Sunday 29 April 2012

គ្រប់គ្រងរូបភាពលើពិភពលោក តាមរយៈ EarthCam


    តើលោកអ្នកធ្លាប់ឆ្ងល់ដែររឺទេ តើមានអ្វីកើតឡើងនៅក្នុង Times Square នៅ​ញូយ៉ក​​​​​​​ក្នុង​ពេលឥឡូវ​នេះ? ពិតមែនហើយ ចម្ងល់ទាំងនេះមិនមែនជាបញ្ហាទៀតទេ។ ពេលនេះលោក​អ្នក​អាចមើល រូបភាពទាញចេញពី Webcams ជុំវិញពិភពលោកផ្ទាល់ រូមបញ្ចូលទាំង Times Square នៅ​ ញូយ៉ក​ផងដែរ។ EarthCam បានរាយឈ្មោះ WebCam រាប់ពាន់នៅលើពិភពលោក ដែលអាចអោយលោក​អ្នកមើលរូបភាពចលនាទាំងនោះបានគ្រប់ពេល ដែលលោកអ្នកចង់។
​       សូមមើលពីរបៀបប្រើប្រាស់ៈ

  1. ចុចលើតំណភ្ជាប់នេះ http://www.earthcam.com/
  2. លោកអ្នកអាច​ចុចលើតំណភ្ជាប់ Webcams ល្បីៗ។ ប្រសិនបើលោកអ្នកចង់ស្វែងរក WebCam សូមវាយឈ្មោះទីកន្លែង WebCams ដែលលោកអ្នកចង់ស្វែងរក នៅក្នុងប្រអប់​ Search នៅខាងលើផ្នែកខាងស្តាំ បន្ទាប់មកចុចប៊ូតុង Search។

  3. លោកអ្នកអាចឃើញ ឈ្មោះ Webcam រាយនៅខាងក្រោម។ ចុចលើ Webcam ដែលរាយ​ខាង​ក្រោម។​
  4. លោកអ្នកអាចឃើញរូបភាពវីដែអូចេញពី Webcam ។ លោកអ្នកអាចពង្រីកឲ្យពេញផ្ទៃកុំព្យូទ័រ​របស់លោកអ្នកបាន។
រូបភាពចេញពី Webcam ខ្លះអាចមានខ្នាត HD តែខ្លះទៀតគឺធម្មតា។ ម្យ៉ាងទៀត EarthCam គឺប្រើ​ដោយ​ឥតគិតថ្លៃ។

No comments:

Post a Comment