស់លោកអ្នកដោយឥតគិតថ្លៃ ដោយ​គ្រាន់តែ​បញ្ចូល​ប្រអប់ស្វែងរករបស់​ វចនានុក្រមអង់គ្លេស​ Macmillan ទៅក្នុង Firefox  សូមធ្វើតាម​ជំហានៗ​ដូចខាងក្រោមៈ 
  1. ចុចលើតំណរនេះ http://www.macmillandictionary.com/tools/toolbar.html
  2. ចុចលើប៊ូតុង Firefox (សូមមើលរូបខាងក្រោម)។ លោកអ្នកអាចជ្រើសរើសជម្រើស​វចនានុក្រមអង់គ្លេស (British English) រឺក៏មកពីអាមេរិច(American English)។

  3. អ្នកនឹងបានឃើញប្រអប់សម្រាប់ស្វែងរក ពាក្យតាមរយៈវចនានុក្រម Macmillan នៅក្នុង Browser របស់លោកអ្នក ក្រោយពេលដែលបានដំឡើងវារួចរាល់។h box as shown
      អ្នកអាចចាប់ផ្តើមសាកល្បងស្វែងរកពាក្យ ដោយវាយបញ្ចូលក្នុងប្រអប់ រួចចុច Enter។ ឧទាហរណ៍​ខ្ញុំស្វែងរកពាក្យ "doppelganger" បន្ទាប់មកលទ្ធផលនឹងបង្ហាញដូចខាងក្រោម។
      លោកអ្នកអាចស្តាប់សម្លេងដោយចុចលើប៊ូតុង Pronunciation រឺអាចមើលពីកម្រងវចនៈស័ព្ទ​ដោយ​​​​​ចុច​លើប៊ូតុង អក្សរ T ។

No comments:

Post a Comment